គំរោងក្នុងការជាវកាសែតរស្មីកម្ពុជា
លោកអ្នកនាងកញ្ញា ដែលបានជាវកាសែតរស្មីកម្ពុជា ទាំងការជាវដោយច្បាប់ បោះពុម្ភផ្សាយលើក្រដាស និងជាវដោយ E-Newspaper ក្តី និងត្រូវបានគិតប្រាក់ ថ្លៃជាវជាបន្តបន្ទាប់ តាមរយៈនៃការជ្រើសវិក័យប័ត្រជាវ ចំពោះការជាវដោយច្បាប់បោះពុម្ភផ្សាយ ចំពោះការជាវដោយវិធីបង់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិចវិញ យើងខ្ញុំនឹង ជូនដំណឹងមុនចំនួន ១០ថ្ងៃ តាមរយៈអ៊ីម៉ែល ឬទូរស័ព្ទ ដែលលោកអ្នកនាងបានផ្តល់ឲ្យមុនពេលដែលយើងខ្ញុំ គិតប្រាក់តម្លៃជាវ សម្រាប់រយៈពេលបន្ត ដោយគិតប្រាក់តាមការជាវ ដែលបានកំណត់ដូចកាលគ្រាដំបូងដែរ (១ខែ, ៣ខែ, ៦ខែ, ១២ខែ) ។
ក្នុងករណីដែលលោកអ្នកនាង មានបំណងផ្អាកការជាវ ឬបញ្ឈប់ការជាវកាសែត "រស្មីកម្ពុជា" តាមរយៈ CEN លោកអ្នកនាង ចាំបាច់ត្រូវផ្តល់ដំណឹងមកយើងខ្ញុំ វិញឲ្យបានមុនថ្ងៃកំណត់ចំនួន ៧ថ្ងៃ លោកអ្នកនាងអាចជ្រើសជាអ៊ីម៉ែលត្រឡប់មកវិញ ឬទូរស័ព្ទមកយើងខ្ញុំ ។
ការសែតរស្មីកម្ពុជាច្បាប់បោះពុម្ពផ្សាយតាមធម្មតា មានផ្ញើជូនតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ។ ចំណែកច្បាប់ប្រភេទជា E-Newspaper អាចជាវ និង Download យកបានពីគ្រប់ប្រទេស ដោយរក្សាសភាពដើមទាំងស្រុង ។
សូមអរគុណទុកជាមុនដោយសេចក្តីគោរព និងរាប់អានដ៏ជ្រាលជ្រៅបំផុត ។