ភ្នំពេញ:
នាយល្ងី និងនាយល្ងើជួបគ្នា ពេលព្រឹកឡើង តែងតែមកជួបគ្នា នៅតាមហាង នៅតាមចិញ្ចើមថ្នល់ដោយអ្នកទាំងពីរ ពិភាក្សាគ្នា និយាយពីរឿង ខ្លះដែលថា ក្នុងមួយជីវិតរបស់មនុស្ស តែងតែមានការប្រព្រឹត្តខុស អីម្តងមិនខាន គ្មានអ្នកណាម្នាក់ ប្រព្រឹត្តបានល្អឥតខ្ចោះនោះទេ។
តែបើការធ្វើខុស របស់ខ្លួននោះ ចេះទទួលថាខ្លួនឯងពិតជាធ្វើខុសមែន វាមិនអីទេ តែបើធ្វើខុសហើយ យកអំណាច បុណ្យស័ក្តិ មាសប្រាក់ អាងខ្សែនេះ អាងខ្សែនោះ វាមិនខុសអី ពីសត្វដំរីធ្វើខុសគ្មានអ្នកណាហ៊ានធ្វើអី តែបើសត្វ ស្រមោចធ្វើខុសវិញ នាំគ្នាដើរជាន់ រួមទាំងអាចក់អាចែម ក៏ជាន់បន្ថែម ព្រោះចង់បានស្នាដៃ បន្តិចបន្តួចដែរ។
នាយល្ងី ៖ ទោះបីជាមានបញ្ជារឲ្យចាប់ខ្លួន ពីសំណាក់រាជរដ្ឋាភិបាល ទៅលើរាល់ជនណា ដែលបានប្រើសិទ្ធអំណាច ប្រើអាវុធបាញ់បោះសេរី ក៏នៅតែមាន ក្រុមកូនអ្នកមានអំណាច ខ្លះ ជិះសុទ្ធតែរថយន្តទំនើបៗ បាញ់បោះយ៉ាងអាណាធិបតេយ្យ បើទោះជាសមត្ថកិច្ច ដឹងថា អ្នកបង្កនោះ ជាអ្នកណាក៏ដោយ ក៏សមត្ថកិច្ចមិនហ៊ានដែរ។
នាយល្ងើ ៖ អ្ហើអាល្ងី! អញកន្លងមកក៏យល់ឃើញអ៊ីចឹងដែរ។ កន្លងមក អញសង្កេតឃើញថា អ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិ ជាច្រើន បានប្រព្រឹត្តខុស តែពួកគេទាំងនោះ តែងតែបានរួចផុត ពីសំណាញ់ច្បាប់ រស់នៅដោយសុខស្រួល។ តែបើអ្នកតូចតាច វិញគឺមិនដូច្នេះទេ គឺការអនុវត្តច្បាប់របស់ពួកគេនោះ ហាក់បីដូចជា ធ្វើបានយ៉ាងល្អបំផុត។ បន្ទាប់ពីបានសន្ទនាចប់ នាយល្ងីនិងនាយល្ងើបានដកដង្ហើមធំ រួចនិយាយថា “នេះហើយយុត្តិធម៌ស្រមោល”៕

.jpg)