Cen-logo

ដំណឹងក្នុងតំបន់

ចិន​សន្យា​ជួយ​ដល់​អា​ហ្វ​ហ្គានី​ស្ថាន​ដោយមិន​ខ្វល់​ពី​ខ្លួនឯង​

ថ្ងៃទី 9 មិថុនា 2012, 07:38:AM

Give our kids a better deal
ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​មក​ដល់​ចិន​កាលពី​ថ្ងៃ​សុក្រ

 

ប្រធានាធិបតី​ចិន​បាន​សន្យា​ជួយ​អា​ហ្វ​ហ្គានី​ស្ថាន​ដោយមិន​ខ្វល់​ពី​ខ្លួនឯង​កាលពី​ថ្ងៃ​សុក្រ​ទី ៨ មិថុនា ២០១២ ហើយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ ខណៈ​ដែល​កងកម្លាំង​ដឹកនាំ​ដោយ​ណា​តូ​កំពុង​ត្រៀម​ខ្លួន​ដកចេញ​ពី​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​នៅ​ឆ្នាំ ២០១៤ ខាងមុខ ។​

​លោក ហ៊ូ ជីន​តាវ បាន​ប្រាប់​ទៅ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថានដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ថា ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ដោយ​ស្មោះ និង មិន​ខ្វល់​ពី​ខ្លួនឯង​ដល់​ភាគី​អា​ហ្វ​ហ្គានី​ស្ថាន​ខណៈដែល​ប្រទេស​មួយ​នេះ​បាន​ឈាន​ចូលដល់ "​សម័យកាល​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​" ។

​សេចក្តីថ្លែងការណ៍​មួយ​ដែល​ក្នុងនោះ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង​ទំនាក់ទំនង​នៅក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង នយោបាយ​បាន​និយាយថា ចិន​បាន​យល់ព្រម​ផ្តល់ជំនួយ ២៤ លាន​ដុល្លារ​ដល់​ប្រទេសជិតខាង​ក្រីក្រ​របស់ខ្លួន ។

​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​កំពុង​ត្រៀម​រៀបចំ​សម្រាប់​ការដកចេញ​នូវ​ទាហាន​ណា​តូ​ចំនួន ១៣ ម៉ឺន​នាក់​ដែល​ប្រយុទ្ធ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​ឲ្យបាន​មុន​បំណាច់​ឆ្នាំ ២០១៤ ហើយ​អនាគត​ប្រទេស​មួយ​នេះ​បាន​ក្លាយជា​ប្រធានបទ​ពិភាក្សា​ដ៏​សំខាន់​នៅ​ឯ​ជំនួប​កំពូល​ស្តី​ពី​សន្តិសុខ​តំបន់​នៅក្នុង​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ ។​

​ប្រទេស​ចិន​ដែល​មាន​ព្រំដែន​តូច​មួយ​ជាប់​ជាមួយ​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ចុង​ភាគ​ឦសាន​បាន​ធានា​ទទួលបាន​សម្បទាន​រ៉ែ​ទង់ដែង និង​ប្រេង​រួច​ទៅ​ហើយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានជា​ទី​ដែល​គេ​ជឿ​ថា​មាន​ធនធាន​រ៉ែ​មាន​តម្លៃ​រហូត​ដល់​ទៅ​មួយ​ពាន់​ពាន់​លាន​ដុល្លារ ៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

ប៉ូលិស​ថៃ​៤​នាក់​រងរបួស​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ (ថ្ងៃទី 22 កក្កដា 2014)

ប៉ូលិស​កូរ៉េខាងត្បូង​រកឃើញ​សាកសព​ម្ចាស់​នាវា​ចម្លង​ដែល​លិច​ (ថ្ងៃទី 22 កក្កដា 2014)

ខ្យល់ព្យុះ​រាំ​ម៉ា​ស៊ុន​សម្លាប់​មនុស្ស​១៣​នាក់​នៅ​វៀតណាម (ថ្ងៃទី 21 កក្កដា 2014)

ខ្យល់ព្យុះ​ដ៏​ខ្លាំង​សម្លាប់​១៨​នាក់​នៅ​ចិន បន្ទាប់​ពី​វា​បង្ក​ការខូចខាត​និង​សម្លាប់​៩៤​នាក់​នៅ​ហ្វីលី (ថ្ងៃទី 21 កក្កដា 2014)

រន្ធះ​បាញ់និង​ទឹកជំនន់​នៅ​ចិន​សម្លាប់​មនុស្ស​២០​នាក់​និង​ជាង​៣០០.០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ (ថ្ងៃទី 19 កក្កដា 2014)

ក្មេងស្រី​ឥណ្ឌា​អាយុ​៦​ឆ្នាំ​ត្រូវបាន​ចាប់​រំលោភ​ដោយ​បុគ្គលិក​សាលា​២​នាក់​ (ថ្ងៃទី 18 កក្កដា 2014)

ប្រធានជំនួយជប៉ុន និយាយថា ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)នឹងត្រូវបន្ត (ថ្ងៃទី 17 កក្កដា 2014)

ធនាគារពិភពលោក​ផ្តល់ប្រាក់​ឥណទាន​ជាង​៤​ពាន់​លាន​ដុល្លារ​ដល់​ហ្វីលីពីន​ (ថ្ងៃទី 16 កក្កដា 2014)

ធនាគារពិភពលោក​ផ្តល់ប្រាក់​ឥណទាន​ជាង​៤​ពាន់​លាន​ដុល្លារ​ដល់​ហ្វីលីពីន​ (ថ្ងៃទី 16 កក្កដា 2014)

​ឧបការី​ពិសេស លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវ​បានទទួល​ស្វាគមន៍​ (ថ្ងៃទី 15 កក្កដា 2014)