ភ្នំពេញ:
នៅពេលដែលការឃោសនាការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃ១៨ ខែឧសភា ខាងមុខនេះ អ្នកជំនាញបានព្រមានថា អ្នកនយោបាយនឹងធ្វើការសន្យាជាច្រើន ដូច្នេះអ្នកបោះឆ្នោត ត្រូវតែគិតគូរឲ្យបានល្អិតល្អន់។
នៅក្នុងវេទិកាតុមូលមួយ ស្តីពីការត្រៀមរៀបចំការបោះឆ្នោតនិងការទទួលព័ត៌មាន លោកឌេនី ស្រៃ តំណាងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា បាននិយាយថា ការសន្យាខ្លះអាចនឹងមានភាពពិសពុលនៅក្នុងនោះ ដូច្នេះអ្នកបោះឆ្នោតត្រូវតែមានព័ត៌មានគ្រប់គ្រាន់សម្រាប់ការសម្រេចិត្ត ដោយវិភាគទៅលើគោលនយោបាយរបស់គណបក្សនីមួយៗ។
លោកបានលើកយកពិសោធន៍នៅបរទេស ពិសេសការបោះឆ្នោតនៅប្រទេសបារាំង នាពេលថ្មីៗនេះ ដែលអ្នកនយោបាយតែងតែសន្យាច្រើននៅក្នុងយុទ្ធនាការបោះឆ្នោត។
ប្រទេសកម្ពុជា នឹងចាប់ផ្តើមយុទ្ធនាការបោះឆ្នោត នាថ្ងៃទី១៨ ខែឧសភា។ គេរំពឹងថា គណបក្សនានានឹងធ្វើការសន្យាជាច្រើន ដើម្បីទាក់ទាញទឹកចិត្តអ្នកបោះឆ្នោត។ ដូច្នេះអ្នកបោះឆ្នោតត្រូវប្រយ័ត្ន ហើយបោះឆ្នោតសម្រាប់សមិទ្ធផលជាក់ស្តែងជាងការសន្យា៕ S

.jpg)

.jpg)