ភ្នំពេញ: ក្នុងពេលថ្មីៗនេះ យុវជនអាយុ ១៨ឆ្នាំម្នាក់ រស់នៅចោមចៅ ខ័ណ្ឌដង្កោ ភ្នំពេញ បានអះអាងថា បារមីយាយដូនពេញបានចូលសណ្ឋិត ដើម្បីប្រោសសត្វលោក និងទស្សន៍ទាយ មើលរាសី ស្រោចទឹក ប្រសិទ្ធីលើវត្ថុផ្សេងៗ ធ្វើឲ្យផ្អើលដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ។
យុវជនខាងលើឈ្មោះ អ៊ុំ សុនហេង អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយជាអគ្គនាយកនៃក្រុមហ៊ុនផលិតទឹកបរិសុទ្ធ ។ អ៊ុំ សុនហេងបានរៀបរាប់ថា ខ្ញុំត្រូវបានបារមីយាយដូនពេលចូលសណ្ឋិត ឲ្យប្រោសសត្វលោក ហើយបារមីបានបង្រៀនមន្តអាគម ផ្សេងៗ ឲ្យចេះចាំជាបន្តបន្ទាប់ ដូចជា ស្រោចទឹកលើករាសី ទស្សន៍ទាយ មើលហុងស៊ុយ ជំនាងផ្ទះ កុងម៉ា ដំឡើងគ្រូបាធ្យាយបែបបុរាណ កាត់គ្រោះ បើកពន្លឺឲ្យមានសុភមង្គលក្នុងគ្រួសារ ឲ្យកើតយសស័ក្តិ លក់អាគារតូចធំ ឬដីធ្លីឆាប់ដាច់ ជួយសម្រូលឲ្យឆាប់ចេញទៅបរទេស ។
ចំពោះទ្រនឹបគ្រូវិញ គឺមានតែធូប ១ដុំ ទៀន ១ដុំ អង្ករ ១ត្រឡោក បច្ច័យតាមសទ្ធា តែបើអត់ទៀនធូប ទោះជាដាក់លុយ ១ម៉ឺនដុល្លារ ក៏លោកយាយមិនមើលដែរ ។
អ៊ុំ សុនហេងបាននិយាយបន្តឲ្យដឹងទៀតថា រឿងស្នងរួបខ្មោច បារមីអ្នកតា យាយដូនពេញ ឬក៏ស្នងរួបអ្វីផ្សេងទៀត ខ្ញុំមិនជឿទេ ព្រោះខ្ញុំកើតមកក្នុងត្រកូលអ្នកធូរធារ រៀនតែវិទ្យាសាស្ត្រតាំងពីតូច ប៉ុន្តែមកដល់រឿងនេះ កើតមកលើខ្លូនឯង ទើបខ្ញុំជឿ ព្រោះវា ស័ក្តិសិទ្ធិខ្លាំងពេក ។
គួរកត់សម្គាល់ដែរថា កាលពីយប់ថ្ងៃពេញបូណ៌មី ខែឧសភា ឆ្នាំ២០០៩ យុវជនសុនហេង បានគេងយល់សប្តិឃើញលោកយាយ ដូនពេញ មកប្រាប់ថា ឲ្យធ្វើជារូបស្នងចម្លងលោកយាយ ឲ្យមនុស្សទូទៅបានដឹងឮដើម្បីប្រោសសត្វលោក ។ យាយដូចពេញ បានបង្គាប់ខ្ញុំរៀបអាសនៈ មានគ្រឿងតង្វាយ ស្លាធម៌ បាយសី និងរបស់ជាទីសក្ការបូជាផ្សេងៗទៀត តាមលក្ខណៈបែបបុរាណ នឹងតម្កល់រួបសំណាកផង ។ ពេលភ្ញាក់ពីដំណេក សុនហេង បានប្រាប់ទៅចាស់ទុំឲ្យរៀបចំអាសនៈ តាមការយល់សប្តិ ។ គ្រាន់តែរៀបចំអាសនៈរួចភ្លាម ខ្ញុំក៏អុជធូប៣សរសៃ ហើយនិយាយបូងសម្រូងដល់ម្ចាស់បារមី ស្រាប់តែបារមីយាយ ដូនពេញ ចូលសណ្ឋិតភ្លាម លែងដឹងអ្វីទាំងអស់ ទាល់តែវិញ្ញាណបារមី យាយពេញ លែងសណ្ឋិត ទើបដឹងខ្លូន ។ ឪពុកម្តាយ សុនហេង និយាយថា ពេលបារមីចូលសណ្ឋិត គឺទស្សន៍ទាយឆុតណាស់ ដូចជាស្រោចទឹក លើករាសី រំដោះគ្រោះ និងជំងឺផ្សេងៗទៀត ” ។
ប្អូនសុនហេង និយាយបន្តទៀតថា បើបងប្អូនចង់មកពឹងព រកបារមីលោកយាយដូនពេញ ឲ្យជួយដោះស្រាយបញ្ហាអ្វីៗ គឺទាល់តែថ្ងៃ សៅរ៍ - អាទិត្យ តែបើក្រៅថ្ងៃទាំងពីរហ្នឹង គឺរូបស្នងជាប់សិក្សា ។
ចំណែកឯអ្នកស្រីគ្រុយ សុកញ្ញា អាយុ ៤៩ឆ្នាំ ជាម្ចាស់ហាងសម្អាងការពន្លឺពេជ្រ នៅស្តាតចាស់ និងអ្នកស្រីគ្រុយ សុខា អាយុ ៣០ឆ្នាំ បុគ្គលិកក្រុមហ៊ុន ទូរសព្ទ័ Beeline បាននិយាយឲ្យដឹងស្របពេលគ្នាថា ពេលបារមីលោកយាយដូនពេញចូលសណ្ឋិត គឺនិយាយសម្លេងស្រីទាំងអស់ ហើយទស្សន៍ទាយដូចមើលឃើញ និងមានឫទ្ធីបារមី ពូកែស័ក្តិសិទ្ធិ តែបើប្រសិទ្ធីដាក់របស់របររកស៊ី លក់ដូរវិញ បានធូរធា ឆាប់ដាច់មានអតិថិជនចូលច្រើន ឲ្យចម្រុងចម្រើនកាក់កប សមតាមប្រាថ្នា ។
កញ្ញាម៉ី សុធារី អាយុ ១៩ឆ្នាំ ជាអ្នកលក់គុយទាវ នៅផ្សាទូលសង្កែ ភ្នំពេញ បាននិយាយថា ដោយភាពល្បីល្បាញបារមីលោកយាយដូនពេញ ទើបនាងមកឲ្យលោកយាយ ប្រសិទ្ធីដាក់លើរបស់របរគ្រឿងគុយទាវ ឃើញថា មានអតិថិជនចូលច្រើន ។
គួរបញ្ជាក់ផងដែរថា លោកយាយដូនពេញ គាត់បានទទួលមរណៈភាពជាង ៥០០ ឆ្នាំមកហើយ ។ ជាមួយនោះសាលារាជធានីភ្នំពេញ បានធ្វើរូបសំណាក លោកយាយដូនពេញ ដើម្បីទុក្ខឲ្យកូនចៅជំនាន់ក្រោយ គោរពបូជានិងសុំសេចក្តីសុខសប្បាយ ៕