ភ្នំពេញ:
ចក់ រួន ភេទប្រុស ហៅ សា ជាជាងធ្វើផ្ទះ និងជាងឈើ រស់នៅខេត្ដព្រៃវែង។ ក្រោយ មក សា ក៏ឈប់រៀនត្រឹមថ្នាក់ទី៩ ដោយសារតែឪពុកម្ដាយជាកសិករ ហើយគ្រួសារមានការលំបាក ខ្វះខាត ក្នុងការផ្គត់ផ្គង់ដល់ជីវភាពដែលមានកូនក្នុងបន្ទុកចំនួនប្រាំពីនាក់។
បន្ទាប់ពីរដ្ឋប្រហារទម្លាក់ សម្ដេច សីហនុ ដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់នៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ភ្លើងកំហឹងបាន ផ្ទុះឡើងដោយបង្កើតជាចលនាបះបោរនៅតាមភូមិ-ឃុំនានា។ សា បានឃើញព្រឹត្ដិ ការណ៍នោះដោយផ្ទាល់ភ្នែក។
សា និយាយថា កាលនោះមានជនកុម្មុយនីស្ដពីររួមពីរនាក់បងប្អូនគឺឈ្មោះ ធំ ឌិត និង ធំ ដុស ដែលអ្នកទាំងពីគឺជាអ្នកភូមិរបស់ សា ដែរ។ ឌិត និង ដុស បានមកបំផុសបំផុលអ្នកភូមិបះបោរ ប្រឆាំងនឹងរបប លន់ នល់ ហើយឱ្យអ្នកភូមិរត់ចូលព្រៃម៉ាគីដើម្បីធ្វើការតស៊ូ។ ឌិត និង ដុស បានជិះកង់កាត់ពីភូមិមួយទៅភូមិ ដោយស្រែកថា “ស្អែក! យើងទៅបាតុកម្មប្រឆាំងនឹង លន់ នល់ ដើម្បីយកសម្ដេចឪមកវិញ!”។
ក្នុងពេលធ្វើការបះបោរនោះដែរ សា បាននិយាយថា មានក្បូនដង្ហែ របស់អ្នកភូមិផ្សេងទៀតបានស្រែកថា “ជយោ! សម្ដេចឪ! អ្នកណាមិនទៅ សម្លាប់ចោល”។ ដោយ សាខ្លាចផង និងដោយសារស្មារតីចង់បានសម្ដេចមកវិញផង យុវជន-យុវនារីនិងអ្នកភូមិជាច្រើនបានចូលរួមក្នុង ចលនាបះបោរដោយអ្នកខ្លះកាន់ពូថៅ អ្នកខ្លះកាន់ដំបង។
ភ្លើងកំហឹងរបស់ប្រជាជនខ្មែរនៅតែឆេះជាបន្ដបន្ទាប់។ ស្របពេលជាមួយគ្នានោះដែរ អ្នកភូមិ ក៏ទទួលការគាបសង្កត់ពីរបប លន់ នល់ ដែរ ព្រមជាមួយនិងការទម្លាក់គ្រាប់បែករបស់សហរដ្ឋ អាមេរិកផង។ សា បាននិយាយទៀតថា “នៅចន្លោះខែឧសភានិងខែមិថុនា ក្នុងឆ្នាំ១៩៧០ មានការ ប្រយុទ្ធគ្នាខ្លាំងរវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់ នៅក្នុងស្រុកស្វាយអន្ទរ ជាពិសេសនៅមុខវត្ដស្វាយអន្ទរ
តែម្ដង”។ជារាល់ថ្ងៃសាឮតែស្នូរគ្រាប់ផ្លោងនិងគ្រាប់កាំភ្លើងឥតដាច់ក្នុងអំឡុងពេលប្រយុទ្ធគ្នា។នៅតាមដងផ្លូវស្ងាត់ជ្រងំហើយគ្មាននរណាម្នាក់ហ៊ានចេញពីផ្ទះឡើយ។ តំបន់ភាគច្រើនក្នុងខេត្ដព្រៃវែងត្រូវបានគ្រប់គ្រងដោយខ្មែរក្រហមតាំងពីឆ្នាំ១៩៧១។ បន្ទាប់ពីខ្មែរក្រហមគ្រប់គ្រង បានហើយ ក៏មានការរៀបចំចាត់ចែងភូមិឃុំដូចជា ការបង្កើតមេក្រុម មេភូមិ កងតូច និង កងនារីឃុំ និងកងឈ្លបដោយមានការសហការ ជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។
សា ស្ថិតនៅក្នុងវ័យជាយុវជន ដែលមានអាយុប្រហែល១៩ឆ្នាំ ត្រូវបានជ្រើសរើសឱ្យធ្វើជា ឈ្លបឃុំក្នុងឆ្នាំ១៩៧២ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ ប៊ុន លន់ ភេទប្រុស ជាមេឃុំ។ សា បាននិយាយថា គាត់មិនចង់ចូលរួមធ្វើកងឈ្លបឃុំទេ ប៉ុន្ដែមិនអាចគេចផុតពីការជ្រើសរើសរបស់មេឃុំ បានទេព្រោះឃុំត្រូវការកម្លាំងយុវជន និងយុវនារីដែលជាកម្លាំងស្នូសក្នុងការបម្រើឱ្យបដិវត្ដន៍របស់ដើម្បីរំដោះប្រទេស ជាតិពីការគ្រប់គ្រងរបស់ លន់ នល់។
សា បានរៀបរាប់ពីការងារថា “ខ្ញុំឃ្លាត ឆ្ងាយពីឪពុកម្ដាយ។ សមាជិកកងឈ្លបមានពី៥-៦នាក់ និងស្ថិតនៅការគ្រប់គ្រងរបស់ប្រធានឈ្លប ឈ្មោះ សុត។ ការងារសំខាន់ជាប្រចាំក្នុងភូមគឺត្រូវដើរតាមផ្ទះអ្នកភូមិដើម្បីលបស្ដាប់ ក្រែងមាន នរណាមិនពេញចិត្ដនឹងបដិវត្ដន៍ ហើយមានគំនិតជំទាស់នឹងភារកិច្ចឬផែនការរបស់បក្ស”។ សា បានបន្ដ ទៀតថា“ក្រោយមកខ្ញុំត្រូវជ្រើសរើស ឱ្យធ្វើជាទ័ពជាមួយ”។
ក្រោយពេលដែលខ្មែរក្រហមទទួលបាន ជ័យជំនះលើរបប លន់ នល់ ក្នុងឆ្នាំ១៩៧៥ សានិងយោធាចំនួន៥០០នាក់ផ្សេងទៀត ត្រូវបាន បញ្ជូនទៅភ្នំពេញដើម្បីទទួលការបណ្ដុះបណ្ដាលពីគោលនយោបាយបដិវត្ដន៍ និងមនោគមវិជ្ជារបស់ ខ្មែរក្រហម និង ហ្វឹកហ្វឺនពី វិធីសាស្ដ្រធ្វើសឹកសង្គ្រាមនៅមន្ទីរស-២០០ ស្ថិតនៅក្នុងភូមិពានា ឃុំក្ដឿងរាយ។ មន្ទីរស-២០០ ជាមន្ទីរមជ្ឈឹមដែលស្ថិតក្នុងភូមិភាគបូព៌ា និងនៅក្រោមការ ត្រួតត្រា របស់លេខាភូមិភាគបូព៌ា សោ ភឹម។ សា និយាយថា មន្ទីរស-២០០ គ្មានអគារ ឬបន្ទប់សម្រាប់ ធ្វើការបណ្ដុះបណ្ដាល ឬកន្លែងសម្រាប់ហ្វឹកហាត់នោះទេ គឺម្នាក់ៗត្រូវហាត់រៀននៅកណ្ដាលវាល និង នៅក្រោមដើមឈើជាដើម។
ក្រោយមក ដោយមើលឃើញថា សា ជាមនុស្សធ្លាប់តស៊ូនិងបដិវត្ដន៍អស់ជាច្រើនឆ្នាំកន្លងមកគាត់ត្រូវបានចាត់តាំងឱ្យទៅធ្វើការផ្នែក បច្ចេកទេសខាងបោះពុម្ភ នៅរោងពុម្ភមន្ទីរក-២៨ ក្នុងទីក្រុង ភ្នំពេញ។ សាបាននិយាយថារោងពុម្ភមន្ទីរក-២៨មានទីតាំងនៅទល់ មុខសណ្ឋាគារកាំបូឌីយ៉ាណា ហើយរោងពុម្ភនេះមានមនុស្សធ្វើការមកពីគ្រប់ភូមិភាគទាំងអស់ដែលមានមនុស្សធ្វើការពី៤០ទៅ៥០ នាក់។ អ្នកគ្រប់គ្រងរោងពុម្ពមន្ទីរក-២៨ ឈ្មោះ យ៉េ តែ ដែលជាអ្នកបង្ហាត់បង្រៀនដល់ សា ផ្ទាល់ខាងបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនបោះពុម្ភ ហើយគាត់ទទួលការបង្រៀនពីជនជាតិចិនម្នាក់ទៀត។ សា និយាយថា ក្នុងឆ្នាំ១៩៧៨ គាត់បានក្លាយជាប្រធានផ្នែកបច្ចេកទេសខាងបោះពុម្ព ហើវិស្វករ ជនជាតិចិនដែលបានបង្ហាត់បង្រៀនក៏បាត់ឈឹងមិនដឹងទៅណាទេ។ សា បានបញ្ជាក់ ទៀតថា នៅក្នុងទី ក្រុងភ្នំពេញមានរោង ពុម្ពចំនួនបី ដូចជា ៖ រោងពុម្ពមន្ទីរ ក-២៦ និង រោងពុម្ពមន្ទីរ ក-២៧ និងរោងពុម្ពមន្ទីរ ក-២៨ ដែលរោងពុម្ពទាំងបីនេះហើយដឹកនាំដោយ យ៉ុន យ៉ាត ជា រដ្ឋមន្ដ្រី ក្រសួងសិក្សាធិការ។ រោងពុម្ពមន្ទីរក-២៨ ភាគច្រើនបោះពុម្ពជាលិខិតឆ្លងដែន និងផែនទី របស់របបកម្ពុជាប្រជាធិបតេយ្យ។
សា រៀបរាប់ទៀតថា “ផែនទីកម្ពុជាប្រជាធិបតេយ្យមាន បីប្រភេទ ដូចជា ផែនទីនយោបាយ ផែនទីសេដ្ឋកិច្ច និងផែនទីភូមិសាស្ដ្ររដ្ឋបាល។ ទាក់ទងនិងកិច្ច ការបោះពុម្ព លិខិតឆ្លងដែន សា ធ្លាប់ដឹងថា អៀង សារី បានចេញបញ្ជាឱ្យបោះពុម្ពលិខិតឆ្លងដែនជា ច្រើន “ខ្ញុំនៅ ចាំបានថា អៀងសារីបានបញ្ជាតាមរយៈក្រសួងសិក្សាធិការឱ្យរោងពុម្ពមន្ទីរក-២៨បោះសៀវភៅជាលិខិតឆ្លងដែនចំនួនបីពាន់ក្បាលសម្រាប់កម្មាភិបាលខ្មែរក្រហម ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីធ្វើការ ទំនាក់ទំនងជាមួយបរទេស។ លិខិតឆ្លងដែនរបបខ្មែរក្រហម នៅផ្នែកក្បាលខាង លើមាន
សរសេរជា ភាសាអង់គ្លេសជាមួយនឹងការប្រើប្រាស់និមិត្ដសញ្ញារបស់របបកម្ពុជាប្រជាធិបតេយ្យ”។
រីឯការបោះពុម្ពផែនទីវិញ សា បាននិយាយថា ផែនទីរបបខ្មែរក្រហមយកតាមគម្រូ តាមផែនទីពីរបបសង្គមចាស់ ដោយ គ្រាន់កែបន្ដិចបន្ដួចដាក់ជាលេខសម្គាល់ភូមិភាគ និងតំបន់ លើខេត្ដដែលត្រូវរួមបញ្ចូលតែមួយហើយផែនទីខ្នាតធំមានប្រវែងបណ្ដោយមួយម៉ែត្រ ទទឹងប្រាំតឹក។ ម្យ៉ាងទៀត រោងពុម្ពមន្ទីរក-២៧ ជារោងពុម្ភមួយធំជាងគេនៅក្នុងទីក្រុងភ្នំពេញ ដែលស្ថិតនៅ ខាងត្បូងខាងផ្សារធំថ្មីសម្រាប់ ការបោះពុម្ភជាទស្សនាវដ្ដីរូបភាព បង្ហាញពីកសិកម្មរបស់កសិករ ដូចជា ការដងស្ទូង ភ្ជួររាស់ លើកទំនប់ ជីកប្រឡាយស្ថិតក្រោមរបប ខ្មែរក្រហម។ រោងពុម្ពនេះ ប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្ដិមកពីអាល្លឺម៉ង់។ ចំណែករោងពុម្ពមន្ទីរក-២៦ មានទីតាំងនៅខាងកើត ពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ការបោះពុម្ពជាកាសែតសារព៌តមានផ្សាយដំណឹងសំខាន់ៗដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្ដិមកពីប្រទេសស្វីស។ សា និយាយថា “ខ្ញុំឃើញមានសៀវភៅ ទង់បដិវត្ដន៍និងសៀវភៅសិក្សា តែរោងពុម្ភមន្ទីរក-២៨មិនបានបោះពុម្ពទេសៀវភៅទាំងនោះ ទេ។ចំពោះក្រដាសនិងសម្ភារៈសម្រាប់បោះពុម្ពគឺយករបស់ដែលសេសសល់់ពីរបបសង្គមចាស់ហើយរោងពុម្ពរបស់គាត់មិនដែលទិញក្រដាសថែមទេ។ សា បាននិយាយទៀតថា គាត់ធ្លាប់ឃើញ ខៀវ សំផន ចុះមកត្រួតពិនិត្យការងាររោងពុម្ពម្ដងក្នុងឆ្នាំ១៩៧៨។
ក្រៅពីកិច្ចការបោះពុម្ព សា ធ្លាប់បានមកចូលរួមប្រជុំនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលពេលនោះ គាត់បានឃើញមេដឹកនាំខ្មែរ ក្រហមជាច្រើន។
ចំពោះរឿងម្ហូប អាហារប្រចាំថ្ងៃ សា ទទួលបានរបបហូបចុកពីរពេលក្នុងមួយថ្ងៃ។ ចំណែក ម៉ោងធ្វើការគាត់ធ្វើការពីម៉ោង៧ ដល់ម៉ោង១១ព្រឹក បន្ទាប់មកចាប់ពីម៉ោង១ ដល់ម៉ោង ៥ល្ងាច ដោយជួនកាលគាត់ត្រូវធ្វើការលើសនោះពេលណាមានការងារបោះពុម្ពចាំបាច់។
ទោះបីជាយ៉ាងណា សា និយាយថា ការងារនៅរោងពុម្ពមិនសូវជាមមាញឹកប៉ុន្មានទេ។គាត់ធ្លាប់ទៅចូលរួមការសម្ដែងសិល្បៈនៅរោងមហោស្រពខ្លះដែរទោះបីជាសិល្បៈទាំងនោះមិនមែនជា ការកំសាន្តសប្បាយក៏ដោយ។
ពេលមានគណៈប្រតិភូអន្ដរជាតិមកពីបរទេស ដូចជាប្រទេសចិន កូរ៉េ និង ភូមាគាត់និងអ្នកផ្សេងទៀតត្រូវបានអញ្ជើញ ឱ្យទៅទទួលគណៈប្រតិភូទាំងនោះដោយគាត់ត្រូវបានប្រាប់ឱ្យ ពាក់អាវពណ៌ស។នៅអាកាសយានដ្ឋានអន្ដរជាតិ ពោធិ៍ចិនតុង “ក្នុងពិធីនោះ ខ្ញុំពាក់អាវពណ៌ស ខោពណ៌កាគី ជួនកាលស្លៀកខោពណ៌ទឹកប៉ិច។ នេះគ្រាន់តែជាការសម្ដែងល្ខោនបិទបាំងនូវទង្វើអាក្រក់របស់ខ្មែរក្រហម តែប៉ុណ្ណោះ។ បក្សកុម្មុយនីស្ដកម្ពុជាបានក្លែងបន្លំបរទេសថា កម្ពុជាជារបបស្អាតស្អំ រុងរឿង មហាអស្ចារ្យ មហាលោតផ្លោះ។”
ពេលសួរថាគាត់មានបងប្អូនស្លាប់ក្នុងរបបខ្មែរក្រហមដែរឬទេ សា បាននិយាយថា បងស្រី របស់គាត់ស្លាប់ដោយសារមិនមាន អាហារហូបចុកគ្រប់គ្រាន់។ ចំណែកបងប្រុសម្នាក់ទៀត បានបាត់ខ្លួន បន្ទាប់ពីចូលធ្វើទ័ពខ្មែរក្រហម។ រហូតដល់សព្វថ្ងៃនេះ សា មិនដឹងថាបងប្រុសរបស់គាត់ស្លាប់ឬរស់ នៅទីណាទេ។
ឆ្លងតាមបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរស់នៅក្នុងរបបខ្មែរក្រហម សា បានរៀបរាប់ថា ៖ របបខ្មែរក្រហមជារបបព្រៃផ្សៃដែល បានសម្លាប់មនុស្សគ្រាន់តែមានកំហុសបន្ដិចបន្ដួច និងជារបបមួយ ដែលប្រើមនុស្សឱ្យធ្វើការដូចសត្វធាតុ។ សាចង់ឱ្យក្មេងជំនាន់ ក្រោយ បានរៀនសូត្រពីរបបខ្មែរក្រហម ហើយគាត់ក៏ឧស្សាហ៍និយាយប្រាប់កូនរបស់គាត់ពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដែរ។
ថ្មីៗនេះ សា បានមកចូលរួមស្ដាប់សវនាការនៅសាលាក្ដីខ្មែរក្រហម។ សា និយាយថា“មេដឹកខ្មែរក្រហមដែលជាក្បាលម៉ាស៊ីន ដឹកនាំប្រទេសត្រូវទទួលការកាត់ទោសដើម្បីកុំឱ្យមនុស្សជំនាន់ ក្រោយយកតម្រាប់តាមរបបប្រល័យពូជសាសន៍នេះទៀត៕

.jpg)

.jpg)