ភ្នំពេញ:
តារាសម្ដែងរូបស្រស់ឌុច សុភា ដែលធ្លាប់ត្អូញត្អែរប្រាប់មិត្តភក្ដិថា មានបុរសៗស្រឡាញ់នាងច្រើន តែរកអ្នកស្រឡាញ់ស្មោះជាគូអនាគតមិនបាននោះ ថ្មីៗនេះលេចឮថានាងបានជួបស្នេហ៍ថ្មីហើយ។
ក្រោយពីលែងលះប្ដីដែលជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកព្រំដែនបាវិតម្នាក់មក ព័ត៌មានដំបូងៗអំពីឌុច សុភា គឺករណីដែលថាបុរសម្នាក់នៅអូស្ដ្រាលីបានទាក់ទងនាង ហើយប្រកាសពេញៗមាត់ថាជាប្ដីរបស់នាងទៀតផង តែក្រោយមករឿងនោះក៏ស្ងាត់ឈឹង។
ឌុច សុភា ឥឡូវនេះនៅតែស្រស់ស្អាត ឬអាចនិយាយបានថាកាន់តែស្រស់ស្អាតជាងមុនថែមទៀត និងត្រូវបានគេចាត់ទុកជាតារាសម្ដែងដែលមានឥទ្ធិពលក្នុងចំណោមសិល្បការិនីល្បីៗ។
បើតាមទស្សនាវដ្ដីក្នុងស្រុករាយការណ៍ថា យោងតាមប្រភពមិត្តភក្តិជិតដិតរបស់ឌុច សុភា ឲ្យដឹងថា ពេលនេះស្នេហាថ្មីរបស់សុភាបានចាប់កំណើតនិងកំពុងលូតលាស់ជាមួយបុរសសង្ហាពោះម៉ាយវ័យប្រមាណជា៤០ ដែលជាអ្នកមានទ្រព្យធននិងមានងារជាឧកញ៉ា និងឥឡូវកំពុងរកទិញវិឡាឲ្យនាងទៀតផង។
ប្រសិនដូចនេះមែន ឌុច សុភា នឹងលែងអភ័ព្វស្នេហ៍ ហើយសង្ឃឹមថាឌុច សុភា នឹងបង្ហាញមុខគូស្នេហ៍ឲ្យគេបានស្គាល់។
គួររំលឹកថា ឌុច សុភា រៀបការជាមួយមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកព្រំដែនបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១ កញ្ញា ២០០៩ ប៉ុន្តែចំណងស្នេហ៍នោះបញ្ចប់ទៅវិញកាលពីខែមីនា ឆ្នាំ២០១១ បន្ទាប់ពីបានកូនប្រុសមួយ ៕S

.jpg)

.jpg)