កូរ៉េខាងត្បូង​ទិញ​មី​ស៊ី​ល​និង​ឧទ្ធម្ភាគចក្រ​ពី​អាមេរិក​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

កូរ៉េខាងត្បូង​ទិញ​មី​ស៊ី​ល​និង​ឧទ្ធម្ភាគចក្រ​ពី​អាមេរិក​

ថ្ងៃទី 28 ឧសភា 2012, 03:31:PM

ក្រសួង​ការពារ​ប្រទេស​អាមេរិក​កំពុង​ពិចារណា​ការលក់​មី​ស៊ី​ល​ប្រភេទ​“Harpoon Block II”​ជា​ច្រើន​ដើម​និង ឧទ្ធម្ភាគចក្រ​ចម្បាំង​ប្រភេទ​“Seahawk”​ជាច្រើន​គ្រឿង ទៅ​អោយ​ប្រទេស​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​(DSCA)​បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​បាន​នឹង​ជូនដំណឹង​ទៅ​ដល់​សភា​អាមេរិក​អំពី​លទ្ធភា​នៃ​ការលក់​​មី​ស៊ី​ល​ចំនួន​១៨​ដើម និង ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង ព្រមទាំង​គ្រឿង​បរិក្ខារ​សឹក​ផ្សេងៗ​ទៀត​​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​១,៨៤​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​នេះ បាន​និយាយថា​ខ្លួន​បាន​ជួន​ដំណឹង​ដល់​សភា​អាមេរិក​អំពី​សំណើ​លក់​គ្រឿង​អាវុធ​នេះ​បន្ទាប់ពី​មាន​សំណើ​ពី​​ប្រទេស​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារ​នេះ បាន​និយាយថា​ការលក់​​គ្រឿង​សព្វាវុធ​ដែល​ត្រូវ​បាន​ស្នើឡើង​នេះ​គឺ​ការ​សមស្រប​ទៅនឹង​ជំហរ​មិន​ផ្លាស់ប្តូរ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការជួយ​អភិវឌ្ឍ​និង​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​ជាស្រេច​របស់​កូរ៉េ​ខាងត្បូង​ដែល​នឹង​នាំអោយមាន​​តុល្យភាព​យោធា​ដែល​អាច​ទទួលយក​បាន​នៅ​អាស៊ី​ខាងកើត​នេះ​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

ហ្វីលីពីន​ធ្វើការ​ប្រឆាំង​តវ៉ា​ប្រឆាំងសំណង់​កន្លែង​ចុះចត​របស់​យន្តហោះ​ចិន​ (ថ្ងៃទី 26 វិច្ឆិកា 2014)

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ថៃ ត្រូវ​បាន​ស៊ើបអង្កេត​និង​ចោទប្រកាន់​ (ថ្ងៃទី 26 វិច្ឆិកា 2014)

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​សម្លាប់​មនុស្ស​២៤​នាក់​នៅ​ចិន​ (ថ្ងៃទី 26 វិច្ឆិកា 2014)

គំនិតប្រឆាំង​រដ្ឋប្រហា​រ​កើនឡើង ខណៈ​ដែល​ក្រុម​និស្សិត​ថៃ​ផ្សព្វផ្សាយ​សារ​ (ថ្ងៃទី 25 វិច្ឆិកា 2014)

អ្នកនិពន្ធ​ប្រចាំ​វេបសាយ​មួយ​ត្រូវបាន​កាត់ទោស​ដាក់គុក​ចំពោះ​ការប្រមាថ​ស្តេច​ថៃ​ (ថ្ងៃទី 25 វិច្ឆិកា 2014)

ចិន​ចាប់​មនុស្ស​៣១​នាក់​ដោយ​សង្ស័យ​ជួញដូរ​ស្ត្រី​មី​យ៉ាន់​ម៉ា (ថ្ងៃទី 25 វិច្ឆិកា 2014)

ហ្វីលីពីន​កាត់ទោស​ពួក​អ្នកនេសាទ​ចិន ទោះបីជា​មាន​ការព្រមាន​ពី​ចិន​ក៏​ដោយ​ (ថ្ងៃទី 24 វិច្ឆិកា 2014)

វៀតណាម​ពិចារណា​ច្បាប់​ដើម្បី​ផ្តល់​សិទ្ធិ​ដល់​ក្រុម​ជនបរទេស​ដើម្បី​ទិញ​ផ្ទះ​ (ថ្ងៃទី 24 វិច្ឆិកា 2014)

ចោទប្រកាន់​ម្តាយ​ចំពោះ​ការ​បោះចោល​កូន​ក្នុង​លូ​ទឹក​នៅ​អូស្ត្រាលី​ (ថ្ងៃទី 24 វិច្ឆិកា 2014)

អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​៤៥​នាក់​នៅ​កន្លែង​ប្រកួត​បាល់បោះ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ (ថ្ងៃទី 24 វិច្ឆិកា 2014)