ភ្នំពេញ: អាមេរិកនិងកម្ពុជាប្រារព្វខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងខែនេះ ។ ដំណឹងល្អនោះគឺទាំងសងខាសសុទ្ឋតែមាន អារម្មណ៍ល្អហើយយល់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវ ។ ប៉ុន្តែដំណឹងអាក្រក់នោះអាមេរិកប្រហែលជាកំពុងតែ បាត់បង់ឥទ្ឋិពលរបស់ខ្លួននៅក្នុងប្រទេសដ៏តូចមួយនេះ បើប្រៀបធៀបជាមួយនឹងការបោះពួយទៅមុខ នៃទំនាក់ទំនងរវាងកម្ពុជានិងចិនទាំងលើទិដ្ឋភាព សេដ្ឋកិច្ចនិងយោធា ។
នៅពេលដែលអាមេរិកប្រារព្វខួបលើកទី៦០នៃទំនាក់ទំនងរជាមួយកម្ពុជានោះ វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយដើម្បីអោយមហាអំណាចលើលោក នេះគិតគូរច្រើនជាងនេះដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅកម្ពុជា ។
នៅពេលដែលសេដ្ឋកិច្ចចិនមានការលូតលាស់យ៉ាងខ្លាំងនោះកម្ពុជាក៏បានទទួលជំនួយយ៉ាងច្រើនពីប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ។ កាលពីឆ្នាំ២០០៩ប្រទេសចិនបានប្រកាសជំនួយ ១២០០លានដុល្លាសំរាប់គំរោងអភិវឌ្ឍន៍ចំនួន១៤នៅក្នុងប្រទេសកម្ពុជា ។ ជំនួយនេះត្រូវបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីចិនក្នុងទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១០។ក្រោយមកប្រទេសចិនបានផ្តល់រថយន្តយោធាជាង២៥០គ្រឿងដល់ប្រទេសកម្ពុជាថែមទៀត ។ តាមពិតទៅគេមើលឃើញពីដំណើរថយក្រោយរបស់អាមេរិកនិងដំណើរទៅមុខរបស់ប្រទេសចិននៅក្នុង ការពង្រឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា នៅពេលដែលកម្ពុជាបានប្រគល់ជនជាតិអ៊ុយហ្កួរទៅអោយ ចិនកាល ពីចុងឆ្នាំ២០០៩ដោយបង្ខំអោយអាមេរិកផ្អាកជំនួយយោធាជារថយន្តដល់កម្ពុជា ។ ប៉ុន្តែភ្លាមៗនោះចិនក៏ហក់ខ្លួនភ្លាមដើម្បីប្រកាសជំនួយយោធាជារថយន្តនោះ ។ នៅក្នុងការរីកចំរើនដ៏សែន ខ្លាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ គេក៏ឃើញមានការផ្លាស់ប្តូរទស្សនកិច្ចរវាង មេដឹកនាំប្រទេស ទាំងពីរ ផងដែរ ។
បន្ថែមទៅលើនេះទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជានិងចិនក៏មានទំហំធំធេងគួរអោយកត់សម្គាល់ដោយធ្វើអោយលិចបាត់ ទំនាក់ទំនងជាមួយអាមេរិកផងដែរ ។ កាលពីឆ្នាំ២០០៩ ប្រទេសចិន គឺជាប្រទេសវិនិយោគធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដោយ់មានតម្លៃ ជាទឹកប្រាក់ចំនួន៨៩២លានដុល្លានៅប្រទេសកម្ពុជា ខណៈដែលអាមេរិកមានការវិនិយោគត្រឹមតែចំនួនជាង១,២លានដុល្លាប៉ុណ្ណោះនៅកម្ពុជាដែល នៅឆ្ងាយ ពិការប្រៀបធៀបជាមួយចិន។
ចំណែកជំនួយអាមេរិកចំពោះកម្ពុជាក៏មានចំនួនតិច បើប្រៀបធៀបជាមួយនឹងជំនួយរបស់ចិន ។ យោងទៅតាមវេបសាយរបស់ក្រសួងការបរទេស អាមេរិក បានអោយដឹងថាកាលពីឆ្នាំ២០០៩អាមេរិកផ្តល់ជំនួយចំនួន៦២លានសំរាប់វិស័យសុខាភិបាល អប់រំអភិបាលកិច្ចនិងកាសេដ្ឋកិច្ច ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះគេត្រូវតែទទួលស្គាល់ការពិតមួយថាអាមេរិកជាទីផ្សារនាំចេញសម្លៀកបំពាក់ធំជាងគេសំរាប់កម្ពុជាដែលផ្តល់ការងារ ចំនួន៣៥ម៉ឺននាក់និងមានប្រាក់ចំណួលចំនួន៣០០០លានដុល្លា ។
ទំនាក់ទំនងផ្នែកយោធាវាងកម្ពុជានិងអាមេរិកក៏មានការកើនឡើងដែរនៅក្នុងពេលថ្មីៗនេះ ។ នៅពេលដែលកម្ពុជាកំពុងតែធ្វើម្ចាស់ផ្ទះសមយុទ្ឋ ពហុសាស្ត្រដែលក្នុងនោះក៏មានកងទ័ពអាមេរិកចូលរួមជាមួយប្រទេសចំនួន២៣ទៀតនៅអាស៊ីប៉ាស៊ីហ្វិក ។
នេះគឺជាសញ្ញាល្អសំរាប់ទំនាក់ទំនងកម្ពុជានិងអាមេរិក ។ ប៉ុន្តែអាមេរិកនឹងត្រូវការអោយប្រឹងប្រែងជាងនេះទៀតមុនពេលដែលខ្លួនបាត់បង់ ទាំងស្រុង ឥទ្ឋពលនៅកម្ពុជាដោយសារតែការចូលកាន់តែជ្រៅរបស់ប្រទេសចិន ។
ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរគួរតែជាឆ្នាំរុញទៅមុខទៀតទំនាក់ទំនងនេះ ៕