ភ្នំពេញ:
តើអ្នកនឹងមានអារម្មណ៍បែបណានៅពេលដែលឪពុកជាទីស្រឡាញ់របស់អ្នកត្រូវបានបាត់ខ្លួនអស់រយៈ ពេលជាច្រើនឆ្នាំ ហើយក្រោយមកទើបអ្នកដឹងថា គាត់ត្រូវបានខ្មែរក្រហមដាក់ឃុំឃាំង ធ្វើទារុណកម្ម យ៉ាងឃោរឃៅ និងត្រូវបានសម្លាប់នៅមន្ទីរស-២១? រឿងរ៉ាវនេះបានកើតឡើងមកលើរូបខ្ញុំ ហើយខ្ញុំមិនអាចនឹងយកពាក្យពេចន៍អ្វីមកធ្វើការប្រៀបធៀបឱ្យបានត្រឹមត្រូវពីអារម្មណ៍របស់ខ្ញុំបាន ឡើយ។
លោកឪពុករបស់ខ្ញុំឈ្មោះ សុខ ហេង។ គាត់គឺជាបុរសសុភាពរាបសារមួយរូប ដែលខិតខំប្រឹងប្រែង ធ្វើការងារ ចេះជួយយកអាសារអ្នកដទៃ និងជាមនុស្សម្នាក់ដែលគួរឱ្យស្រឡាញ់រាប់អាន។ គាត់ធ្លាប់ រស់នៅឃុំព្រែកកុយ ស្រុកស្អាង ខេត្ដកណ្ដាល។ ឪពុកខ្ញុំធ្វើស្រែចម្ការ រកស៊ីលក់ដូរបន្ដិចបន្ដួច និង ជាចុងភៅដ៏ចំណានមួយរូប។ គាត់បានទិញទំនិញមកពីផ្សារដើម្បីឱ្យម្ដាយរបស់ខ្ញុំលក់ដូរនៅផ្ទះផង និង មានពេលវេលាគ្រប់គ្រាន់មើលថែកូនចៅនៅផ្ទះផង។ ទោះបីជាឪពុកខ្ញុំមានពេលខ្លះគាត់មានការមមាញឹក និងនឿយហត់ពីការងារយ៉ាងណាក៏ដោយ ក៏ឪពុកខ្ញុំតែងតែឆ្លៀតពេលមើលថែកូនៗរបស់គាត់ ដែរ។ ជាពិសេសនៅពេលដែលកូនៗរបស់គាត់ឈឺ។
ខ្ញុំនៅតែចងចាំមិនភ្លេចនូវរឿងរ៉ាវទាំងឡាយ នៅពេលដែលឪពុករបស់ខ្ញុំអង្គុយនៅ ក្បែរកូនៗរបស់គាត់នៅពេលកណ្ដាលអាធ្រាត្រមើលថែយើង ដើម្បីធានាថាកូន
របស់គាត់នឹងឆាប់ជាសះស្បើយពីជម្ងឺ។ នៅពេលនោះ ពួកយើងពិតជាមានសុភមង្គល ពីព្រោះតែយើងមានឪពុកម្នាក់ដែលមានការទទួសខុសត្រូវ និងជាមេគ្រួសារដ៏ល្អម្នាក់។
ជីវិតរបស់ពួកយើងបានប្រែប្រួលទាំងស្រុងនៅពេលដែលឪពុកជាទីស្រឡាញ់របស់ខ្ញុំត្រូវបានបង្ខំឱ្យចូល បម្រើបដិវត្ដន៍ខ្មែរក្រហម។ គាត់ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាចុងភៅនៅទួលក្រសាំង ហើយខ្ញុំ ត្រូវបានចាត់តាំងឱ្យធ្វើការនៅកោះខែល។ ខ្ញុំតែងតែចង់មករួមរស់ជុំគ្នាជាមួយឪពុកម្ដាយ និងបងប្អូន របស់ខ្ញុំវិញ ប៉ុន្ដែខ្មែរក្រហមមិនអនុញ្ញាត។ នៅឆ្នាំ១៩៧៥ ឪពុករបស់ខ្ញុំបានមកលេងផ្ទះពីរដង ហើយចាប់តាំងពីពេលនោះមក គាត់ក៏បានបាត់ខ្លួនរហូត។ នៅពេលនោះ ធា្លាប់មានគេមកប្រាប់ម្ដាយ ខ្ញុំថា ឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមចាប់ទៅដាក់ឃុំឃាំងនៅកោះករ។ មិនយូរប៉ុន្មាន ម្ដាយរបស់ខ្ញុំក៏ បានបាត់បង់ជីវិត ដោយសារតែគាត់មិនអាចទ្រាំទ្រនឹងការងារលំបាក
ហើយនឹងអារម្មណ៍ដ៏ឈឺ ចាប់ បន្ទាប់ពីការបាត់ខ្លួនរបស់ឪពុកខ្ញុំ។
ស្ថិតនៅក្រោមការដឹកនាំរបស់ខ្មែរក្រហម ខ្ញុំត្រូវបានបង្ខំឱ្យធ្វើការលើកទំនប់ និងរែកដីរៀងរាល់ថ្ងៃ។ ការងារទាំងនោះលំបាក និងធ្វើឱ្យខ្ញុំហេវហត់អស់កម្លាំង។ គ្រួសាររបស់ខ្ញុំត្រូវបានបំបែកចេញពីគ្នា ហើយខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែងជាខ្លាំង ដែលធ្វើឱ្យខ្ញុំគ្មានស្មារតីប្រឹងប្រែងតស៊ូរស់តទៅទៀត។ ខ្ញុំមិនដែលត្រូវបានអនុញ្ញាតឱ្យទៅលេងឪពុកដែលខ្ញុំតែងតែនឹកនោះឡើយ។
បន្ទាប់ពីរបបខ្មែរក្រហមបានផ្ដួលរំលំ អ្នកជិតខាងផ្ទះរបស់ខ្ញុំបានប្រាប់ខ្ញុំថា ធ្លាប់បានឃើញរូបថតឪពុក របស់ខ្ញុំនៅទួលស្លែង។ នៅពេលនោះខ្ញុំចង់ធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញខ្លាំងណាស់ ប៉ុន្ដែដោយសារ តែជីវភាពរបស់ខ្ញុំមានភាពខ្សត់ខ្សោយ ខ្ញុំមិនមានលុយគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរនោះទេ។ ប៉ុន្ដែ បងស្រីរបស់ខ្ញុំបានជិះកង់របស់គាត់ធ្វើដំណើរទៅកាន់គុកទួលស្លែង ហើយបានឃើញរូបថតឪពុករបស់ យើង។
គាត់ត្រូវបានអ្នកនៅទីនោះប្រាប់ថា រាល់រូបថតទាំងអស់ដែលដាក់តាំងបង្ហាញនៅទីនោះ គឺ សុទ្ធតែស្លាប់ទាំងអស់។ ព័ត៌មានអំពីការបាត់បង់នេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍រន្ធត់ជាខ្លាំង ហើយខ្ញុំបាន ចាប់ផ្ដើមគិតថា ចាប់ពីពេលនេះតទៅ ខ្ញុំនិងបងស្រីរបស់ខ្ញុំត្រូវតែប្រឹងប្រែងរស់ដោយខ្លួនឯង ពីព្រោះ ឪពុកម្ដាយរបស់ពួកយើងបានក្លាយទៅជាជនរងគ្រោះនៃរបបខ្មែរក្រហមបាត់ទៅហើយ។
នៅឆ្នាំ២០០៣ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានមកជួបខ្ញុំ ហើយបានហុចឱ្យខ្ញុំនូវប្រវត្ដិរូបរបស់ ឪពុករបស់ខ្ញុំ ដែលប្រវត្ដិរូបនោះមាននៅក្នុងបណ្ណសាររបស់ទួលស្លែង។ វាគឺជាលើកទីមួយដែលមាន មនុស្សមកសួរខ្ញុំអំពីការឈឺចាប់ដែលខ្ញុំបានជួបប្រទះកាលពីរបបខ្មែរក្រហម។ នៅឆ្នាំ២០០៨ បុគ្គលិក មជ្ឈមណ្ឌលឯកសារកម្ពុជាបានមកជួបខ្ញុំម្ដងទៀត ហើយបានពន្យល់ខ្ញុំអំពីសិទ្ធិដែលខ្ញុំអាចដាក់ពាក្យ បណ្ដឹងតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០១បាន។ ខ្ញុំក៏បានសម្រេចចិត្ដដាក់ពាក្យ បណ្ដឹង ដោយសារតែខ្ញុំចង់ស្វែងរកយុត្ដិធម៌ជូនឪពុករបស់ខ្ញុំ និងខ្ញុំចង់ចូលរួមទប់ស្កាត់កុំឱ្យរបបដ៏ ឃោរឃៅនេះកើតឡើងម្ដងទៀត។ ខ្ញុំបានយល់ដឹងកាន់ តែច្រើនជាងមុនអំពីប្រតិបត្ដិការនៅទួលស្លែងពី មេធាវីរបស់ខ្ញុំ ហើយនឹងទទួល បានព័ត៌មានពីកាសែតក្នុងស្រុក។ ខ្ញុំប្រាកដថា ឪពុករបស់ខ្ញុំមិនមែនជា ភ្នាក់ងារ
របស់ ស៊ីអាយអេ កាហ្សេបេ វៀតណាម អតីតមន្ដ្រីរបស់លន់នល់ ទាហាន ឬសត្រូវរបស់ អង្គការនោះទេ។ គាត់មិនដែលនិយាយរិះគន់ និងពាក់ព័ន្ធនៅក្នុងរឿងនយោបាយណាមួយនោះទេ។ គាត់គ្រាន់តែជាឪពុកដ៏ស្លូតត្រង់មួយរូប ជាអ្នកលក់ដូរតូចតាចមួយរូប និងជាចុងភៅមួយរូបប៉ុណ្ណោះ។ ប៉ុន្ដែ ខ្មែរក្រហមបែរជាបំបែកគាត់ចេញពីគ្រួសាររបស់យើង។
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ ខ្ញុំនិងបងប្អូនរបស់ខ្ញុំខិតខំប្រឹងប្រែងកសាងគ្រួសារឡើងវិញ។ ខ្ញុំតែងតែច្រណែនអ្នកដទៃដែលមានឪពុកម្ដាយនៅរស់មកដល់សព្វថ្ងៃ។ ការច្រណែននេះក៏ព្រោះតែ វាធ្វើឱ្យខ្ញុំនឹកឃើញពីឪពុកម្ដាយដែលខ្ញុំបានបាត់បង់។ ខ្ញុំតែងតែគិតថា ជីវភាពគ្រួសាររបស់ខ្ញុំនឹងល្អ ប្រសើរជាងនេះ ប្រសិនបើឪពុករបស់ខ្ញុំនៅរស់។ ខ្ញុំចង់ឃើញ ឌុច ទទួលបានការដាក់គុកអស់មួយ ជីវិត ដើម្បី
ជាយុត្ដិធម៌មួយសម្រាប់ការស្លាប់របស់ឪពុកខ្ញុំ ហើយនឹងអ្នកទោសដទៃទៀតដែលត្រូវបាន សម្លាប់នៅក្រោមការគ្រប់គ្រងរបស់គាត់។-

.jpg)