ជន​ប្រឆាំង​ចិន​បាន​ទៅ​ដល់​អាមេរិក​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ជន​ប្រឆាំង​ចិន​បាន​ទៅ​ដល់​អាមេរិក​

ថ្ងៃទី 20 ឧសភា 2012, 06:19:PM

Give our kids a better deal
​ឆេន​បាន​ទៅ​ដល់​អាមេរិក​កាលពី​ថ្ងៃ​សៅរិ៍​

 

​សកម្មជន​ងងឹតភ្នែក​ចិន លោក​ឆេន ហ្កាង​ចេង បានចាប់ផ្តើម​ជីវិត​ថ្មី​មួយ​នៅ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរិ៍ បន្ទាប់ពី​លោក​និង​ប្រពន្ធ​រួម​ទាំង​កូន​អាយុ​៨​ឆ្នាំ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​Newark Liberty International Airport នៅ​ក្រៅ​ក្រុង​ញូវយ៉ក តាម​យន្តហោះ​អាមេរិក​ក្នុង​ដំណើរ​ចេញពី​ក្រុង​ប៉េកាំង​។​

​គ្រួសារ​នេះ​ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ញូវយ៉ក​មុន​ចំណាយ​យប់​ដំបូង​របស់​គេ​នៅលើ​ទឹកដី​អាមេរិក​នៅ​ក្នុង​ផ្ទះល្វែង​មួយ​នៅ​សង្កាត់​​ម៉ាន់​ហាត​ថា​ន់​។​

​ឆេន បាន​គេច​ចេញពី​ភូមិ​របស់​លោក​កាលពី​ខែ​មេសា​បន្ទាប់ពី​ស្ថិត​ក្នុង​គុក​និង​ការ​បង្ខាំង​ក្នុង​ផ្ទះ​អស់​ជាង​៧​ឆ្នាំ និង​នៅ​ទីបំផុត​បាន​ចូល​ជ្រកកោន​ក្នុង​ស្ថានទូត​អាមេរិក​នៅ​ក្រុង​ប៉េកាំង​។​

​ការ​ទៅ​ដល់​ស្ថានទូត​អាមេរិក​របស់​លោក​បាន​បង្កជម្លោះ​ការទូត​អន្តរជាតិ​មួយ​ដែល​គំរាម​ធ្វើអោយ​ខូច​ទំនាក់ទំនង​ចិន​-​អាមេរិក​និង​ពួក​មន្ត្រី​បាន​រួសរាន់​​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដើម្បី​នាំ​ឆេន​ចេញពី​ប្រទេស ជា​ការព្រមព្រៀង​ដែល​ទំនង​ជា​ពេញចិត្ត​ទាំងសងខាង​។​

​ក្រោយ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​អស់​ពេល​ជាង​២​សប្តាហ៍​នៅ​ក្រុង​ប៉េកាំង​ជាមួយនឹង​អនាគត​មិន​ប្រាកដប្រជា ឆេន​ត្រូវបាន​គេ​ជូនដំណឹង​ភ្លាមៗ​កាលពី​ថ្ងៃ​​សោរិ៍​ថា​អោយ​រៀបចំ​អី​វ៉ាន់និ​ង​ត្រៀម​ចាកចេញ​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អាអេ​ហ្វ​ប៉េតា​ម​ទូរស័ព្ទថា​"​ខ្ញុំ​នៅ​អាកាសយានដ្ឋាន​។​ខ្ញុំ​អត់​មាន​លិខិតឆ្លងដែន​និង​មិន​ដឹង​ថា​តើ​ពេល​ណា​នឹង​ចាក​​ចេញ​"​។​

​តែ​ក្នុងពេល​នៅ​អាកាសយានដ្ឋាន ឆេន​បាន​ប្រាប់​មិត្ត​ម្នាក់​ថា​លោក​និង​សមាជិក​គ្រួសារ​បាន​ទទួល​លិខិត​ឆ្លងដែន​ហើយ​។​

​ជា​សកម្មជន​ល្បីល្បាញ​បំផុត​ម្នាក់​របស់​ចិន ឆេន​បានទទួល​ការ​សរសើរ​ចំពោះ​ការស៊ើបអង្កេត​ការចាក់​ថ្នាំ​មិនអោយ​មាន​កូន​ទាំង​បង្ខំ​និង​ការ​រំលូត​កូន​​ក្រោម​គោលនយោបាយ​កូន​មួយ​របស់​ចិន​។​

​ក្នុងពេល​ជាមួយគ្នា​ពួក​អ្នកនយោបាយ​អាមេរិក​បាន​ស្វាគមន៍​ការមកដល់​របស់​ឆេន​តែ​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​គ្រួសារ​លោក​និង​អ្នកប្រឆាំង​ដទៃ​ទៀត​ដែល​ស្ថិតនៅក្រោម​ការជិះជាន់រ​បស់​ចិន​នៅឡើយ​៕

ដំណឹងអន្តរជាតិផ្សេងទៀត

ជំនួប​ពិភាក្សា​ចិន​-​ជប៉ុន​នាំឲ្យ​មាន​សង្ឃឹម​ក្នុង​ការបញ្ចប់​ភាព​តានតឹង​ (ថ្ងៃទី 23 តុលា 2014)

ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺអេបូ​ឡា​កើនឡើង​ជិត​៤.៩០០​នាក់​ (ថ្ងៃទី 23 តុលា 2014)

យី​ង​ឡាក់​និង​ថាក់ស៊ីន​លុបចោល​ដំណើរ​ទៅ​ចូលរួម​កឋិន​នៅ​វត្ត​អាវ​ក្រហម​នៅ​ឥណ្ឌា​ (ថ្ងៃទី 23 តុលា 2014)

មនុស្ស​២​នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​កាណាដា​ (ថ្ងៃទី 23 តុលា 2014)

អ្នក​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ដែល​ត្រូវបាន​ដោះលែង​នោះ មកដល់​ប្រទេស​អាមេរិក (ថ្ងៃទី 23 តុលា 2014)

ក្មេងស្រី​អាមេរិក​៣​នាក់​ដែល​ធ្វើដំណើរ​ទៅ​ចូលរួម​ក្រុម​ឧទ្ទាម​IS ត្រូវបាន​ចាប់ខ្លួន​នៅ​អាល្លឺម៉ង់​ (ថ្ងៃទី 22 តុលា 2014)

កែស​គ្រាប់​អាមេរិក​ដែល​ទម្លាក់​ឲ្យ​ពួក​ឃឺ​ត​ធ្លាក់​ក្នុង​ដៃ​ពួក​ឧទ្ទាម IS ដោយ​ចៃដន្យ​ (ថ្ងៃទី 22 តុលា 2014)

ជនសង្ស័យ​ក្នុង​ឃាតកម្ម​អ្នកទេសចរ​អង់គ្លេស​ដ​ក​ចម្លើយសារភាព​ (ថ្ងៃទី 22 តុលា 2014)

ស៊ុយអែត​បង្កើន​ការតាមរក​នាវាមុជទឹក​អាថ៌កំបាំង​នៅ​ដែនទឹក​របស់ខ្លួន​ (ថ្ងៃទី 21 តុលា 2014)

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ថ្មី​ផ្តោតលើ​កំណើន​និង​ភាព​អាច​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង (ថ្ងៃទី 20 តុលា 2014)