ចិន​បញ្ជូន​អវកាសយានិក​ស្រី​លើកដំបូង​ចូល​ក្នុង​អវកាស​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ចិន​បញ្ជូន​អវកាសយានិក​ស្រី​លើកដំបូង​ចូល​ក្នុង​អវកាស​

ថ្ងៃទី 17 មិថុនា 2012, 02:15:PM

Give our kids a better deal
​យាន​អវកាស​Shenzhou IX​ចេញដំណើរ​ដោយ​នាំយក​អវកាសយានិក​ស្រី លីវ យ៉ាង​ទៅ​ជាមួយ​ផង​ក្នុង​បេសកកម្ម​១០​ថ្ងៃ​

 

​ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរិ៍​បាន​ចាប់ផ្តើមបេស​ក​កម្ម​អវកាស​ប្រកបដោយ​មហិច្ឆតា​បំផុត​របស់​ខ្លួន ដោយ​បាន​បញ្ជូន​អវកាស​យានិ​​ក​បីនាក់ រួម​មាន​ស្ត្រី​ម្នាក់​ចូល​ក្នុង​តារា​វិថី​។​

​យាន​Shenzhou IX​ដែល​ដឹក​អវកាសយានិក​ស្ត្រី លីវ យ៉ាង និង​អវកាសយានិក​ប្រុស​ហ្សីង ហាយ​ប៉េង​និង​លីវ វ៉ាង បាន​ចេញដំណើរ​នៅ​​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ខេត្ត​ហ្កានស៊ូ​ចូលក្នុង​លំហ​មេឃ​ពណ៌​ខៀវ​។​

​ពួក​នាវិក​នឹង​ស្នាក់នៅ​ក្នុង​អវកាស​រយៈពេល​១០​ថ្ងៃ ដែល​ក្នុង​អំឡុង​ពេល​នេះ ពួកគេ​នឹង​ធ្វើ​ការពិសោធន៍​វិទ្យាសាស្ត្រ​និង​ការ​ចូល​ចត​​ស្ថានីយ​អវកាស​ដែល​បញ្ជា​ដោយ​មនុស្ស​ផ្ទាល់​ជា​លើកដំបូង​។​

​បើ​ការបាញ់​បង្ហោះ​និង​ការ​ចូល​ចត​យាន​នេះ​ទទួលបាន​ជោគជ័យ​វា​នឹង​នាំ​អោយ​ចិន​បោះ​ជំហាន​មួយទៀត​ឆ្ពោះទៅ​កាន់​ការបង្កើត​ស្ថានី​​យ​ផ្ទាល់​របស់​ខ្លួន​នៅ​ឆ្នាំ​២០២០​។​

​នៅ​មជ្ឈមណ្ឌល​ត្រួតត្រា​អវកាស​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សៅរិ៍ ពួក​អ្នកវិទ្យាសាស្ត្រ​រាប់រយ​នាក់​បាន​តាមដាន​មើល​និង​រាយការណ៍​អំពី​សកម្មភាព​​របស់​យាន​នៅ​គ្រប់​វិនាទី​។​អេក្រង់​ធំៗ​បានបង្ហាញ​អវកាសយានិក​ទាំង​បី​ញញឹម​និង​បក់ដៃ​ដាក់​កាមេរ៉ា​ត្រួតពិនិត្យ​នៅ​ពេល​យាន​​ចេញដំណើរ​។​

​នៅ​ម៉ោង​៦​និង​៤៧​នាទី យាន​Shenzhou IX​បាន​ចូល​ក្នុង​តារា​វិថី ហើយ​លោក​ចាង វ៉ាន​ក្វាន មេបញ្ជាការ​កម្មវិធី​អវកាស​ជាតិ បានប្រកាស​​ថា​ការបាញ់​បង្ហោះ​បានសំរេច​ជោគជ័យ​៕

ដំណឹងអន្តរជាតិផ្សេងទៀត

ស្ត្រី​អង់គ្លេស​ស្លាប់​ក្នុងពេល​វះកាត់​កែ​សម្ផស្ស​នៅ​ថៃ​ (ថ្ងៃទី 25 តុលា 2014)

ប្រទេស​ធំ​បី​អវត្តមាន នៅពេល​ចិន​ចាប់ផ្តើម​បើក​ធនាគារ​នៅ​អាស៊ី​ប្រជែង​នឹង​World Bank (ថ្ងៃទី 24 តុលា 2014)

យ៉ាងតិចណាស់​៣០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​នៅ​សាធារណរដ្ឋ​អាហ្វ្រិច​កណ្តាល​ (ថ្ងៃទី 24 តុលា 2014)

វាយប្រហារ​តាម​អាកាស​របស់​អាមេរិក​សម្លាប់​ក្រុម​ឧទ្ទាម​ជី​ហាដ​៥០០​នាក់​នៅ​ស៊ី​រី​ (ថ្ងៃទី 24 តុលា 2014)

ករណី​កើត​អេ​បូឡា​ដំបូង​នៅ​ញូវយ៉ក​ (ថ្ងៃទី 24 តុលា 2014)

ក្រុង​ញូវយ៉ក​ភ័យខ្លាច​អំពី​ភេរវកម្ម​នៅពេល​បុរស​​ម្នាក់​កាប់​ប៉ូលិស​ចំក្បាល​និង​ដៃ​ (ថ្ងៃទី 24 តុលា 2014)

ជំនួប​ពិភាក្សា​ចិន​-​ជប៉ុន​នាំឲ្យ​មាន​សង្ឃឹម​ក្នុង​ការបញ្ចប់​ភាព​តានតឹង​ (ថ្ងៃទី 23 តុលា 2014)

ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺអេបូ​ឡា​កើនឡើង​ជិត​៤.៩០០​នាក់​ (ថ្ងៃទី 23 តុលា 2014)

យី​ង​ឡាក់​និង​ថាក់ស៊ីន​លុបចោល​ដំណើរ​ទៅ​ចូលរួម​កឋិន​នៅ​វត្ត​អាវ​ក្រហម​នៅ​ឥណ្ឌា​ (ថ្ងៃទី 23 តុលា 2014)

មនុស្ស​២​នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​កាណាដា​ (ថ្ងៃទី 23 តុលា 2014)