ភ្នំពេញ:
ការធានាឱ្យមានការបកប្រែភាសាផ្លូវការទាំងបី (ខ្មែរ អង់គ្លេស និងបារាំង) នៅលើក្រដាស និងផ្ទាល់មាត់នៅអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅតែជាបញ្ហាប្រឈមផ្នែករដ្ឋបាល ធនធាន មនុស្ស និងហិរញ្ញវត្ថុជាបន្ដបន្ទាប់។
ភាសាផ្លូវការនៅតុលាការអន្ដរជាតិភាគច្រើន គឺភាសាអង់គ្លេស និងភាសាបារាំង។ ប្រទេសបារាំង ធ្លាប់ជាប្រទេសដែលត្រួតត្រានៅកម្ពុជា និងជាអ្នកផ្ដល់ជំនួយមួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីការកកើតនៃតុលាការនេះ។
ទោះបីជាយ៉ាងនេះក្ដី ភាសាបារាំង មិនមែនជាភាសាដែលពេញនិយមក្នុងការសិក្សា ឬការនិយាយ ដូចជាភាសា អង់គ្លេស នោះទេនាពេលបច្ចុប្បន្ន ហើយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទទួលរងនូវភាពខ្វះខាតអ្នកបកប្រែពីភាសាខ្មែរទៅបារាំងផ្ទាល់មាត់ជារៀងរហូតមក។
ជាផលវិបាកមួយ គឺអង្គជំនុំជម្រះមានការលំបាកយ៉ាងខ្លាំងក្នុងការផ្ដល់ជូនអ្នក បកប្រែភាសាបារាំងផ្ទាល់មាត់ ដែលប្រកបដោយសមត្ថភាព និងបង្ខំចិត្ដអង្គជំនុំជម្រះទទួលយកប្រព័ន្ធបញ្ជូនបន្ដក្នុងអំឡុងពេលសវនាការ ដែលធ្វើឱ្យមានការបកប្រែ ប្រដេញពីភាសាខ្មែរទៅអង់គ្លេស រួចភាសាបារាំងនិងបញ្ច្រាសមកវិញ។
ក្រុមមេធាវីការពារក្ដី ខៀវ សំផន គឺជាក្រុមការពារក្ដីតែមួយគត់នៅក្នុងសំណុំរឿង០០២ ដែលមានសហមេធាវីជនជាតិបារាំង បានលើកបញ្ហាប្រឈមដដែលៗលើភាពគ្រប់គ្រាន់ និងភាពយល់ដឹងច្បាស់លាស់ចំពោះការបកប្រែឯកសារទៅជាភាសាបារាំង។ ថ្មីៗនេះ ក្រុមការពារក្ដី ខៀវ សំផន បានដាក់បណ្ដឹងតវ៉ាមួយបញ្ជាក់ពីការព្រួយបារម្ភចំពោះការបកប្រែផ្ទាល់មាត់ទៅជាភាសាបារាំង អំឡុងពេលសវនាការថាៈ
ដោយសារតាំងពីការចាប់ផ្ដើមដំណើរការសវនាការលើអង្គសេចក្ដី មេធាវីការពារក្ដីលោក ខៀវ សំផនបាននិងកំពុងជួបប្រទះបញ្ហាបកប្រែប្រដេញតាមប្រព័ន្ធបញ្ជូនបន្ដនៅក្នុងដំណើរការនីតិវិធី...ទោះបីជាទាក់ទងនឹងការសន្ទនាជាភាសាខ្មែររវាងអ្នកនិយាយពីរនាក់
ឬការសន្ទនារវាងអ្នកនិយាយភាសាខ្មែរ និងអ្នកនិយាយភាសាអង់គ្លេសក្ដី គឺអ្នកបកប្រែភាសាបារាំងផ្ទាល់មាត់រមែងមិនអាចបកប្រែឱ្យបានពេញលេញទេ មុនពេលការឆ្លើយចាប់ផ្ដើម...ភាពលំបាកបែបនេះ បង្កើតឱ្យមានការភ័ន្ដច្រឡំនៅក្នុងការបកប្រែភាសាបារាំងផ្ទាល់មាត់ ដែលនាំឱ្យប៉ះពាល់ដល់ខ្លឹមសារនៃសក្ខីកម្មរបស់សាក្សី ។
មូលហេតុសំខាន់ដែលនាំដល់ការភ័ន្ដច្រឡំនិងអូសបន្លាយពេលវេលា មានជាឧទាហរណ៍ តាមរយៈការឆ្លើយឆ្លងនៅក្នុងពេលផ្ដល់សក្ខីកម្មដោយសាក្សីម្នាក់ ៖
លោកប្រធានអង្គជំនុំជម្រះ ៖ សាក្សី មិនបាច់ឆ្លើយតបទេ។ សំណួរច្រំដែលទេ។ សាក្សីបានឆ្លើយរួចហើយអម្បាញ់មិញនេះ។
លោកមេធាវី វីគិន ៖ លោកប្រធាន ភាសាបារាំងខ្ញុំមិនយល់ទេ ដូច្នេះបានខ្ញុំ សួរបញ្ជាក់ឱ្យគាត់ច្បាស់។ លោកប្រធានប្រហែលជាយល់ជាភាសាខ្មែរ ក៏ប៉ុន្ដែជាភាសាបារាំង ខ្ញុំអត់យល់ទេ ប្រសិនបើខ្ញុំមិនយល់ ខ្ញុំមិនអាចបន្ដទៅទៀតបានទេ។ ខ្ញុំទាល់តែដឹងច្បាស់សិន។
លោកប្រធានអង្គជំនុំជម្រះ ៖ សំណួរនេះសាក្សីឆ្លើយរួចហើយ ហើយច្រើនដង ទៀតផង។ សំណួរច្រំដែល។ យើងកត់សម្គាល់ឃើញលោកសួរច្រំដែលច្រើនណាស់ ព្រឹកនេះ។
លោកមេធាវី វីគិន ៖ លោកប្រធាន ខ្ញុំសូមរំឭកថា យើងធ្វើការជាបីភាសា នៅទីនេះ ប្រសិនបើខ្ញុំ ខ្ញុំមិនយល់ការបកប្រែរបស់ខ្ញុំនោះ គឺថា ខ្ញុំមិនអាចបន្ដការងារជាមេធាវីរបស់ខ្ញុំបានទៀតទេ។ លោកប្រធានអាចស្ដាប់បានច្បាស់ជាភាសាខ្មែរយល់ច្បាស់ ប៉ុន្ដែខ្ញុំជាភាសាបារាំង គឺអត់យល់សោះ។ ដូច្នេះខ្ញុំត្រូវការការបំភ្លឺអំពីសាក្សី។បើសិនជាលោកប្រធានឱ្យខ្ញុំបន្ដទៅមុខទៀត ហើយតយ៉ាងម៉េចកើត បើខ្ញុំអត់ទាំងយល់ផងហ្នឹង។ ដូច្នេះចំណុចកន្លែងនេះគឺសំខាន់ ខ្ញុំសួរគាត់បញ្ជាក់ឱ្យបានច្បាស់ ថាគាត់ស្ដាប់ឮនៅពីលើមាត់ទ្វារ ឬក៏ថានៅក្របខ័ណ្ឌនៃការងាររបស់គាត់នោះ គឺថាគាត់ត្រូវតែដឹងខ្លឹមសារនៃកិច្ចប្រជុំរបស់គាត់តែប៉ុណ្ណឹងទេ លោកប្រធាន។
លោកប្រធានអង្គជំនុំជម្រះ ៖ យើងសម្រេចរួចហើយ។ លោកអាចតាំងសំណួរ ផ្សេងទៀត។ យើងបានកត់សម្គាល់ឃើញថា លោកតាំងសំណួរច្រំដែលច្រើន។ នេះជា វិធីសាស្ដ្រថ្មី ដែលយើងបានកត់សម្គាល់តាំងពីម្សិលមិញមក។
លោកមេធាវី វីគិន ៖ លោកប្រធាន សហភាសាខ្មែររបស់ខ្ញុំ គាត់បានជួយប្រាប់ហើយ។ អីចឹងខ្ញុំយល់ហើយ។ អ៊ីចឹងខ្ញុំសូមចូលទៅចំណុចផ្សេងទៀត។
យោងតាមក្រុមការពារក្ដី ខៀវ សំផន កង្វះខាតនៃភាពច្បាស់លាស់សម្រាប់អ្នកនិយាយភាសាបារាំងនៅអំឡុងពេលផ្ដល់សក្ខីកម្មដោយសាក្សី ត្រូវរួមបញ្ចូលដោយការភ័ន្ដច្រឡំ និងការគ្មាននិយាយនៅក្នុងប្រតិចារឹកជាផ្លូវការ។ វិធានផ្ទៃក្នុងនៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ចែងថា លើកលែងតែសំណើជាក់លាក់សម្រាប់ការកែតម្រូវត្រូវបានធ្វើ “កំណត់ហេតុជាលាយលក្ខណ៍អក្សរ ប្រចាំថ្ងៃនៃដំណើរការនីតិវិធីដែលធ្វើឡើងដោយក្រឡាបញ្ជីត្រូវចាត់ទុកថា មានភាពត្រឹមត្រូវឆ្លុះបញ្ចាំងពីការប្រព្រឹត្ដទៅពិតប្រាកដនៃសវនាការ”។ ក្រុមការពារក្ដី បានប្រៀបធៀបសេចក្ដីថ្លែងការណ៍មួយចំនួនរបស់សាក្សីជាភាសាខ្មែរ និងបារាំង និងបានគូសបញ្ជាក់
ផ្នែកមួយចំនួន ដែលពត៌មានសំខាន់ៗបានបាត់បង់ គឺមានម្ដងនោះបាត់អស់ប្រាំល្បះឯណោះ ឬត្រូវបានបកប្រែផ្លាស់ប្ដូរនៅពេលបកជាភាសាបារាំង។ ឧទាហរណ៍ប្រតិចារឹកផ្លូវការ ជាភាសាបារាំងមួយបានសរសេរថា ៖
នៅឆ្នាំ១៩៦៦ ដូចដែលលោកបានដឹងរួចមកហើយ ព្រិត្ដិការណ៍សំខាន់ៗខ្លះបានកើតឡើង។ ព្រិត្ដិការណ៍នោះបានធ្វើឱ្យយើងយល់ថា រដ្ឋប្រហារមួយអាចកើតឡើងគ្រប់នៅគ្រប់កាលៈទេសៈ ទាំងអស់នៅពេលនោះ។
តែផ្ទុយទៅវិញ នៅក្នុងភាសាខ្មែរសរសេរថា ៖
នៅឆ្នាំ១៩៦៦ ដូចដែលយើងអាចនឹកឃើញ នីតិបញ្ញត្ដិឆ្នាំ១៩៦៦-១៩៧០ ត្រូវ បានបង្កើតឡើង។ បន្ទាប់មកកម្លាំងរបស់ព្រឹទ្ធសភា និងរដ្ឋសភា កាលនោះជាកម្លាំងរបស់ លន់ នល់ សុទ្ធសាធ។ ខ្ញុំសូមនិយាយពីពាក្យសុទ្ធសាធនេះ គឺលើកលែងតែជនចម្រើនបីនាក់ គឺលោក ខៀវ សំផន លោកហ៊ូ យន់ និងលោកហ៊ូ នឹម ក្រៅពីនោះមានកម្លាំងកណ្ដាលពីរដូចជា កៅ សាន។ នៅសល់ប៉ុន្មានគឺជាកម្លាំងរបស់ លន់ នល់ ទាំងអស់។ ដូច្នេះ សភាពការណ៍ទាំងនេះនាំ ឱ្យយើងយល់ឃើញថា រដ្ឋប្រហារអាចកើតឡើងគ្រប់កាលៈទេសៈនៅពេលនោះ។
ដោយស្នើសុំឱ្យអង្គជំនុំជម្រះ ពិនិត្យឡើងវិញពីភាពត្រឹមត្រូវនៃប្រតិចារឹកជាភាសាបារាំង ទាំងអស់ នោះ ក្រុមការពារក្ដី ខៀវ សំផន បានអះអាងថា ទោះបីជាក្រុមរបស់ខ្លួន រួមទាំងមេធាវី ដែលនិយាយភាសាខ្មែរ កិច្ចការនេះមិនស្ថិតក្នុងទទួលខុសត្រូវរបស់ខ្លួនទេ ហើយវាប្រើពេលវេលាច្រើនណាស់សម្រាប់ក្រុមខ្លួនក្នុងការទទួលរ៉ាប់រងការងារនេះ ក្នុងអំឡុងពេលដែលតុលាការកំពុងបន្ដនីតិវិធី។ ដោយកត់សម្គាល់ឃើញថា កន្លងមកសំណើដដែលៗដោយលោកប្រធានអង្គជំនុំជម្រះ ដែលបង្គាប់ឱ្យសាក្សី និយាយយឺតៗ នៅតែមិនមានប្រសិទ្ធភាពនៅឡើយ ក្រុមការពារក្ដីបានស្នើបន្ថែមភ្លាមៗឱ្យអនុវត្ដន៍វិធានការបច្ចេកទេសមួយចំនួន ដើម្បីការពារការពិភាក្សាគ្នាលឿនពេករវាងអ្នកសួរ និងអ្នកឆ្លើយ ធ្វើឱ្យការបកប្រែមិនអាចពេញលេញ រួមទាំង“ការដាក់ភ្លើងសញ្ញាមួយសម្រាប់អ្នកបកប្រែភាសាផ្ទាល់មាត់ ដែលនៅចុងក្រោយគេ ដើម្បីឱ្យមានលទ្ធភាពបង្ហាញថាខ្លួនបានបញ្ចប់ការបកប្រែរួចរាល់ និងប្រគល់ឧបករណ៍បំពងសំឡេទៅឱ្យភាគីផ្សេងដើម្បីនិយាយ” ។
ជាការឆ្លើយតប អង្គជំនុំជម្រះបានបញ្ជាក់ថា “រាល់ប្រតិចារឹករបស់តុលាការ ថ្មីៗនេះ ត្រូវបានរៀបចំទៅតាមការចម្លង និងបកប្រែតាមស្ដង់ដារ ដែលអាចទទួលយកបាននៅចំពោះមុខតុលាការអន្ដរជាតិទាំងអស់ រួមទាំងការប្រើប្រាស់ការបញ្ជូនភាសាទៀតផង”។ ដូច្នេះ អង្គជំនុំជម្រះសុំឱ្យបណ្ដឹងតវ៉ារបស់ក្រុមការពារក្ដីបញ្ជូនទៅឱ្យអង្គភាពអ្នកបកប្រែផ្ទាល់មាត់ និងលើក្រដាស ធ្វើការពន្យល់ និងធ្វើកំណត់់សម្គាល់ថាសំណើជាក់លាក់សម្រាប់ការកែតម្រូវប្រតិចារឹក គួរតែដាក់ជូនអង្គភាពអ្នកបកប្រែភាសា មិនមែនអង្គជំនុំជម្រះសាលាដំបូងទេ។
យើងរង់ចាំមើលថាតើសំណើរបស់ក្រុមការពារក្ដី ខៀវ សំផន នឹងទទួលដោយអង្គភាពបកប្រែភាសា និងអ្នក គ្រប់គ្រងហិរញ្ញវត្ថុ គឺការិយាល័យរដ្ឋបាល ដែរឬយ៉ាងណា? ដោយសារតែប្រភពថវិកា និងបុគ្គលិកខ្វះខាតខ្លាំង ការតម្រូវឱ្យមានការពិនិត្យប្រតិចារឹក ក្នុងរយៈពេល៩ខែឡើងវិញ ទំនងជាមិនអាចធ្វើទៅរួចទេ។
ចម្លើយតបរបស់អង្គជំនុំជម្រះសាលាដំបូងបានបង្ហាញឱ្យឃើញថា កង្វះខាតនៃការប្រែសម្រួលជាភាសាបារាំង ជាបញ្ហាបច្ចេកទេស ជាជាងបញ្ហាជំនុំជម្រះប្រកបដោយយុត្ដិធម៌។ រឿងនេះអាច ឬមិនអាច គឺអាស្រ័យលើស្ថានភាពទូទៅ និងការណ៍
ដែលនាំឱ្យខាតបង់ប្រយោជន៍ ដែលកើតចេញពីសេចក្ដីសម្រេច ដែលអាចចេញដោយអង្គជំនុំជម្រះសាលាដំបូងតែមួយគត់ មិនមែនស្ថាប័នរដ្ឋបាលនោះទេ បន្ទាប់ពីការវាយតម្លៃមួយយ៉ាងហ្មត់ចត់។
ជាការកត់សម្គាល់ លោកចៅក្រម ឡាវែញ នៃអង្គជំនុំជម្រះសាលាដំបូង ក៏ជាជនជាតិបារាំងម្នាក់ដែរ។ បញ្ហាបកប្រែភាសាផ្ទាល់មាត់ គឺអាចប៉ះពាល់ មិនត្រឹមតែ គុណភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមេធាវីការពារក្ដី ខៀវ សំផន ក្នុងការការពារកូនក្ដីរបស់ខ្លួននោះទេ ក៏ប៉ុន្ដែអាចប៉ះពាល់ដល់ការវាយតម្លៃផ្លូវច្បាប់មួយក្នុងចំណោមចៅក្រមទាំងប្រាំរូបដែលលោកពឹងផ្អែកលើប្រតិចារឹកជាភាសាបារាំងក្នុងការចេញសេចក្ដីសម្រេច និងចេញសាលក្រមចុងក្រោយ៕ S

.jpg)