តារាចម្រៀង​រ៉ុ​ក ផេ​ត ដូ​ហ៊ើ​ទី ត្រូវបាន​បង្ខំ​ឲ្យ​ចេញពី​គ្លីនិក​ព្យាបាល​ការ​ញៀន​ថ្នាំ​របស់​ថៃ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

តារាចម្រៀង​រ៉ុ​ក ផេ​ត ដូ​ហ៊ើ​ទី ត្រូវបាន​បង្ខំ​ឲ្យ​ចេញពី​គ្លីនិក​ព្យាបាល​ការ​ញៀន​ថ្នាំ​របស់​ថៃ​

ថ្ងៃទី 21 កក្កដា 2012, 10:22:AM

Give our kids a better deal
​ដូ​ហ៊ើ​ទី បាន​លុបចោល​ការសម្តែង​តន្ត្រី​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ទស្ស​និក​យ៉ាងច្រើន​នានា ដើម្បី​ទទួល​ការព្យាបាល​ការ​ញៀន​ថ្នាំ​របស់​គ្លីនិក The Cabin

 
​​គ្លីនិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តារាចម្រៀង​រ៉ុ​ក​ដែលមាន​បញ្ហា​របស់​ប្រទេស​អង់គ្លេស លោក ផេ​ត ដូ​ហ៊ើ​ទី (Pete Doherty)​ត្រូវបាន​បង្ខំ​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​ការ​ញៀន​ថ្នាំ​លំដាប់​ពិ​សេសមួយ​នៅក្នុង​ប្រទេស​ថៃ ដោយសារ​ការដែល​មិនអាច​បង្ហាញថា​គាត់​ត្រៀមខ្លួន​ដើម្បី​បោះបង់​ទម្លាប់​ប្រើ​ថ្នាំ​ហេ​រ៉ូ​អ៊ី​ន​បាន​។​
​    
​អតីត​ប្រធាន​ក្រុម​ចម្រៀង​រ៉ុ​ក Libertines ដែល​កាលពីមុន​បាន​ណាត់​ទាក់ទង​កំពូល​តារា​បង្ហាញ​ម៉ូត កេ​ត មូស ត្រូវបាន​ស្នើឲ្យ​ចាក​ចេញពី​មជ្ឈមណ្ឌល The Cabin ដែលមាន​ថ្លៃ​សេវា​១២.០០០​ក្នុង​មួយខែ នៅ​ភាគ​ខាងជើង​ទីក្រុង​ឈាង​ម៉ៃ បន្ទាប់ពី​ការព្យាបាល​អស់​រយៈពេល​បី​សប្តាហ៍​។​
​    
​របាយការណ៍​សារព័ត៌មាន​អង់គ្លេស​បាន​និយាយថា លោក ដូ​ហ៊ើ​ទី ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​អាកប្បកិរិយា​ប​ង្ក​បញ្ហា ដោយ​គ្លីនិក​​បាន​និយាយថា គាត់​មិនបាន​ត្រៀមខ្លួន​តាម​ផែនការ​ដើម្បី​បំពេញ​ការព្យាបាល ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​កាលពី​ថ្ងៃ​អង្គារ​។​
​    
​លោក អា​ឡា​ស្ទែរ ម័​រ​ដេ​យ សមាជិក​នៃ​ក្រុមប្រឹក្សា​របស់​មជ្ឈមណ្ឌល The Cabin បាន​និយាយថា "​វា​សំខាន់​ណាស់​ក្នុង​ការរក្សា​វិន័យ​ខ្ជាប់ខ្ជួន​នៃ​កម្មវិធី​ព្យាបាល​សម្រាប់​ក្រុម​អតិថិជន​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​មានឱកាស​ជាសះស្បើយ​ឡើងវិញ​មួយ​"​។​
​    
​"​លោក ផេ​ត យល់​អំពី​រឿងនេះ ដូច្នេះហើយ​គឺជា​ហេតុផល​ដែល​ស្ថិតនៅ​ពីក្រោយ​ថា​ហេតុអ្វី​ទើបបានជា​យើង​ត្រូវ​ស្នើឲ្យ​គាត់​ចាញ​ចេញ​"​។​
​    
​"​ថ្វីបើ​យើង​បែក​ចេញពី ផេ​ត ប្រកបដោយ​សេចក្តី​រាក់ទាក់​ក៏ដោយ ប៉ុន្តែ​តាមពិតទៅ​យើង​មានការ​ខកចិត្ត​ណាស់​ដែល​ឃើញ​គាត់​ចាក​ចេញទៅ​។ យើង​សង្ឃឹមថា​រឿង​មួយចំនួន​ដែល​គាត់​បាន​រៀនសូត្រ​នៅទីនេះ នឹង​ជួយ​ដល់​គាត់​ក្នុងពេល​អនាគត ហើយ​យើង​នឹង​រង់ចាំ​ថ្ងៃ​ខាងមុខ​ពេលដែល ផេ​ត សម្រេចចិត្ត​ពិចារណា​លើ​ការ​ជាសះស្បើយ​ឡើងវិញ​ម្តងទៀត​"​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

ព្យា​ណូ​បុរាណ ត្រូវ​បាន​លក់​ដេញថ្លៃ​បាន​​ជាង​២​លាន​ដុល្លារ​នៅ​ទីក្រុង​ញូវយ៉ក​ (ថ្ងៃទី 26 វិច្ឆិកា 2014)

Justin Bieber ជាប់​ជាតា​រា​អាយុ​ក្រោម ៣០ ឆ្នាំ ដែល​រក​ចំណូល​ខ្ពស់បំផុត​របស់​ទស្សនា​វ​ដ្តី Forbes (ថ្ងៃទី 25 វិច្ឆិកា 2014)

លី ប្យុង ហ៊ុន ឡើង​តុលាការ ពាក់ព័ន្ធ​រឿងអាស្រូវ​ជាមួយ​តារា​ម៉ូដ​ លី ជី​-​យ៉ុន ​និង​អ្នកចំរៀង​ស្រី​ម្នាក់​ទៀត​ (ថ្ងៃទី 25 វិច្ឆិកា 2014)

ប្តី​ប្រពន្ធ​ចាស់​បំផុត​លើ​ពិភពលោក​ដែលមាន​អាយុ​ផ្គុំ​ចូលគ្នា ២១១ ឆ្នាំ ប្រារព្ធ​ខួបកំណើត​ខ្លួន​នៅ​ថ្ងៃ​តែមួយ​ (ថ្ងៃទី 25 វិច្ឆិកា 2014)

បវរកញ្ញា​ទុយ​នេ​ស៊ី ដែល​ឈ្នះ​ការប្រកួត​បវរកញ្ញា​មូស្លីម​នៅ​ឥណ្ឌូនេស៊ី អំពាវនាវ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​មាន​សេរីភាព​ (ថ្ងៃទី 23 វិច្ឆិកា 2014)

ដំណើរ​របស់ Kim Kardashian ទៅកាន់​ឥណ្ឌា ត្រូវ​បាន​លុបចោល (ថ្ងៃទី 21 វិច្ឆិកា 2014)

ស្ត្រី​អភិជន​ដែល​មាន​ជាង​គេ​បំផុត​នៅអេ​ស្ប៉ាញ​បាន​ស្លាប់​នៅ​អាយុ​៨៨​ឆ្នាំ​ (ថ្ងៃទី 21 វិច្ឆិកា 2014)

Angelia Jolie មាន​គំរោង​បោះបង់​ការ​ដើរតួ​ភាពយន្ត​ (ថ្ងៃទី 21 វិច្ឆិកា 2014)

ចាប់ខ្លួន​បុរស​ពីរ​នាក់​ជុំវិញ​ការសម្លាប់​បវរកញ្ញា​ហុង​ឌូ​រ៉ា​ស់​នាង​អាល់​វ៉ា​រ៉ា​ដូ និង​បងស្រី​នាង​ (ថ្ងៃទី 20 វិច្ឆិកា 2014)

តួ​កូរ៉េ ជុង យ៉ុង​វ៉ា កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងប្រទេស​ចិន​ (ថ្ងៃទី 19 វិច្ឆិកា 2014)