ភ្នំពេញ:
ព្រឹត្តិការណ៍ខ្សែក្រវាត់ទម្ងន់ ៦៥គីឡូក្រាមរបស់ CTN ថ្ងៃទី៩មិថុនានេះអ្នកប្រដាល់ភេឌី ម៉ឺនសុភា ក្លឹបយុវជនអង្គរជួបប្រកួតជាមួយពេជ្រ អារុណក្លឹបបង្ក្រាបគ្រឿងញៀន។
សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះគឺជាការប្រកួតចុងក្រោហើយៗបន្ទាប់ពីប្រកួតចប់ក៏ហាលអាវដែរ។ ប្រសិនបើមួយប្រកួតនេះចាញ់ទៀតនោះសម្រាប់ពេជ្រ អារុណគឺមួយព្រឹត្តិការណ៍វ៉ៃជម្រុះដែលមាន ៤ ប្រកួតនោះចាញ់ទាំងអស់តែម្ដង។
ចំពោះភេឌី ម៉ឺនសុភាវិញក៏ជាការប្រកួតបញ្ចប់ក្នុងពូលដែរ ៤ប្រកួតរបស់អ្នកប្រដាល់រូបនេះឈ្នះបាន ២ ប្រកួត និងចាញ់ ២ ប្រកួត។
ទាំងអារុណ ទាំង ម៉ឺន សុភាទោះនរណាចាញ់នរណាឈ្នះក៏ហាលអាវដូចគ្នាដែរតែសម្រាប់ការប្រកួតនេះ គេជឿថាម៉ឺន សុភាមានឱកាសឈ្នះច្រើនជាង ចំពោះអារុណគ្មានសង្ឃឹមថាឈ្នះឡើយ។
មួយប្រកួតទៀតវ៉ាន់ ចាន់វៃក្លឹបសឹង្ហកីឡាប្រកួតជាមួយអ្នកប្រដាល់ហេង វិឆ័យក្លឹបកងពលតូចលេខ៧០ ដែលនេះក៏ជាការប្រកួតចុងក្រោយដែរ។
អ្នកប្រដាល់ទាំង ២ រូបនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នាតែវិឆ័យមិនមានសំណាងដូចចាន់វៃទេ ព្រោះក្រោយពីប្រកួតហើយគឺវេចបង្វិចត្រឡប់ទៅវិញ ឯ ចាន់វៃបានឡើងវ៉ៃបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ៤ ប្រកួតដែលវ៉ៃរួចហើយរបស់ហេង វិឆ័យឈ្នះបានតែមួយប្រកួតប៉ុណ្ណោះតែចាញ់វិញ ៣ ប្រកួតឯណោះ។ ឯ វ៉ាន់ ចាន់វៃវិញ ៤ប្រកួតដែលវ៉ៃរួចហើយនោះគេឈ្នះ ៣ ប្រកួត និង ចាញ់តែមួយប្រកួតប៉ុណ្ណោះ។សម្រាប់ការប្រកួតចុងក្រោយនេះទោះបីគេចាញ់ ឬ ឈ្នះក៏គេបានឡើងវ៉ៃបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។
ការប្រកួតទោះបីមួយត្រូវហាលអាវ និង ម្នាក់ទៀតបានឡើងក៏ពួកគេនឹងវ៉ៃគ្នាដោយអស់ពីសមត្ថភាពជាមិនខានឡើយ។

.jpg)