ចិន​ដឹកជញ្ជូន​យាន​ផ្ទុក​កាំជ្រួច​ទៅអោយ​កូរ៉េខាងជើង​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

ចិន​ដឹកជញ្ជូន​យាន​ផ្ទុក​កាំជ្រួច​ទៅអោយ​កូរ៉េខាងជើង​

ថ្ងៃទី 13 មិថុនា 2012, 11:56:AM

កាសែត​ជប៉ុន​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​ចិន​បាន​ដឹកជញ្ជូន​យាន​ជា​ជើង​ទម្រ​កាំជ្រួច​ទៅអោយ​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំមុន​​ដោយ​រំលោភ​ទៅនឹង​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​។​

​របាយការណ៍​កាសែត​ដែល​ផ្អែក​តាម​ប្រភព​ព័ត៌មាន​រដ្ឋាភិបាល​ជា​ការចោទប្រកាន់​សង្កៀរ​ត្រចៀក​បំផុត​ក្នុងចំណោម​ការអះអាង​ថ្មីៗ​ដែល​ថា​ចិន​បាន​ជាប់​ពាក់ព័ន្ធ​ការជួយ​បំពាក់អាវុធ​ដល់​សម្ពន្ធមិត្ត​របស់ខ្លួន​បន្ទាប់​ពី​មាន​ការចោទប្រកាន់​ពី​មុន​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​បាន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ដល់​កូរ៉េខាងជើង​។​

​កាសែត​ឈានមុខ​Asahi Shimbun​បាន​និយាយថា​រថយន្ត​ធំ​៤​គ្រឿង​ដែល​អាច​ដឹក​និង​បាញ់​កាំជ្រួច​ផ្លោង​ត្រូវបាន​ក្រុមហ៊ុន​ចិន​មួយ​នាំ​​ទៅកាន់​កូរ៉េ​ខាងជើង​កាលពី​ខែសីហា​មុន​។​

​កាសែត​បាន​និយាយ​ទៀត​ថា​រថយន្ត​នេះ​ទំនងជា​ត្រូវបាន​គេ​យក​ទៅប្រើ​ក្នុង​ក្បួនព្យុហយាត្រា​ទ័ព​ដ៏​ធំ​កាលពី​ខែ​មេសា​ដើម្បី​កត់សម្គាល់​ខួប​១០០​ឆ្នាំ​នៃ​បិតា​ស្ថាបនិក​គីម អ៊ី​ល ស៊ុង​។​

​ការលក់​ប្រព័ន្ធ​សព្វាវុធ​ទៅ​អោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​ហាមឃាត់​ក្រោម​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​​សហប្រជាជាតិ​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

ការធ្លាក់​ព្រិល​ខ្លាំង​សម្លាប់​មនុស្ស​៣​នាក់​និង​រំខាន​ការធ្វើដំណើរ​នៅ​ជប៉ុន (ថ្ងៃទី 18 ធ្នូ 2014)

ម៉ាឡេស៊ី​ចាប់​បុរស​ម្នាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ​ដោយ​សង្ស័យ​ទៅ​ស៊ី​រី​ដើម្បី​ចូលរួម​ក្រុម​ឧទ្ទាម​ISIS (ថ្ងៃទី 18 ធ្នូ 2014)

រលំ​បាក់​ផ្លូវ​រូង​ក្នុង​ដី​នៅ​វៀតណាម ជាប់​កម្មក​១២​នាក់​នៅ​ក្រោម​ដី (ថ្ងៃទី 17 ធ្នូ 2014)

ប៉ូលិស​ហ្វីលីពីន ផ្តល់​រង្វាន់​ជា​លុយ​២៧០.០០០​ដុល្លារ​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ (ថ្ងៃទី 17 ធ្នូ 2014)

មនុស្ស​១១​នាក់​ស្លាប់​និង​២៤​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​ក្លឹប​កម្សាន្ត​កា​រ៉ា​អូ​ខេ​នៅ​ចិន​ (ថ្ងៃទី 16 ធ្នូ 2014)

​ប្រាក់ចំណូល​ពី​ការនាំ​សម្លៀកបំពាក់​ចេញ​របស់​វៀតណាម​កើនឡើង​ជាង​២៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ (ថ្ងៃទី 16 ធ្នូ 2014)

អ្នកបោះឆ្នោត​ជប៉ុន គាំទ្រ ស៊ីន ហ្សូ​អា​បេ នៅពេល​នាយករដ្ឋមន្ត្រី​រូបនេះ​ឈ្នះការបោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ (ថ្ងៃទី 15 ធ្នូ 2014)

មហេសី​របស់​ព្រះអង្គម្ចាស់​ថៃ​ដែល​នឹង​ឡើង​សោយរាជ្យ លាលែង​ពី​សែ​រាជវង្ស​ (ថ្ងៃទី 15 ធ្នូ 2014)

មនុស្ស​១២​នាក់​ស្លាប់​និង​ជាង​១០០​នាក់​បាត់​ខ្លួន​ក្នុង​បំណាក់​ដី​នៅ​ឥណ្ឌូនេស៊ី​ (ថ្ងៃទី 13 ធ្នូ 2014)

កម្មករ​ឥណ្ឌូនេស៊ី​រាប់ពាន់នាក់​ធ្វើការ​តវ៉ា​ដើម្បី​ឲ្យ​ដំឡើង​ប្រាក់ខែ​ (ថ្ងៃទី 12 ធ្នូ 2014)