ទទួលទាន​ត្រី និង​គ្រាប់​ធុញ្ញ​ជាតិ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

ទទួលទាន​ត្រី និង​គ្រាប់​ធុញ្ញ​ជាតិ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ

ថ្ងៃទី 3 ឧសភា 2012, 03:12:PM

Give our kids a better deal

 
​យោងតាម​ការសិក្សា​មួយ​ចេញផ្សាយ​លើ​វេប​សាយ​ទស្សនា​វ​ដ្តី​សុខភាព​អាមេរិក Neurology កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ចំណីអាហារ​ដែល​ផ្ទុក​អាស៊ីត​ខ្លាញ់ Omega-3 ដូចជា​ត្រី ទឹក​សាឡា​ត់ និង គ្រាប់​ធុញ្ញ​ជាតិ អាច​បន្ថយ​កំរិត​ប្រូ​តេ​អ៊ីន​ក្នុង​ឈាម​ដែល​ពាក់ព័ន្ធ​និង​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ (Alzheimer's) និង​បញ្ហា​ការចងចាំ​ជាច្រើន។​

​ពាក់ព័ន្ធ​និង​ការសិក្សា​នេះ មនុស្ស​ចំនួន ១.២១៩ នាក់​អាយុ​ច្រើនជាង ៦៥ ឆ្នាំ ដែល​ពុំមាន​កើត​អាកា​រៈ​រវើរវាយ បានផ្តល់​នូវ​ព័ត៌មាន​អំពី​របប​អាហារ​របស់​ពួកគេ​សម្រាប់​រយៈពេល​ជា​មធ្យម ១,២ ឆ្នាំ មុនពេល​ឈាម​របស់​ពួកគេ​ត្រូវបានធ្វើ​តេស្ត៍​រកមើល​ប្រូតេអ៊ីន Beta-amyloid។ ពួក​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យមើល​យ៉ាង​ពិសេស​ទៅលើ​ជីវជាតិ​ទ្រទ្រង់​រាងកាយ មានដូចជា អាស៊ីត​ខ្លាញ់​សូ​លុយ​ស្យ៉ុ​ង​, អាស៊ីត​ខ្លាញ់ Omega-3, និង អាស៊ីត​ខ្លាញ់ Omega-6, អាស៊ីត​ខ្លាញ់​គ្មាន​សូ​លុយ​ស្យ៉ុ​ង​, វីតាមីន E, វីតាមីន C, វីតាមីន B12, អាស៊ីត Folate និង វីតាមីន D។​

​ការសិក្សា​នេះ​បាន​រកឃើញថា មនុស្ស​ដែល​ទទួលទាន​ត្រី​សម្បូរ​អាស៊ីត​ខ្លាញ់ Omega-3 កាន់តែច្រើន កំរិត​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​ក៏​កាន់តែ​ថយចុះ​ដែរ។ ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់ Omega-3 ចំនួន​មួយ​ក្រាម​ក្នុង​មួយថ្ងៃ​គឺមាន​ពាក់ព័ន្ធ​នឹង​ការថយចុះ​ជាតិ​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​បាន ២០ ទៅ ៣០ ភាគរយ។ សារធាតុ​បំប៉ន​រាងកាយ​ផ្សេងទៀត​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការថយចុះ​កំរិត​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​នោះទេ​នៅក្នុង​ការសិក្សា​នេះ៕ R

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

​ដេក​ជាមួយ​ស្រី​អោយ​បាន​ជាង​២០​នាក់​ឡើង​ជួយ​ការពារ​ការកើត​ជម្ងឺមហារីក​ក្រពេញប្រូ​ស្តាត​ (ថ្ងៃទី 29 តុលា 2014)

ផឹក​តែ​និង​ទឹក​ផ្លែក្រូច​អាចជួយ​កាត់បន្ថយ​១​ភាគ​៣​នៃ​ការ​កើត​មហារីក​ស្បូន​ (ថ្ងៃទី 28 តុលា 2014)

WHO: ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​អេ​បូ​ឡា​នឹង​ធ្វើឡើង​នៅ​ខែមករា​ខាងមុខ​ (ថ្ងៃទី 22 តុលា 2014)

ភេសជ្ជ​មាន​ជាតិ​ស្ករ​ច្រើន បង្កភាព​ចាស់​ជាង​អាយុ ដូច​ការ​ជក់​បារី​ដែរ (ថ្ងៃទី 21 តុលា 2014)

ទទួលទាន​អាហារ​នៅ​ការិយាល័យ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ធាត់​ (ថ្ងៃទី 20 តុលា 2014)

ការសិក្សា​បង្ហាញថា ទទួលទាន​ផ្លែ​ប៉ោម​មួយ​ក្នុង​មួយថ្ងៃ​ជួយ​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​ស្ត្រី​ប្រសើរឡើង​ (ថ្ងៃទី 6 តុលា 2014)

តើ​ថៃ​រកឃើញ​វ៉ាក់សាំង​ប្រឆាំង​អេ​បូឡា​? (ថ្ងៃទី 5 តុលា 2014)

លើស​ទម្ងន់ និង​ធាត់​ជ្រុល​មាន​ទំនាក់ទំនង​ជាមួយនឹង​ជម្ងឺមហារីក​១០​ប្រភេទ​ (ថ្ងៃទី 23 កញ្ញា 2014)

អ្នកជំនាញ​៖ ស្រោមខ្នើយ​ចាស់ៗ​អាចធ្វើឱ្យ​កើតមុន និង​អា​លែ​ក​ស៊ី​ (ថ្ងៃទី 22 កញ្ញា 2014)

ផឹក​តែ ជួយ​កាត់បន្ថយ​ការស្លាប់​មុន​អាយុ​បាន​១​ភាគ​៤ (ថ្ងៃទី 17 កញ្ញា 2014)