តារាចម្រៀង​របស់​ក្រុម Bee Gees លោក រ៉ូ​ប៊ី​ន ជីប ស្លាប់​នៅ​អាយុ​៦២​ឆ្នាំ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

តារាចម្រៀង​របស់​ក្រុម Bee Gees លោក រ៉ូ​ប៊ី​ន ជីប ស្លាប់​នៅ​អាយុ​៦២​ឆ្នាំ​

ថ្ងៃទី 21 ឧសភា 2012, 10:13:AM

Give our kids a better deal
រ៉ូ​ប៊ី​ន ជីប អ្នកចម្រៀង​នៅក្នុង​ក្រុម Bee Gees ដ៏​ល្បីល្បាញ​របស់​អង់គ្លេស បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ

 

គ្រួសារ​របស់គាត់​បាន​និយាយនៅថ្ងៃចន្ទនេះថា លោក រ៉ូ​ប៊ី​ន ជីប អ្នកចម្រៀង​នៅក្នុង​ក្រុមBee Gees ដ៏​ល្បីល្បាញ​របស់​អង់គ្លេស បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ ក្នុង​អាយុ​៦២​ឆ្នាំ បន្ទាប់ពី​ការតស៊ូ​អស់​ពេល​ជា​យូរ​ប្រឆាំងនឹង​ជម្ងឺមហារីក​។​

​​សេចក្តីថ្លែងការណ៍​មួយ​របស់​គ្រួសារ​គាត់​បាន​និយាយថា "​គ្រួសារ​របស់លោក រ៉ូ​ប៊ី​ន ជីប នៃ​ក្រុម Bee Gees បានប្រកាស​ដោយ​ទុក្ខសោក​ដ៏​មហា​ក្រៀមក្រំ​ថា រ៉ូ​ប៊ី​ន បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការតស៊ូ​អស់​ពេល​ជា​យូរ​របស់គាត់​ប្រឆាំងនឹង​ជម្ងឺមហារីក និង​ការវះកាត់​ពោះវៀន​"​។​

​​លោក បា​រ៉ី លោក ម័​រ​រ៉ា​យ និង​លោក រ៉ូ​ប៊ី​ន ជីប បាន​ឈានឡើង​កម្រិត​កំពូល​នៃ​ពិភព​តន្ត្រី​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៧០ ជាមួយនឹង​ចម្រៀង​ឌី​ស្កូ​ដ៏​ពេញនិយម​បំផុត ដែល​រួមមាន​បទ How Deep Is Your Love បទ Stayin' Alive និង​បទ Night Fever ។ ក្រុម​នេះ​សម្រេចបាន​ការលក់​ឌីសក្នុងតម្លៃឯក​ទគ្គ​កម្ម​ជាង​២០០​លាន​ដុល្លារ ចាប់តាំងពី​ចេញ​បទ​ចម្រៀង​ដ៏​ជោគជ័យ​បំផុត​របស់​ពួកគេ នៅក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

​អតីត​សមាជិក KARA, នាង កាង ជី​យ៉ាំង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​ជប៉ុន​ (ថ្ងៃទី 22 សីហា 2014)

ជែក​ឃី ចាន សុំទោស​ការ​ដែល​កូនប្រុស​ត្រូវ​ប៉ូលិស​ចាប់​ជាមួយនឹង​ថ្នាំញៀន​ (ថ្ងៃទី 21 សីហា 2014)

​ក្រុម​ចម្រៀង T-ara នឹង​វិល​វិញ​ដោយ​លែង​សិច​ស៊ី​ (ថ្ងៃទី 21 សីហា 2014)

Gisele Bundchen កំពូល​តារា​បង្ហាញ​ម៉ូត មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ (ថ្ងៃទី 20 សីហា 2014)

​ក្រុម​ចម្រៀង JJCC របស់​ឈិន​ឡុង​វិល​វិញ​ជាមួយនឹង​បទ​ថ្មី “Bing Bing Bing” (ថ្ងៃទី 19 សីហា 2014)

កូនប្រុស​ជែក​គី ចាន់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង​ជាមួយនឹង​កញ្ឆា ៩៩,២២ ក្រាម​ (ថ្ងៃទី 19 សីហា 2014)

គីម សូ​យ៉​ន់ ចូលរួម​ជាមួយ​តារា​ហូលីវូដ (ថ្ងៃទី 18 សីហា 2014)

Guess រើសយក លី​មីន​ហូ​ធ្វើ​ជា​តារា​ឃោសនា​ថ្មី​សម្រាប់​យីហោ​សម្លៀក​បំពាក់​ខ្លួន​ (ថ្ងៃទី 15 សីហា 2014)

Celine Dion បញ្ឈប់​ការប្រគំ​តន្ត្រី​នៅ​អាស៊ី ដើម្បី​ងាក​ទៅ​មើល​ប្តី​ដែល​ឈឺ​ (ថ្ងៃទី 15 សីហា 2014)

​ក្រុម​ចម្រៀង​ស្រី​កូរ៉េ “Secret” គិតថា​ត្រូវ​សិច​ស៊ី​ប៉ុណ្ណា​ (ថ្ងៃទី 14 សីហា 2014)