ភ្នំពេញ:
ការព្យាករណ៍របស់សមាគមទឹកនោមផ្អែមអន្តរជាតិថា ដល់ឆ្នាំ២០៣០ ក្នុងចំណោមមនុស្ស១០នាក់ គឺមានម្នាក់កើតជំងឺទឹកនោមផ្អែម ។
របាយការណ៍ក្រុមជំនាញការព្យាករណ៍ថា ក្នុងពីរទសវត្សរ៍ខាងមុខ នឹងមានមនុស្ស ៥៥២ លាននាក់កើតជំងឺទឹកនោមផ្អែម មានន័យថា ក្នុងចំណោមមនុស្ស១០នាក់ គឺមានម្នាក់កើតជំងឺនេះ(បច្ចុប្បន្នគឺ១/១៣) ។ ប៉ុន្តែគេពុំទាន់ព្យាករណ៍បានអត្រារវាងជំងឺទឹកនោមផ្អែមប្រភេទមួយ និងប្រភេទពីរ ។
ក្រុមជំនាញការព្យាករណ៍ថា ចំនួនករណីកើតទឹកនោមផ្អែមកើនឡើងដល់ ៩០ភាគរយនៅទ្វីបអាហ្វ្រិក នៅទីនេះជំងឺឆ្លងជាឃាតករជួរមុខ ។ សមាគមទឹកនោមផ្អែមអន្តរជាតិឱ្យដឹងថា នោះគឺពុំទាន់គិតដល់ឥទ្ធិពលរបស់ជំងឺធាត់ ហេតុនេះតួលេខអាចខ្ពស់ជាងនេះទៀត។
តាមអង្គការសុខភាពពិភពលោក (WHO) បច្ចុប្បន្នមានមនុស្ស៣៤៦ លាននាក់កើតជំងឺទឹកនោមផ្អែម ក្នុងនោះជាង៨០ភាគរយនៃចំនួនអ្នកជំងឺ បាត់បង់ជីវិតស្ថិតនៅបណ្តាប្រទេសកំពុងរីកចម្រើន ។ តាមអង្គការនេះ ឆ្នាំ២០៣០ ចំនួនអ្នកបាត់បង់ជីវិតដោយសារទឹកនោមផ្អែមនឹងកើនឡើងទ្វេដង។
ថ្លែងនៅលើ Foxnews, អ្នកស្រី Gojka Roliic ប្រធានផ្នែកតាមដានជំងឺទឹកនោមផ្អែមរបស់ WHO ឱ្យដឹងថា ចំនួនអ្នកកើតទឹកនោមផ្អែមកើន គឺដោយសារចំនួនមនុស្សចាស់ក៏កើនឡើង គឺពុំមែនបណ្តាលពីជំងឺធាត់ ។ ភាគច្រើននៃករណីបាត់បង់ជីវិត គឺដោយសារទឹកនោមផ្អែមប្រភេទពីរ ដែលកើតឡើងសំខាន់នៅមនុស្សមជ្ឈិមវ័យ, លើសទម្ងន់ និងមានរបៀបរស់នៅនឹងកន្លែង ។
អ្នកស្រី Roglic មានប្រសាសន៍ថា ក្នុងអនាគតមនុស្សមួយចំនួនធំមានលទ្ធភាពទប់ស្កាត់បានជំងឺទឹកនោមផ្អែម ប៉ុន្តែ“ប្រការគួរឱ្យបារម្ភ គឺគេច្រើនតែមកកាន់មន្ទីរពេទ្យពេលជំងឺបានធ្ងន់ធ្ងរ រាងកាយទ្រុឌទ្រោម និងរង់ចាំតែថ្ងៃស្លាប់ ។ ការតាមដានសុខភាពជាប្រចាំនិងព្យាបាលទាន់ពេលនោះ លទ្ធភាពព្យាបាលជាក៏ខ្ពស់ដែរ ឬតិចបំផុតក៏អូសបន្លាយអាយុជីវិតបាន ប្រសិនអន្តរាគមន៍បានត្រឹមត្រូវ” ៕s

.jpg)