ភ្នំពេញ:
កងទ័ពចំនួន៤៨៥នាក់បានដកចេញពីតំបន់គ្មានកងទ័ពដែលសម្រេចដោយតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេកាលពីព្រឹកថ្ងៃពុធ។
កងទ័ពកម្ពុជាទាំងនោះត្រូវបានដាក់អោយឈរជើងនៅទីនោះ ក៏ព្រោះតែអ្វីដែលកម្ពុជាតែងតែ ហៅថាការឈ្លានពានពីប្រទេសថៃ។ នៅតាមព្រំដែនព្រះវិហារ មានការផ្ទុះអាវុធ ជាច្រើនដង ចាប់តាំងពីខែកក្កដាឆ្នាំ២០០៨ ក្រោយពីប្រាសាទព្រះវិហារ ត្រូវបានបញ្ចូល នៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីប្រទេសថៃក្តី។
ការប្រឈមមុខដាក់គ្នាដោយអាវុធរវាងកម្ពុជានិងថៃក៏បាននាំរឿងរ៉ាវដល់តុលាការយុត្តិធម៌អន្តរជាតិ។ តាមពិតទៅការដកទ័ពនេះត្រូវធ្វើឡើង ដំណាលគ្នានិងដោយមានអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។ នេះគឺជាការសម្រេចចិត្តចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែរហូតមកទល់ ពេលនេះ ការដកទ័ពតាមរូបភាពបទបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនៅតែមិនអាចធ្វើទៅបាន។
កម្ពុជាដ៏ស្លូតបូតពេលនេះបានដកទ័ពមុនទៀតដើម្បីបង្ហាញសុឆន្ទៈ ដែលថាកម្ពុជាជានិច្ចកាលស្រឡាញ់សន្តិភាព ហើយចង់បាន ភាពសុខដុម្យជា មួយប្រទេសជិតខាង។ វាជាសំណាងមួយរបស់ប្រទេសថៃដែលមានអ្នកជិតខាងដ៏ស្លូតបូតដូចជាកម្ពុជា។
ជាមួយនឹងសំណាងបែបនេះ ប្រទេសថៃគួរតែឆ្លើយតបជាមួយនឹងកាយវិការប្រកដដោយវិជ្ជមានដោយគោរពអោយបានសាលដីការរបស់តុលាការ យុត្តិធម៌ អន្តរជាតិ។ ទំនាក់ទំនងល្អមួយមិនចំណុះ តែលើកិច្ចប្រឹងប្រែង របស់ភាគីម្ខាងឡើយ វាចំណុះទៅលើការ ថ្នាក់ថ្នម ដោយភាគីទាំងពីរ ពោលគឺកម្ពុជានិងថៃ។
កន្លងកមកកម្ពុជាបានទទួលអារម្មណ៍ថា ខ្លួនត្រូវបានធ្វើបាបនិងឈ្លានពាន ដោយប្រទេសថៃ ដែលធំជាង និងខ្លាំងជាង ទាំងផ្នែក សេដ្ឋកិច្ចនិង យោធា។ កម្ពុជាបានចាត់ទុការផ្ទុះអាវុធ ដែលមានជាហូរហែរចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ មកជាលទ្ធផលនៃការឈ្លានពានដែលធ្វើឡើងដោយ ប្រទេសថៃ។
ពេលវេលាបានអូសបន្លាយជាងបួនឆ្នាំ ស្ថានការណ៍នៅតំបន់ព្រះវិហារនៅតែមិនគួរអោយទុកចិត្ត ទោះបីជាវាមានលក្ខណះប្រសើរជាងមុនក្តី។
កម្ពុជាបានសុខចិត្តបំភ្លេចចោលការឈឺចាប់គ្រប់យ៉ាងដែលខ្លួនធ្លាប់មានជាមួយថៃហើយបានសម្រេចដកទ័ពចំនួន៤៨៥នាក់ចេញពីតំបន់គ្មានកងទ័ពចំខួប១ឆ្នាំនៃការចេញសាលដីការដោយតុលាការយុត្តិធម៌អន្តរជាតិដែលអោយភាគីកម្ពុជានិងថៃធ្វើការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពដើម្បីបញ្ចៀសការផ្ទុះអាវុធដ៏បំផ្លេចបំផ្លាញ។
កម្ពុជាកំពុងតែសម្លឹងមើលអនាគតកាលជាជាងការគិតគូរដល់អតីតកាល។ កម្ពុជានៅតែប្រាថ្នាអនាគតកាលមួយនៃទំនាក់ទំនងផូរផង់ជាមួយ ប្រទេសថៃ៕

.jpg)