ភ្នំពេញ: ដូចជាកន្លែងមួយចំនួនទៀតនៅលើពិភពលោកដែរ យ៉ាម៉ាកំពុងរកវិធីកប់ប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូលឱ្យនៅក្រោមការបាក់រលំនោះគឺការបាក់រលំដោយសារថ្នាំគ្រាប់តូចល្អិតរាប់លានគ្រាប់។សូមកុំវង្វេងចំពោះព៌ណដ៏ស្រស់ស្អាតរបស់វាដែលស្រោមស្ករភ្លឺៗ ឬមានរូបតុក្តកាផ្សេងៗ ដែលតែងធ្វើឱ្យភ្នែកអ្នកភ័ន្តច្រលំ ។ថ្នាំគ្រាប់យ៉ាម៉ាទាំងនេះធ្វើឱ្យអ្នកស្លាប់ទាំងផ្ទាំង ដូចផ្ទាំងថ្មដ៏ធំ ឬដួលស្លាប់ជាហូរហែដូចលំហូរនៃកំអែភ្នំភ្លើង ។
អស់រយៈជាច្រើនឆ្នាំដែលអាស៊ីអាគ្នេយ៍ជាតំបន់ “ត្រីកោណមាស” ដែលជាផ្ទះនៃពួកម្ចាស់អាភៀន និងសេ្តចហេរូអ៊ីន ដែលអ្នកទាំងនេះធ្វើឱ្យមីយ៉ាន់ម៉ា, ឡាវ និងថៃ ក្លាយ ជាOPECនៃអាភៀន។ សព្វថ្ងៃនេះលែងមានតំបន់ត្រីកោណមាសទៀតហើយព្រោះជំនួសឱ្យត្រីកោណគឺប្រអប់ថ្នាំគ្រាប់ប្រអប់ថ្នាំគ្រាប់មាស ។
ភូមាប្រហែលជានៅតែជាតំបន់កណ្តាលក្នុងការផលិតមេតំហ្វេតាមីន ប៉ុន្តែប្រទេសកម្ពុជាក៍បានកំពុងឈានឆ្ពោះទៅដំណាក់កាលនេះដែរ។ មន្ទីរពិសោធន៍មួយត្រូវបានរកឃើញនៅកម្ពុជា អាចមានលទ្ធភាពផលិតដល់ 10000 គ្រាប់ក្នុងមួយម៉ោង។រោងចក្រនេះធ្វើការបីវេនក្នុងមួយថ្ងៃគឺពេលព្រឹកថ្ងៃ និងយប់។ដោយរបៀបនេះ គេអាចផលិតបានរហូតដល់២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃនិងចន្លោះពី1.5លានទៅ2លានគ្រាប់ក្នុងមួយអាទិត្យ។ នេះមិនមែនប្រតិបត្តិការរបស់អ្នកគ្មានជំនាញនោះទេ ។
ភស្តុតាងនៃការផលិតថ្នាំញៀនខ្នាតធំត្រូវបានរកឃើញស្ទើរតែរាល់សប្តាហ៍នៅកន្លែងណាមួយនៃប្រទេសកម្ពុជា ។ ចាប់ពីព្រៃនៃជួរភ្នំក្រវាញរហូតដល់កសិដ្ឋាននៃខេត្តកំពង់ស្ពឺដែលមើលទៅមន្ទីរពិសោធន៍ថ្នាំញៀននេះមានសឹងនៅគ្រប់ទីកន្លែង ។ហើយកម្ពុជាមិនមែនជាប្រទេសតែមួយនៅក្នុងតំបន់ដែលផលិតមេតំហ្វេតាមីននោះទ។គ្រាន់តែនៅក្នុងខែមេសាមួយ រោងចក្រថ្នាំញៀនជាច្រើនត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ រោងចក្រទាំងនេះគឺមានចាប់ពីទំហំប៉ុនផ្ទះបាយនៅក្រុង Quezon រហូតដល់រោងចក្រខ្នាតធំនៅ Jakarta ដែលមន្ត្រីប៉ូលីសនិយាយថាមានឧបករណ៍គ្រប់គ្រាន់ក្នុងការផលិតថ្នាំគ្រាប់ កន្លះលានសំរាប់ចង្វាក់ផលិតនីមួយៗ ។
តើរឿងនេះត្រូវបញ្ចប់នៅទីណា?តើប្រជាជនអាស៊ីអាគ្នេយ៍ត្រូវការថ្នាំគ្រាប់យ៉ាម៉ាប៉ុន្មានទៅ? តើតំរូវការនៅកម្ពុជា និងប្រទេសជិតខាងច្រើនរហូតដល់មានបំលាស់ប្តូរពីការផលិតបែបបុរាណទៅមជ្ឈមណ្ឌលជួញដូរថ្នាំញៀននៃពិភពលោកថ្មីឬ ?
ជារឿងដ៏គួរឱ្យសោកស្តាយ ព្រោះប្រការនេះកំពុងតែក្លាយជាការពិត។ យ៉ាងហោច ណាស់ ប្រជាជនកម្ពុជា 50ម៉ឺននាក់ ប្រើប្រាស់យ៉ាម៉ាជាប្រចាំ នេះបើតាមរយៈការសន្មតរបស់អង្គការសុខភាពក្នុងតំបន់ និងអន្តរជាតិ ។ ជាមួយប្រជាជនត្រឹម 14លាននាក់ នេះមានន័យថាម្នាក់ក្នុងចំណោម 28 នៃប្រជាជនកម្ពុជាប្រើថ្នាំញៀនហើយនេះគ្រាន់តែជាការប៉ាន់ស្មាន ប៉ុណ្ណោះ។ ការសិក្សាមួយរបស់អង្គការសហប្រជាជាតិ (U.N) បានកំណត់ភាគរយខ្ពស់ជាងនេះគឺប្រមាណ6% នៃចំនួន ប្រជាជនទាំងអស់។ក្នុងចំណោមក្រុមជាក់លាក់ជាពិសេសក្រុមយុវវ័យនិងមនុស្សទើបពេញវ័យតួលេខនៃអ្នកដែលសាកល្បងថ្នាំញៀន កើនលើសពីភាគរយនៃអ្នកដែលមិនសាកល្បង ។
ថ្នាំញៀនជាពិសេសយ៉ាម៉ាមានគ្រប់ទីកន្លែង។ នៅពេលមួយនោះប្រជាជនកម្ពុជាបានបន្ទោសគំនរនៃគ្រាប់ថ្នាំនេះថាមកពីរោងចក្របរទេស,ឈ្មួញបរទេស។ប៉ុន្តែនេះលែងជាការពិតទៀតហើយ។ ផ្ទាំងថ្មយ៉ាម៉ាដែលកប់ប្រទេសកម្ពុជានៅក្នុងការបាក់រលំនេះគឺមានផ្លាកសញ្ញាថា “ផលិតនៅកម្ពុជា ” ៕