តារា K-pop កូរ៉េ​បដិសេធថា​មិនបាន​ចាប់រំលោភ​នារី ៣ នាក់​នោះទេ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

តារា K-pop កូរ៉េ​បដិសេធថា​មិនបាន​ចាប់រំលោភ​នារី ៣ នាក់​នោះទេ​

ថ្ងៃទី 26 មិថុនា 2012, 10:09:AM

Give our kids a better deal
តារា​ច្រៀង​ប៉ុប​កូរ៉េខាងត្បូង លោក កូ យ៉ាំង វុ​គ

 
​ជនរងគ្រោះ​ពីរ​នាក់​ថែមទៀត​បាន​ចោទប្រកាន់​តារា​ច្រៀង​ប៉ុប​កូរ៉េខាងត្បូង លោក កូ យ៉ាំង វុ​គ ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​ករណី​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​លើ​នារី​វ័យ​ជំទង់​ម្នាក់ ។ ការចោទប្រកាន់​ថ្មីៗ​ទាំងនេះ​ត្រូវ​បានដាក់​ប្តឹង​កាលពី​សប្តាហ៍​មុន ។ 

​លោក​កូ អតីត​សមាជិក​ក្រុម​ចម្រៀង Roo'Ra របស់ K-pop មុននេះ​បាន​បដិសេធ​ការចោទប្រកាន់ថា​គាត់​បានធ្វើ​ឲ្យ​នារី​កំដរ​អាយុ ១៨ ឆ្នាំ​ម្នាក់​ស្រវឹងស្រា​ដើម្បី​រួមភេទ​ជាមួយ​នាង​នៅផ្ទះ​របស់ខ្លួន ។ ការស៊ើបអង្កេត​បានសម្រេច​ជា​ផ្លូវការ​ថា លោ​កកូ​បាន​ល្បួង​ជនរងគ្រោះ​ដោយ​ទូរស័ព្ទ​ប្រាប់​នាង​ថា​លោក​នឹង​ជួយ​ឲ្យ​នាង​ក្លាយជា​តារា ។ បន្ទាប់មក​លោក​ក៏បាន​ដឹក​នាង​នៅក្នុង​ឡាន​របស់លោក​រួច​បើក​សំដៅ​ទៅផ្ទះ​របស់លោក ហើយក៏​លួងលោម​នាង​ឲ្យ​ផឹកស្រា រួចហើយ​រួមភេទ​ជាមួយ​នាង​តែម្តង ។​

​លោ​កកូ​បាន​សារភាពថា​បាន​ដេក​ជាមួយ​នារី​នោះ​ពិតមែន ប៉ុន្តែ​បាន​និយាយថា​វា​គឺជា​ការ​ព្រមព្រៀងគ្នា ហើយ​លោក​ក៏​មិនបាន​ដឹងថា​នាង​ជា​អនីតិជន​នោះដែរ ។ យោងតាម​ប៉ូលិស​នៅ​ក្រុង​យ៉ុង​សាន តារាចម្រៀង​វ័យ ៣៦ ឆ្នាំ​រូបនេះ​ត្រូវ​តុលាការ​កោះហៅ​ម្តងទៀត​នៅ​ថ្ងៃ​អង្គារ​ដើម្បី​រៀបរាប់​ពី​អង្គហេតុ​ស្តីពី​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ដោយ​នារី​ពីរ​នាក់​ផ្សេងទៀត ម្នាក់​ក្នុងនោះ​គឺជា​ក្មេងស្រី​សិស្សសាលា​អាយុ ១៤ ឆ្នាំ ។​

​បន្ទាប់ពី​ប៉ូលិស​សាកសួរ​គាត់​អស់​ជាង ១០ ម៉ោង​រួចមក លោ​កកូ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប៉ូលិស​សម្រាប់​ការស៊ើបអង្កេត​បន្ថែមទៀត​" ៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

Mark Zuckerberg ធ្វើអោយ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាមួយនឹង​ការនិយាយ​ភាសា​ចិន​បាន​ល្អ​នៅ​ក្រុង​ប៉េកាំង​ (ថ្ងៃទី 24 តុលា 2014)

តំបន់​ជុំវិញ​ភ្នំភ្លើងSinabung របស់​ឥណ្ឌូនេស៊ី ក្លាយជា​តំបន់​ទេសចរណ៍​ (ថ្ងៃទី 23 តុលា 2014)

នាង​ថា​យ​ល័​រ ស្វ៊ី​ហ្វ ជួល​សន្តិសុខ​ការពារ​ព្រោះតែ​មានការ​គំរាម​សម្លាប់ និង​ចាប់ពង្រត់​នាង​ (ថ្ងៃទី 22 តុលា 2014)

​រូបថត​ស្រាត​ដ៏​ស្រើបស្រាល​របស់ ម៉ា​រី​លីន ម៉ុ​ន​រ៉ូ ​ដែល​ទើបតែ​ត្រូវ​បញ្ចេញ​ (ថ្ងៃទី 21 តុលា 2014)

​ឆា​លី ស៊ីន បញ្ចប់​ការភ្ជាប់​ពាក្យ​ជាមួយ​អតីត​តារា​សិច​រ៉ូ​ស៊ី​ (ថ្ងៃទី 21 តុលា 2014)

ប្រ៊ែ​ត ភី​ត​សង្ឃឹមថា​ភាពយន្ត Fury "​គោរព​" ទាហាន​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ (ថ្ងៃទី 20 តុលា 2014)

ម៉ៃ​ឃើ​ល ជែក​សុន​ឈរ​នៅ​លេខ​មួយ​នៃ​បញ្ជី "​តារា​ល្បី​ស្លាប់ទៅ​រកចំណូលបាន​ខ្ពស់បំផុត​" របស់​ទស្សនា​វ​ដ្តី Forbes (ថ្ងៃទី 20 តុលា 2014)

ក្រុមហ៊ុន YG Entertainment នឹង​បង្ហាញមុខ​ក្រុម​ចម្រៀង​ថ្មី​នៅ​ខែវិច្ឆិកា​ ​ (ថ្ងៃទី 20 តុលា 2014)

សាក់​ទាល់តែ​គ្រួសារ​កាត់កាល់​, រត់ចោលស្រុក​ទៅធ្វើ​DJ​នៅ​ម៉ិ​ក​ស៊ិ​ក​ (ថ្ងៃទី 20 តុលា 2014)

ក្រុម 2NE1 នឹង​រំសាយ​ចោល​? (ថ្ងៃទី 19 តុលា 2014)