ភ្នំពេញ:
ដោយសារការព្យាបាលតាមបែបវិទ្យាសាស្ដ្រជាច្រើនឆ្នាំហើយ នៅតែមិនជានៅឡើយនោះ ទូច ស៊ុននិច បានបែរមករកការព្យាបាលបែបបុរាណវិញ ដោយអំពាវនាវសូមឲ្យបងប្អូនខ្មែរមេត្តាជួយ តាមរយៈការធ្វើសមាធិ ដើម្បីឧទ្ទិសដល់នាងឲ្យរួចផុតពីជំងឺ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កាលពីដើមខែមិថុនា ២០១២ អតីតតារាចម្រៀង ទូច ស៊ុននិច បានសំណូមពរដល់ព្រះសង្ឃ តាជី យាយជី លោកតា លោកយាយ អ៊ំ ពូ មីង មិត្តយុវវ័យ ព្រមទាំងបងប្អូនខ្មែរប្រមាណ ១៥.០០០ នាក់ ធ្វើសមាធិ ដើម្បីជួយនាងបានរួចចាកផុតពីភាពអស់សង្ឃឹម និងពីពិការភាព បន្ទាប់ពីការព្យាបាលតាមបែបវិទ្យាសាស្ដ្រមិនទាន់ជាសះស្បើយ។ នេះបើតាមទស្សនាវដ្ដីអង្គរធំ ចេញថ្ងៃទី១១-១៧ មិថុនា ២០១២។
ទូច ស៊ុននិច បាននិយាយថា "សូមបងប្អូនទាំងអស់មេត្តាជួយខ្ញុំផង តាមរយៈការធ្វើសមាធិ ដើម្បីឧទ្ទិសដល់ខ្ញុំឲ្យរួចផុតពីជំងឺ។ ខ្ញុំសង្ឃឹមថា ព្រះនឹងមើលឃើញអំពើល្អរបស់ខ្ញុំដែលបានសាងកន្លងមក"។
ការអំពាវនាវបែបនេះ មកពី ទូច ស៊ុននិច បានជួបបុរសម្នាក់ជាជនជាតិខ្មែរដូចគ្នា និងបានណែនាំនាងឲ្យជួបបុរសម្នាក់ទៀត ឈ្មោះ កុសល្យ ដែលពូកែខាងធ្វើសមាធិឲ្យអារម្មណ៍ស្ងប់ និងជម្រះអំពើបាបទាំងឡាយចេញពីក្នុងខ្លួន។
លោក កុសល្យ បានបង្ហាញពីរបៀបធ្វើសមាធិឧទ្ទិសកុសលដល់ ទូច ស៊ុននិច ដោយឲ្យបងប្អូនខ្មែរគ្រាន់តែចំណាយពេល ១០នាទី សមាធិ ដោយអង្គុយនៅលើតុ កៅអី ឬកន្លែងដែលស្ងាត់។ បន្ទាប់មកយកដៃទាំងពីរដាក់ស្របដងខ្លួន ធ្វើអារម្មណ៍ឲ្យស្ងប់ ហើយនិយាយ "បារមី សូមមេត្តាជួយ ទូច ស៊ុននិច ឲ្យជាសះស្បើយពីជំងឺផង"។ ធ្វើដូចនេះ ១-២ ដង ផលបុណ្យទាំងឡាយនឹងបញ្ជូនទៅដល់ ទូច ស៊ុននិច ជាមិនខាន។
គួររម្លឹកថា ទូច ស៊ុននិច ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារកាលពីថ្ងៃទី២១ តុលា ឆ្នាំ២០០៣ នៅក្បែរផ្សារដើមគ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ដាយនាងស្លាប់ ចំណែកនាងរងរបួសយ៉ាងធ្ងន់ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ និងបន្ដទៅព្យាបាលនៅអាមេរិក កាលពីឆ្នាំ២០០៧ រហូតសព្វថ្ងៃ។
សូមឲ្យការធ្វើសមាធិនេះ ជួយ ទូច ស៊ុននិច បានជាសះស្បើយ និងចាកផុតពីពិការភាព ដូចសេចក្តីប៉ងប្រាថ្នា៕ S

.jpg)

.jpg)