ភ្នំពេញ:
ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ថ្នាក់ជាតិលើកទី១ សម្រាប់កុមារា-កុមារីអាយុក្រោម១១ឆ្នាំបានបញ្ចប់ហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី១៧មិថុនានេះ។
ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី១៥មិថុនាមកនោះមានកុមារអាយុក្រោម១១ឆ្នាំចូលរួមចំនួន៤៩នាក់ដែលក្នុងនោះកុមារាចំនួន ៣៥នាក់កុមារី១៤នាក់មកពីមណ្ឌលកុមារកំព្រាចំនួន ៥ និងសាលាបឋមសិក្សាចំនួន ២ គឺមណ្ឌលកុមារកំព្រាបឹងខ្យាង កោះក្របី ASKកែប Aspeca កែប អង្គការអារុណរះ សាលាបឋមសិក្សា ចតុមុខ និង នរោត្តម។
ការប្រកួតមានតែវិញ្ញាសាឯកត្តជនប៉ុណ្ណោះ។ កញ្ញា Hisae Arai អតីតបវរកញ្ញាជប៉ុន និង ជាទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានោះបានចូលរួមទស្សនា និង បំពាក់មេដាយដល់ជ័យលាភីក្មេងៗដែលចូលរួមប្រកួត។
ចំពោះលទ្ធផលចំណាត់ថ្នាក់សម្រាប់កុមារាមេដាយមាសកុមារាចិន សម្ផស្ស មេដាយប្រាក់ កុមារា លៀង សា រិនរាជ។ ចំពោះ កុមារីវិញមេដាយមាសកុមារីចេង សេរីវត្តី មេដាយប្រាក់កុមារីហួរ ស្រីពៅ។

.jpg)