Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

ក្មេងប្រុស​ម្នាក់​ត្រូវ​កន្លាត​រស់​ត្បុល​ចូល​ត្រចៀក​

ថ្ងៃទី 28 មេសា 2012, 10:01:AM

Give our kids a better deal
ក្រៅពី​សារធាតុ lidocane នេះ សារធាតុ​ផ្សេងៗ​ទៀត​ដូចជា​អាល់​កុល និង​ប្រេង​ខនិជ (mineral oil) អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្លាប់​សត្វល្អិត​នោះ មុន​ពេល​យក​វា​ចេញ​

Give our kids a better deal
​តាម​សេចក្តីរាយការណ៍​ក្មេងប្រុស​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​ពី​កូន​កន្លាត​មួយ​ក្បាល​បាន​ត្បុល​ចូល​ត្រចៀក​របស់​វា

Give our kids a better deal
គ្រូពេទ្យ​កំពុង​ពិនិត្យមើល​សត្វ​កន្លាត​នៅក្នុង​ត្រចៀក​របស់​វា

Give our kids a better deal
​ក្រុម​គ្រូពេទ្យ​បាន​រកឃើញ​កូន​កន្លាត​តូច​មួយ​កំពុង​ត្បុល​ចុះឡើង​នៅក្នុង​ត្រចៀក​របស់​វា​

Give our kids a better deal
​​គ្រូពេទ្យ​បាន​ប្រើប្រាស់​សឺ​រ៉ាំ​ង​ដើម្បី​ចាញ់​សារធាតុ​រាវ​នោះ​ចូល​ទៅក្នុង​ត្រចៀក​របស់​ក្មេងប្រុស​

Give our kids a better deal
​​ក្មេងប្រុស​រូប​នេះ​ឃើញ​បង្ហាញ​ពី​ការទទួលបាន​អារម្មណ៍​ល្អ

 

​យោង​តាម​វេបសាយ YourHealth ចេញផ្សាយ​កាលពី​ថ្ងៃ​២៣​មេសា បាន​អោ​យដឹង​ថា ​ក្មេងប្រុស​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​សិង្ហ​បុរី​មួយ បន្ទាប់​ពី​កូន​កន្លាត​មួយ​ក្បាល​បាន​ត្បុល​ចូល​ត្រចៀក​របស់​វា ខណៈ​ដែល​វា​បាន​ដេក​លង់លក់ ហើយ​កន្លាត​បាន​ជាប់​ស្ទះ​នៅក្នុង​រន្ធ​ត្រចៀក​ដ៏​តូច​។​

​ឪពុក​របស់​ក្មេងប្រុស​នេះ​បាន​និយាយថា "​វា​មិន​បានដឹងខ្លួន​ថា​កន្លាត​ចូល​ត្រចៀក​សោះឡើយ​"​។​

​គាត់​បាន​បន្ថែមថា កូនប្រុស​របស់​គាត់​បា​ន​ត្អូញត្អែរ​អំពី​ការឈឺចាប់​នៅក្នុង​ត្រចៀក​របស់​វា អស់​រយៈពេល​ប្រហែលជា​ពីរ​ថ្ងៃ​។​

​ក្រោយមក​ក្មេង​ប្រុស​រូបនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ទី​ដែល​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​កូន​កន្លាត​តូច​មួយ​កំពុង​ត្បុល​ក្នុង​ត្រចៀក​របស់​វា​។​

​ដើម្បី​សម្លាប់​សត្វល្អិត​នេះ គ្រូពេទ្យ​បាន​ប្រាប់​ឪពុក​រូប​នោះ​ថា គាត់​នឹង​ប្រើប្រាស់​សារធាតុ lidocane ដែល​ជា​ថ្នាំស្ពឹក ​ហើយ​គាត់​បាន​ប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​ដើម្បី​បាញ់​សារធាតុ​រាវ​នេះ​ចូល​ទៅក្នុង​ត្រចៀក​របស់​ក្មេងប្រុស​។​

​យោង​តាម​គ្រូពេទ្យ​រូប​នេះ​ឲ្យដឹងថា ក្រៅពី​សារធាតុ lidocane នេះ សារធាតុ​ផ្សេងៗ​ទៀត​ដូចជា​អាល់​កុល និង​ប្រេង​ខនិជ (mineral oil) អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្លាប់​សត្វល្អិត​នោះ មុន​ពេល​យក​វា​ចេញ​។​

​ដោយ​ប្រើប្រាស់​រយៈពេល​មួយ​ទៅ​ពីរ​នាទី​ដើម្បី​សម្លាប់សត្វ​កន្លាត​នេះ ក្មេង​ប្រុស​នោះ​បាន​និយាយថា ខ្លួន​អាច​ទទួល​អារម្មណ៍​ថា​សត្វល្អិត​កំពុង​ប្រកាច់​ចុះឡើង​។​

​យោង​តាម​ក្រុម​គ្រូពេទ្យ​ដែល​ត្រូវ​បាន​សម្ភាសន៍​ដោយ​វេបសាយ YourHealth ឲ្យដឹងថា ខណៈ​ដែល​ស្តាប់ទៅ​គួរ​ឲ្យ​ព្រឺ​សម្បុរ ការ​ដែល​មាន​សត្វល្អិត​ដូចជា​កន្លាត​ស្ទះ​ជាប់​នៅក្នុង​ត្រចៀក គឺ​ពិត​ជា​បញ្ហា​សាមញ្ញ​បំផុត​មួយ ដែល​ត្រូវបាន​ជួបប្រទះ​ទាំង​ពួក​កុមារៗ និង​មនុស្សពេញវ័យ​។​

​វេជ្ជបណ្ឌិត បា​រ៉េ តា​ន ទីប្រឹក្សា​នៅឯ​នាយកដ្ឋាន​សោត​សាស្ត្រ នៅ​ឯ​មន្ទីរពេទ្យ​ជំងឺទូទៅ​សិង្ហ​បុរី (SGH) បាន​និយាយ​នៅក្នុង​ការរៀបចំ​ការវះកាត់​ថា គាត់​ឃើញ​ករណីនេះ​កើត​មាន​ប្រហែល​ម្តង​នៅ​រៀង​រាល់​រយៈពេល​បី​ខែ​។​

​គាត់​បាន​បន្ថែមថា ករណី​នេះ​មិន​គួរឲ្យភ្ញាក់ផ្អើល​ទេ ខណៈ​ដែល​សត្វល្អិត​ដូចជា​ពពួក​កន្លាត​ចូលចិត្ត​ទី​ងងឹត ហើយ​ម្យ៉ាងវិញទៀត​ពួក​វា​ចូលចិត្ត​រន្ធ ដូចជា​រន្ធ​ត្រចៀក​ជាដើម​។​

​តាមពិតទៅ ពពួក​សត្វល្អិត​ទាំងនោះ​អាច​ស្ទះ​ជាប់​សូម្បី​តែ​ក្នុង​រន្ធ​ច្រមុះ និង​បំពង់​ក​៕ R

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

វីរុស​អ៊ី​បូ​ឡា​ដ៏​កាច​សាហាវ "​អាច​រីក​រាលដាល​ទូទាំង​សកលលោក​" បន្ទាប់ពី​យន្តហោះ​បាន​នាំ​វា​ទៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ (ថ្ងៃទី 28 កក្កដា 2014)

​ការសិក្សា​ថ្មី​បង្ហាញថា ដេក​៧​ម៉ោង​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព (ថ្ងៃទី 24 កក្កដា 2014)

ស្រោមអនាម័យ​ដំបូង​បង្កើតឡើង​ដើម្បី​សម្លាប់​វីរុស​ហ៊ី​វ "​អាច​នឹង​រក​ទិញ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​" (ថ្ងៃទី 22 កក្កដា 2014)

ការសិក្សា​បង្ហាញថា មនុស្ស​ដែល​ផ្ទុក​ហ៊ី​វ អាច​មាន​អាយុ​វែង​ជាង​មុន​ (ថ្ងៃទី 21 កក្កដា 2014)

បរិភោគសណ្តែកដី និងគ្រាប់ស្វាយចន្ទី រាល់ថ្ងៃ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ជ​ងឺ​បេះ​ដូង​បាន​១​ភាគ​៣ (ថ្ងៃទី 17 កក្កដា 2014)

ដេក​តិច​ធ្វើ​ឲ្យ​ខួរក្បាល​ឆាប់​ចាស់​ (ថ្ងៃទី 15 កក្កដា 2014)

Sanofi Pasteur៖​ការសាកល្បង​វ៉ាក់សាំង ជម្ងឺគ្រុនឈាម​បង្ហាញ​ភាព​ស័ក្តិសិទ្ធិ​ (ថ្ងៃទី 11 កក្កដា 2014)

ការផ្ទុះ​វីរុស្ស​Ebola បង្ក​កា​រីក​រាលដាល​ខ្លាំង​រហូត​ដល់​មិន​អាច​គ្រប់គ្រង​បាន​នៅ​អាហ្វ្រិក​ខាងលិច​ (ថ្ងៃទី 25 មិថុនា 2014)

ការ​ទទួលទាន​ផ្លែ​ប៉ោម​អាច​បំបាត់​ក្លិន​ខ្ទឹម​ក្នុង​មាត់​ (ថ្ងៃទី 21 មិថុនា 2014)

កាហ្វេ​ខ្មៅ​ជួយ​បញ្ឈប់​បញ្ហា​ពុក​ធ្មេញ​ (ថ្ងៃទី 11 មិថុនា 2014)