ភ្នំពេញ:
ក្នុងការជួបគ្នានៅក្នុង League ជុំទី២ នាល្ងាចថ្ងៃទី៩មិថុនាក្រុមភ្នំពេញក្រោនមិនមានសំណាងឈ្នះ ក្រុមអគ្គស្នងការនគរបាលជាតិដូចជុំទី១ ទៀតឡើយ។
កាលជុំទី១ភ្នំពេញក្រោនឈ្នះអគ្គស្នងការនគរបាលជាតិ ៤ ទល់ ៣ តែជួបគ្នាជុំទី២ នេះគឺលទ្ធផលស្មើគ្នា ១ ទល់ ១។ ភ្នំពេញក្រោនរកបានមួយគ្រាប់ដោយបាល់ប៉េណាល់ទីនៅនាទី៥៤ ដែលទាត់បញ្ចូលទីដោយកីឡាករលេខ១២ ឈ្មោះObadin Odion Anthony។
តែទោះជាយ៉ាងណាក៏នៅនាទី៧៤ ក្រុមអគ្គស្នងការនគរបាលជាតិយកបានស្មើវិញដោយកីឡាករពាក់លេខ១១ ឈ្មោះទិត្យ ឌីណា។ ក្រុមភ្នំពេញក្រោនកុំតែបានបាល់ពិន័យប៉េណាល់ទីមួយគ្រាប់នោះ ច្បាស់ជាចាញ់ក្រុមអគ្គស្នងការនគរបាលជាតិបាត់ទៅហើយ។
១០ ប្រកួតរបស់ភ្នំពេញក្រោនបាន១៣ពិន្ទុដោយឈ្នះ ៤ ប្រកួតស្មើមួយប្រកួត និងចាញ់ ៥ ប្រកួត។ ចំពោះអគ្គស្នងការនគរបាលជាតិ ១០ ប្រកួតបាន២៣ពិន្ទុ ដោយឈ្នះ ៧ ប្រកួត ស្មើ ២ ប្រកួតចាញ់មួយប្រកួត។
ក្រុមព្រះខ័នរាជ ព្រលះក្រុម Western ៦ ទល់ ០ បន្ទាប់ពីលេងរយៈពេល ៤៥នាទីនៃតង់ទី១ គ្មានក្រុមណារកបានពិន្ទុនោះ។
កាលជួបគ្នានៅជុំទី១ ព្រះខ័នរាជ ឈ្នះ Western ៤ទល់ ០ តែជុំទី២ ឈ្នះ ៦ ទល់ ០ដោយចាប់ផ្ដើមស៊ីនៅតង់ទី២។ ជ័យជំនះនេះធ្វើឲ្យ១០ប្រកួតរបស់ព្រះខ័នរាជបាន២២ពិន្ទុដោយឈ្នះ៧ ប្រកួតស្មើមួយប្រកួតចាញ់មួយប្រកួត។ ចំពោះWestern វិញ ១០ប្រកួតបាន ៤ពិន្ទុដោយឈ្នះមួយប្រកួតស្មើមួយប្រកួត និង ចាញ់ ៨ ប្រកួត។

.jpg)

.jpg)