Cen-logo

ប្លែកៗ

នាវា​ដឹកទំនិញ​យក្ស​អាច​ដឹក​នាវា​ផ្ទុក​កុងតឺន័រ​២២​គ្រឿង​និង​សំណង់​អណ្តូងប្រេង​មួយ​ថែមទៀត​

ថ្ងៃទី 13 មិថុនា 2012, 11:39:AM

Give our kids a better deal
​នាវា Blue Marlin កំពុង​ដឹក​នាវា​ចេញពី​កំពង់ផែ Nantong Port ប្រទេស​ចិន

Give our kids a better deal
​នាវា Blue Marlin ដឹក​សំណង់​អណ្តូងប្រេង Thunder Horse របស់​ក្រុមហ៊ុន BP ចេញពី​កូរ៉េ​ទៅ​អាមេរិក​ក្នុង​ឆ្នាំ ២០០៤

Give our kids a better deal
​នាវា Blue Marlin ដឹក​នាវាមុជទឹក Viktor III របស់​រុស្ស៊ី​ចំនួន​ពីរ​គ្រឿង​

Give our kids a better deal
​នាវា Blue Marlin ដឹក​សំណង់​អណ្តូងប្រេង Diamond Offshore ចូល​សំចត​នៅ​សិង្ហ​បុរី​

 
​នៅពេល​អ្នកត្រូវការ​ដឹក​នាវា​ផ្ទុក​កុងតឺន័រ ២២ គ្រឿង​ដែលមាន​ទម្ងន់​៣​ពាន់​តោន​ក្នុង​មួយគ្រឿង​ធ្វើដំណើរ​ឆ្លងកាត់​ពាក់កណ្តាល​ពិភពលោក អ្នកនឹង​ត្រូវការ​នាវា​ដ៏​ធំ​គួរសម​មួយគ្រឿង ។ ហើយ​ពួកគេ​មិនមាន​នាវា​ណា​ធំ​ជាង​នាវា Blue Marlin ទៀត​នោះទេ ហើយ​នាវា​នេះ​គឺជា​នាវា​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់បាន​បើកបរ​លើ​សមុទ្រ​ពីមុនមក​នោះទេ ។​

​នាវា​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ​អាច​ដឹក​បាន​ទម្ងន់ ៧៥.០០០ តោន ។ ខុសពី​នាវា​ដឹកទំនិញ​ធម្មតា​ដែល​ដឹក​របស់​ក្មេង​លេង ទូរទស្សន៍ និង កាហ្វេ នាវា​ដ៏​ធំ​មួយ​នេះ​អាច​ដឹក​នាវា​ផ្សេងៗ និង សំណង់​អ​ណ្តូ​រ​ប្រេង​បាន​ថែមទៀត ។​

​នៅពេលដែល​កងទ័ពជើងទឹក​អាមេរិក​ត្រូវការ​នាំយក​នាវា​ពិឃាត USS Cole ដែល​ខូច​ត្រឡប់មក​ស្រុក​វិញ ពួកគេ​បាន​ហៅ​នាវា Blue Marlin នេះ​មក​ដឹក​យកទៅ ។ ហើយ​នៅពេលដែល​កងទ័ពជើងទឹក​អូស្ត្រាលី​ចង់​នាំយក​នាវា​ដឹក​យន្តហោះ​មួយគ្រឿង​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ត្រឡប់មកវិញ គឺ​មានតែ​នាវា​ដឹកទំនិញ​ធុន​ធ្ងន់​ដែល​អាច​មុជទឹក​បាន​មួយ​នេះ​ប៉ុណ្ណោះ​ទើប​អាច​ដឹក​វា​បាន ។ 

​ទំហំ​របស់​នាវា Blue Marlin នេះ​ពិត​ជាធំ​សម្បើម​ណាស់ ។ នាវា​នេះ​មាន​បណ្តោយ​ប្រវែង ២១៧ ម៉ែត្រ និង កំពស់​ពី​កំពូល​ដល់​បាត​នាវា​ប្រវែង ៤២ ម៉ែត្រ ហើយ​ដំបូល​របស់​វា​មាន​ទំហំ​ប៉ុន​តារាង​បាល់ទាត់​មួយ ។ នាវា​មួយ​នេះ​មាន​ល្បឿន​អតិបរមា ២៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​កម្លាំង ១៧.០០០ សេះ និង​មាន​នាវិក​ចំនួន ២៤ នាក់ ។ ចំពោះ​ការបើកបរ​វិញ គេ​បាន​និយាយថា​ដូចជា​ការបញ្ជា​ប្លុក​អាគារ​ការិយាល័យ​អណ្តែត​មួយ​អ៊ីចឹង​ដែរ ។​

​គ្មាន​ម៉ាស៊ីនស្ទូច​ណាមួយ​ក្នុង​ពិភព​លោកធំ​គ្រប់គ្រាន់​ល្មម​អាច​លើក​ប្រភេទ​នាវា​ដឹកទំនិញ​ទាំងនេះ​ដាក់​នៅលើ​ដំបូល​នាវា​នេះ​បានឡើយ ដូចនេះហើយ​ទើប​នាវា​មួយ​នេះ​មាន​បំពាក់​ឧបករណ៍​រំអិល​ដ៏​ប៉ិនប្រសព្វ​មួយ ។ នាវា​នេះ​អាច​ស្ថិតនៅក្នុង​ទឹក និង​លឹប​បាត់​ចូលក្នុង​ទឹក​ជម្រៅ ១៣ ម៉ែត្រ នៅពេលដែល​ធុង​ផ្ទុក​ទឹក​សណ្តូន​របស់​វា​ពោរពេញ​ទៅដោយ​ទឹក ។​

​នាវា Blue Marlin ដែល​ដាក់​ដំណើរការ​ក្នុង​ឆ្នាំ ១៩៩៩ គឺជា​នាវា​ធំ​បំផុត​នៅក្នុង​លោក ប៉ុន្តែ​នាវា​ធំ​ជាងនេះទៀត​កំពុង​ត្រូវបាន​ស្ថាបនា​ជិត​រួចរាល់​ហើយ ។ នៅពេល​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំនេះ​នៅឯ​ផែ​នាវា​របស់​កូរ៉េ នោះ​នាវា​ដឹកទំនិញ​ខ្នាត​យក្ស​ឈ្មោះ Dockwise Vanguard តម្លៃ ២៤០ លាន​ផោន​នឹងមាន​លទ្ធភាព​ដឹកទំនិញ​រហូតដល់​ទៅ ១១០.០០០ តោន​ឯណោះ ៕ 

ប្លែកៗផ្សេងទៀត

ទើប​ទិញ​រថយន្ត​ថ្មី​បង្អួត​ឪពុកម្តាយ​បែរជា​ជ្រុល​បើក​បុក​កម្ទេច​អស់​ផ្ទះ​របស់​អ្នកមានគុណ​ទាំងពីរ​ (ថ្ងៃទី 22 កក្កដា 2014)

ក្មេងប្រុស​អាយុ ៩ ឆ្នាំ រៀបការ​ជាថ្មី​ជាមួយ​កូនក្រមុំ​អាយុ ៦២ ឆ្នាំ ដើម្បី​ឲ្យ​ព្រលឹង​បុព្វបុរស​សប្បាយចិត្ត​ (ថ្ងៃទី 21 កក្កដា 2014)

ទីកន្លែង​បញ្ចុះសព​ធំ​បំផុត​របស់​ពិភពលោក​ដែលមាន​ចំណាស់ ១.៤០០ ឆ្នាំ​នៅ​អ៊ីរ៉ាក់​ផ្ទុក​សាកសព​ជាង ៥ លាន​នាក់​ (ថ្ងៃទី 20 កក្កដា 2014)

អា​ឡូ បញ្ជូន​ឡានពេទ្យ​មួយ​មក​ជា​បន្ទាន់​! ខ្ញុំ​វ៉ៃ​ជនល្មើស​ម្នាក់​ទុកអោយ​ (ថ្ងៃទី 19 កក្កដា 2014)

សេដ្ឋកិច្ច​រីកចំរើន​ពេក​នាំអោយ​មាន​ជំរំ​មនុស្ស​ធាត់​នៅចិន (ថ្ងៃទី 18 កក្កដា 2014)

បុរស​ឥណ្ឌា​ម្នាក់​ទូល​ម៉ូតូ​ឡើងជណ្តើ​រដាក់​លើដំបូលរ​ថ​យន្ត​ក្រុង​យ៉ាង​រំភើយ (ថ្ងៃទី 17 កក្កដា 2014)

រ​ពិស​ពេក​ជាប់​នៅក្នុង​ម៉ាស៊ីនបោកខោអាវ​ (ថ្ងៃទី 15 កក្កដា 2014)

ព្យាបាល​ជំងឺ​ដោយ​ដុត​ (ថ្ងៃទី 14 កក្កដា 2014)

ឪពុក​ម្តាយ​ចិន​៧.០០០​នាក់​បង្ក​ការកកស្ទះ​ចរាច​រណ៍​នៅ​ពេល​មក​យក​កូន​ចេញពី​ការប្រឡង​ចូល​សកល​វិទ្យាល័យ​ (ថ្ងៃទី 10 កក្កដា 2014)

តែ​បុរាណ​ចិន​មួយ​ប៉ាន់​តម្លៃ ៣០៩ ដុល្លារ​ចាប់ផ្តើម​លក់​នៅ​អង់គ្លេស​ (ថ្ងៃទី 10 កក្កដា 2014)