ធនាគារពិភពលោក​និយាយថា​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវតែមាន​ខឿន​ការពារ​ឲ្យ​ធំ​ជាង​មុន | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ធនាគារពិភពលោក​និយាយថា​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវតែមាន​ខឿន​ការពារ​ឲ្យ​ធំ​ជាង​មុន

ថ្ងៃទី 13 មិថុនា 2012, 09:36:AM

Give our kids a better deal
ធនាគារពិភពលោក​ប្រាប់​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រៀម​វិធានការ​ការពារ​វិបត្តិ​ហិរញ្ញវត្ថុ

 
​ធនាគារពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ទី ១២ មិថុនា ២០១២ បាន​ជម្រុញ​ឲ្យ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ឲ្យ​ពង្រឹង​ខឿន​ការពារ​របស់​ពួកគេ​ទប់ទល់​នឹង​ព្យុះ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កើតចេញពី​ក្រុម​ប្រទេស​មាន​ចំណូល​ខ្ពស់​ជាច្រើន ជាពិសេស​នៅក្នុង​តំបន់​អឺរ៉ុប ។​

​ស្ថាប័ន​ផ្តល់​ប្រាក់កំចី​អភិវឌ្ឍន៍​មួយ​នេះ​បាន​និយាយថា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​វិធានការ​ក្នុងការ​ទប់ទល់​នឹង​ផលប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​របស់​ពួកគេ​តិចតួច​ជាង​វិធាន​ការដែល​ពួកគេ​មាន​ក្នុង​ឆ្នាំ ២០០៧ មុនពេល​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​បាន​រាលដាល និង ចាំបាច់​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ចលាចល​ដែល​អូសបន្លាយ​យូរអង្វែង ។​

​លោក ហាន​ស៍ ធី​ម​មឺ ប្រធាន​ផ្នែក​ព្យាករណ៍​ពី​ការអភិវឌ្ឍន៍​នៅ​ធនាគារពិភពលោក​បាន​និយាយថា "​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​មួយ​ផ្សេងទៀត​អាច​នឹង​កើតមានឡើង​" ។ លោក​ធី​ម​មឺ​បាន​និយាយ​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​ស្តីពី​របាយការណ៍​ព្យាករណ៍​ពី​សេដ្ឋកិច្ច​សកលលោក​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​របស់​ធនាគារពិភពលោក​ថា ប្រសិនបើ​ប្រទេស​អ្នកមាន​នៅតែ​បន្ត​មាន​កំណើន​សេដ្ឋ​យឺតយ៉ាវ នោះ​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅតែមាន​លទ្ធភាព​បង្ហាញ​នូវ​អត្រាកំណើន​ដ៏​រឹងមាំ​ដដែល ។ "​ក្នុងករណី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ គ្មាន​ប្រទេស​កំពុងអភិវឌ្ឍន៍​ណាមួយ​អាច​ចៀសផុត​នោះឡើយ​" ។​

​យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក កំណើន​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវបាន​គេ​រំពឹងថា​មាន​ល្បឿន​យឺត​គឺ​មក​នៅត្រឹម ៥,៣ ភាគរយ​ក្នុង​ឆ្នាំ ២០១២ ដែលជា​អត្រា​ខ្សោយ​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ហើយ​បន្ទាប់មក​កើនឡើង​បន្តិចបន្តួច​នៅក្នុង​ឆ្នាំ ២០១៣-២០១៤ ។​

​អត្រាកំណើន​សេដ្ឋកិច្ច​ស​កល​លោក​ក្នុង​ឆ្នាំ ២០១២ ប្រហែល​ជាមាន​ពីរ​ភាគរយ​ទាប​ជាង​ក្នុង​ឆ្នាំ ២០១០ និង​ជា​កំណើន​យឺតយ៉ាវ​បំផុត​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​ដោយ​មិន​រាប់បញ្ចូល​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកលលោក​ក្នុង​ឆ្នាំ ២០០៩ នោះទេ ។ ឆ្នាំមុន​ល្បឿន​សេដ្ឋកិច្ចពិភពលោក​មាន​កំណើន ២,៧ ភាគរយ ។​

​សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​របស់​ពិភពលោក​អាច​នឹងមាន​កំណើនសេដ្ឋកិច្ច​ត្រឹមតែ ២,១ ​ភាគរយ ចំណែក​ជប៉ុន​ប្រហែល​ជាមាន​កំណើន ២,៤ ភាគរយ ហើយ​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា​មាន​កំណើន​យឺត​ប៉ុណ្ណោះ​គឺ​មក​នៅត្រឹម ៨,២ ភាគរយ​ពី​ចំនួន ៨,៤ ភាគរយ​ដែល​គេ​ព្យាករណ៍​ឃើញ​ក្នុង​ខែមករា ៕

ដំណឹងអន្តរជាតិផ្សេងទៀត

កងទ័ព​អ៊ុយ​ក្រែន​វា​ប្រហារ​កងរថក្រោះ​រុស្ស៊ី​ (ថ្ងៃទី 1 កញ្ញា 2014)

មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ការផ្ទុះ​ក្នុង​អាគារ​នៅក្រៅ​ទីក្រុង​ប៉ារីស (ថ្ងៃទី 1 កញ្ញា 2014)

ទូរទស្សន៍​ប៉ា​គី​ស្ថាន​ដាច់​ការផ្សាយ​ក្រោយ​បាតុករ​សំរុកចូល​ការិយាល័យ​ (ថ្ងៃទី 1 កញ្ញា 2014)

ស្ត្រី​ម៉ិ​ក​ស៊ិ​ក​អាយុ ១២៧ ឆ្នាំ​ក្លាយជា​មនុស្ស​ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក (ថ្ងៃទី 1 កញ្ញា 2014)

បង្គន់​ថ្មីៗ​សម្រាប់​ភូមិ​ក្រីក្រ​ញាំញី​ដោយ​ឧក្រិដ្ឋកម្ម​នៅ​ឥណ្ឌា​គឺជា​ដំណឹង​ល្អ​សម្រាប់​ស្ត្រី​ងាយ​រងគ្រោះ (ថ្ងៃទី 1 កញ្ញា 2014)

មេបក្ស​ប្រឆាំង​ប៉ា​គី​ស្ថាន​ប្តេជ្ញា​តស៊ូ​បើទោះបីជា​មានការ​ប៉ះទង្គិច​ដ៏​បង្ហូរឈាម​ (ថ្ងៃទី 1 កញ្ញា 2014)

អង់គ្លេស​នឹង​ដឹកនាំ​កងកម្លាំង​ប្រតិកម្ម​រហ័ស​ណា​តូ​ដ៏​ខ្លាំងក្លា​ចំនួន ១ ម៉ឺន​នាក់​ក្នុង​បេសកកម្ម​បញ្ឈប់​នយោបាយ​វាតទី​និយម​របស់​លោកពូ​ទីន​ (ថ្ងៃទី 31 សីហា 2014)

កង​រក្សា​សន្តិភាព​ហ្វីលីពីន​ត្រូវបាន​សង្គ្រោះ​ក្នុង​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​របស់​ស៊ី​រី​ (ថ្ងៃទី 31 សីហា 2014)

នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន​អូ​ចា​និយាយថា គ្មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ (ថ្ងៃទី 30 សីហា 2014)

សហប្រជាជាតិ​និយាយ​ថា​កងទ័ព​ថែរក្សា​សន្តិភាព​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ស៊ី​រី មាន​សុវត្ថិភាព​ (ថ្ងៃទី 30 សីហា 2014)