ភ្នំពេញ:
ថ្ងៃទី៩មិថុនានេះ ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមប្រាក់ក្នុងធនាគាររបស់ TV3ឈានដល់ការប្រកួតជុំចុងក្រោយហើយ។
បន្ទាប់ពីការប្រកួតជុំចុងក្រោយនេះទៅ អ្នកប្រដាល់ដែលមានពិន្ទុក្នុងលំដាប់លេខ១ និង លេខ២ ត្រូវប្រកួតគ្នាដណ្ដើមលេខ១ ដែលជាម្ចាស់ប្រាក់ក្នុងធនាគារដ៏សន្ធឹកសន្ធាប់តែម្ដង។
ក្នុងជុំចុងក្រោយនេះ ពេជ្រ សីហា ក្លឹបក្រសួងការពារជាតិ ប្រកួតជាមួយ ចាន់ រតនាក្លឹបខេមរខ្លាហោះ។ សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះពុំធ្លាប់ប្រកួតគ្នាពីមុនមកទេ តែសម្រាប់អ្នកលេងភ្នាល់លុយទោះបីគេមិនហ៊ានមើលស្រាលរតនាក៏ដោយ ក៏ពួកគេមានជំនឿចិត្តលើសីហាច្រើនជាងហើយ។
សីហា ជាអ្នកប្រដាល់ចិត្តធំ មានកណ្ដាប់ល្អ ហើយគេវ៉ៃហ៊ានប្ដូរជាមួយគូប្រកួតដោយគ្មានញញើត។ ចំពោះ រតនាមួយរយៈចុងក្រោយនេះបានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង។ គេមិនមែនជាអ្នកប្រដាល់ចិត្តធំនោះទេ តែគេមានកលល្បិចសម្បូរបែប។
អ្នកប្រដាល់ទាំង ២ រូបនេះឈ្នះមួយប្រកួត ចាញ់មួយប្រកួតដូចគ្នា ហេតុនេះបើនរណាឈ្នះក្នុងការប្រកួតនេះ នឹងបានឡើងវ៉ៃផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់ក្នុងធនាគារ។
មួយប្រកួតទៀត ឡៅ ស៊ីណាត ក្លឹបទ័ពឆត្រយោង៩១១ ប្រកួតជាមួយឡុង សុវណ្ណឌឿន ក្លឹបសាលវ័ន្តកីឡា។
សុវណ្ណឌឿនមួយប្រកួតចុងក្រោយរបស់គេហាក់ដូចជាវ៉ៃអន់ ឯ ស៊ីណាតការប្រកួតចុងក្រោយរបស់គេក៏មិនបានល្អដែរ។ អ្នកប្រដាល់ទាំង ២ រូបនេះ២ប្រកួតដែលវ៉ៃរួចហើយក៏ឈ្នះមួយប្រកួត ចាញ់មួយប្រកួតដូចគ្នាដែរ។
អ្នកនិយមប្រដាល់ជាច្រើននៅតែមានជំនឿចិត្តថាស៊ីណាត នឹងឈ្នះ សុវណ្ណឌឿននៅក្នុងការប្រកួតនេះជាមិនខាន។ តែសុវណ្ណឌឿនមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបាននោះឡើយ គេក៏មានផ្លែល្អ និងរហ័សរហួនណាស់។
ឡុង សុវណ្ណឌឿន ឡៅ ស៊ីណាត ពេជ្រ សីហា និង ចាន់ រតនា អ្នកប្រដាល់រូបណាមានសមត្ថភាពដណ្ដើមបានប្រាក់ក្នុងធនាគារលើកនេះ ?

.jpg)