Cen-logo

ដំណឹងក្នុងតំបន់

គ្លី​ន​តុ​ន​នឹង​មក​ចូលរួម​ជំនួប​អាស៊ាន​នៅ​កម្ពុជា​

ថ្ងៃទី 13 មិថុនា 2012, 02:35:PM

Give our kids a better deal
រដ្ឋមន្ត្រីការបរទេសអា​មេរិក នឹង​ទស្សនកិច្ច​កូរ៉េខាងត្បូង ជប៉ុន​និង​កម្ពុជា​ក្នុង​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​អាស៊ី​នា​ខែ​ក្រោយ​របស់​លោកស្រី​

 

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា​លោកស្រី​នឹងចូលរួម​កិច្ចប្រជុំ​របស់​ប្រជា​​ជាតិ​អាស៊ីអាគ្នេយ៍​និង​មហាអំណាច​ប្រចាំ​តំបន់​នា​ខែ​ក្រោយ​នៅ​កម្ពុជា​។​

​លោក​ស្រីគ្លីន​តុ​ន​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​កម្ពុជា ឯកឧត្តម​ហោ​ណាំហុង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅពេល​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​នេះ​។​

​លោកស្រី​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា​"​យើង​រំពឹង​រង់ចាំ​ចូលរួម​វេទិកា​តំបន់​អាស៊ាន​នៅ​កម្ពុជា​នៅ​ខែកក្កដា​"​។​

​ឯកឧត្តម​ហោ​ណាំហុង​បាន​មានប្រសាសន៍​ថា​ឯកឧត្តម​ក៏​បាន​អញ្ជើញ​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​មក​ចូលរួម​ជំនួប​កំពូល​អាស៊ាន​នៅ​​ក្រុង​ភ្នំពេញ​នា​ខែវិច្ឆិកា​ផង​ដែរ​បន្ទាប់​ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ភ្លាម​។​

​រដ្ឋការ​របស់​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​តម្កល់​អាទិភាព​កំពូល​លើ​ការស្ថាបនា​ទំនាក់ទំនង​ជាមួយ​អាស៊ាន ដោយ​ជឿ​ថា​សហរដ្ឋអាមេរិក​អាច​​ទទួល​ផល​ពី​ទំនាក់ទំនង​ជាមួយ​ប្លុក​ដែល​មាន​ថាមភាព​សេដ្ឋកិច្ច​មួយ​នេះ​។​

​វេទិកា​តំបន់​អាស៊ាន​រួម​មាន​មហាអំណាច​ក្រៅ​អាស៊ីអាគ្នេយ៍​ដូចជា​អាមេរិក​និង​ចិន​។​

​គ្លី​ន​តុ​ន​បាន​ប្រាប់ថា​លោកស្រី​ក៏​នឹង​ទស្សនកិច្ច​ជប៉ុន​នៅ​ថ្ងៃ​៨​កក្កដា​សំរាប់​សន្និសីទ​មួយ​ស្តីពី​អនាគត​អា​ហ្វ​ហ្កានី​ស្ថាន​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​លោក​ស្រី​នឹង​ឈប់​សំចត​នៅក្នុង​ប្រទេស​នេះ​ដើម្បី​ពិភាក្សា​អំពី​កូរ៉េខាងជើង​និង​ទស្សនា​​ពន្លារ​របស់​អាមេរិក​នៅ​ពិព័រណ៍​World Expo​នៅ​ក្រុងយែវ​ស៊ូនៅ​ថ្ងៃ​៤​កក្កដា​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

ចិន​និង​អាមេរិក​ប្តេជ្ញា​បញ្ចប់​ការ​ប្រជែង​និង​ការប្រឈមមុខ​ដាក់​គ្នា​ (ថ្ងៃទី 9 កក្កដា 2014)

ខ្យល់ព្យុះ​ដ៏​ខ្លាំង​បក់បោក​លើ​ដីគោក​ជប៉ុន​បន្ទាប់​ពី​វា​សម្លាប់​មនុស្ស​២​នាក់​នៅ​កោះ​អូ​គី​ណា​វ៉ា​ (ថ្ងៃទី 9 កក្កដា 2014)

អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ តវ៉ា​អំពី​ការស៊ើបអង្កេត​និង​ការពិនិត្យ​មើល​ឃ្លាំង​ស្រូវ​-​អង្ករ​ (ថ្ងៃទី 9 កក្កដា 2014)

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​២​គ្រាប់​ (ថ្ងៃទី 9 កក្កដា 2014)

អាមេរិក​ព្រមាន​អា​ហ្វ​ហ្គានី​ស្ថាន​ប្រឆាំង​ការដណ្តើម​អំណាច​តាមរយៈ​ជម្លោះ​បោះឆ្នោត​ (ថ្ងៃទី 8 កក្កដា 2014)

វាយប្រហារ​អត្តឃាត​សម្លាប់​មនុស្ស​១៦​នាក់ រួម​ទាំង​ទាហាន​ណា​តូ​៤​នាក់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ (ថ្ងៃទី 8 កក្កដា 2014)

ជើងហោះហើរ​ត្រូវបាន​លុបចោល និង​១​សែន​នាក់​ភៀសខ្លួន​ចេញពីព្យុះ​នៅកោះ​អូ​គី​ណា​វ៉ា​ (ថ្ងៃទី 8 កក្កដា 2014)

តុលាការ​អូស្ត្រាលី​រារាំង​ការចាប់​បញ្ជូន​ក្រុម​ជន​ចំណាកស្រុក​ត្រឡប់​ទៅ​ប្រទេស​ស្រីលង្កា​វិញ​ (ថ្ងៃទី 8 កក្កដា 2014)

ទាហាន​ថៃ ចាប់​រឹបអូស​អណ្តើក​និង​ពង្រូល​ចំនួន​១.៦០០​ក្បាល (ថ្ងៃទី 7 កក្កដា 2014)

១៦​នាក់​ស្លាប់ ៥​នាក់​របួស​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​វៀតណាម​ (ថ្ងៃទី 7 កក្កដា 2014)