ភ្នំពេញ:
យាយតាចាស់ៗ ជាច្រើនដែលកំពុងឈរ ឬអង្គុយសុំទាន នៅតាមដងផ្លូវ នៅច្រកចូលទៅសួនសត្វភ្នំតាម៉ៅ។ ពួកគាត់ទាំងនោះ មានអាយុច្រើន ណាស់ទៅហើយ ដោយសមតែរស់នៅ បានស្រួលជាងនេះ។ ពេលខ្លះយាយតាទាំងនោះ បានមកឈរពាំងផ្លូវ ដើម្បីសុំទាន គ្រាន់នឹងបានប្រាក់ បន្តិចបន្តួច មកទិញម្ហូបចំណីពិសារ។
ចំពោះយាយតាទាំងនោះខ្លះគ្មានកូនជាទីពឹងទេ ដោយកូនរបស់គាត់ត្រូវបានស្លាប់នៅសម័យសង្គ្រាមជាពិសេសគឺនៅសម័យ ខ្មៅងងឹតតែម្តង។ ចំណែកយាយតាមួយចំនួនទៀតមានកូននៅរស់ដល់សព្វថ្ងៃនេះ តែមិនបាននៅមើលថែរក្សាពួកគាត់ទេ។
ចុះកូនៗទៅណាអស់ហើយ បានជាបណ្តែតបណ្តោយពួកគាត់មកសុំទានដូច្នេះ? ត្រង់ចំណុចនេះ គឺមានការឈឺចាប់ណាស់ ដែលមានកូន មកហើយ តែកូនមិនបាននៅមើលថែរក្សាផ្គត់ផ្គង់ចំណីអាហារដល់លោកអ្នកមានគុណរបស់ខ្លួន។ ទោះបីជាខ្លួនក្រលំបាក យ៉ាងណាក៏ពុំគួរ បណ្តោយឲ្យ ពួកគាត់ ទៅសុំទាន ទាំងញញីញញ័រនៅតាមផ្លូវ ឬក៏នៅតាមទីប្រជុំជននោះឡើយ។ ម្តាយឪពុក លោកទាំងពីរបានខំចិញ្ចឹម បីបាច់យើង តាំងតែពីបាតជើង ក្រហម រហូតដល់យើងឲ្យមានប្តីប្រពន្ធ ក៏គាត់មិនរាថយនឹងជីវិតដែរ។
ទោះបីជាគាត់អត់ឃ្លានយ៉ាងណាក៏ដើម្បីកូន ហើយសុខចិត្តអត់ខ្លួនឯង។ លើសពីនេះទៅទៀត គាត់មិនត្រឹមតែមើលថែផ្គត់ផ្គងកូនៗប៉ុណ្ណោះទេ បើមានចៅទៀតនោះ គឺគាត់នៅតែបន្តបេសកម្មរបស់គាត់យ៉ាងហួងហែង។ គួរពិចារណាដែលថា ម្តាយឪពុកមានគុណ ជាព្រះកន្លោង ជាព្រះរស់នៅក្នុងផ្ទះ ជាទីពឹង ជាទីនឹករលឹក។ ហេតុអ្វីបានកូនចៅមានគ្នាមួយសន្ធឹក ចិញ្ចឹមម្តាយ ឬឪពុក និងតាយាយម្នាក់ពីរមិនរស់ ? តើគួរធ្វើយ៉ាងណា?គួរបណ្តោយឲ្យពួកគាត់នៅសុំទានយ៉ាងដូច្នេះទៀតរឺ?
បើនិយាយពីការដាក់ទានដល់លោកយាយលោកតាទាំងនោះវិញ គឺមានពីរករណីនឹងកើតមានឡើង៖ ទី១ ចំពោះអ្នកដែលបាន បិរិច្ចាគទាន ទៅនោះ គឺជាទឹកចិត្តរបស់គេដែលបាននឹកអាណិតអាសូរចំពោះគាត់ជាជនចាស់ជរា ជាការពេញចិត្តនឹងការធ្វើទាន។ ព្រោះដោយគេគិតទៅដល់សេចក្តីមេត្តា គិតទៅដល់មនុស្សធម៌ ត្រូវតែជួយមនុស្សដូចគ្នាក្នុងគ្រាមានអាសន្ន។ ហើយក៏គេបានទទួលផលបុណ្យកុសលទៅតាមនោះដែរ។
ឯទី២វិញ គឺការធ្វើទង្វើដូច្នេះហាក់បីដូចជាជំរុញទឹកចិត្តពួកគាត់ឲ្យកាន់តែមានសកម្មភាពសុំទាននេះច្រើនឡើង។ ពួកគាត់ទាំងនោះ បានផ្សាយបន្ត គ្នាថា នៅទីនេះ ទីនោះ មានគេចែកទានច្រើណាស់ យើងទៅអង្គុយ ឬឈរសុំទាននឹងគេទៅគ្រាន់នឹងបានលុយនឹងគេឯងខ្លះ។ ករណីដូចមាន នៅតាមផ្លូវ ចូលសួនសត្វ ភ្នំតាម៉ៅ ជាតួយ៉ាង ដែលមានតាយាយពី៦០ ទៅ ៧០នាក់ តម្រៀបជួរគ្នាចាំសុំទាន។
មានអ្នកខ្លះមានទឹកមួយកូនធុងចាំបាចទឹកទៅលើផ្លូវដែលហុយនោះ នៅពេលដែលមានឡានឬម៉ូតូចូល មក។ ចំណែកមួយចំនួនទៀត មានចប បង្គី និងមានដីខ្លះៗ លប់ជង្ហុកតាមផ្លូវហើយគាត់ធ្វើទង្វើនេះនៅពេលដែលមានភ្ញៀវចូលមកទស្សនារម្មណីយដ្ឋានមួយនេះ។ ភ្ញៀវទេសចរណ៍ខ្លះ គាត់បានចែកទាន ដល់គាត់ទាំងនោះដោយមិន ចន្លោះម្នាក់ឡើយ ឯអ្នកខ្លះទៀតជូនចំពោះតែអ្នកទន់ខ្សោយខ្លាំង។
ពីព្រោះនេះជាការមកកំសាន្តរបស់គេលើកដំបូង តែនៅពេលដែលអ្នកទស្សចរណ៍ទាំងនោះមកលេង នៅពេលក្រោយទៀតនៅតែឃើញ អ្នកសុំទាន ទាំងនោះ ជាអ្នកដដែលៗ។ ហើយគេបានសម្តែងកិរិយាដដែលៗ ដើម្បីចាំសុំទានពីភ្ញៀវទេសចរណ៍នាំឲ្យមានការរំខានជាខ្លាំង ជាពិសេស គឺពិបាកភ្នែក តែម្តង និងមានអារម្មណ៍សង្វែកពន់ពេក។ ភាពរីករាយរបស់គេបាត់បង់ទៅវិញ នៅពេលឃើញទិដ្ឋភាពបែបនេះ។
តើរដ្ឋាភិបាលគួរមានគោលនយោបាយបែបណាដល់ជនចាស់ជរាទាំងនោះ?៕

.jpg)

.jpg)