បងប្រុស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

បងប្រុស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​

ថ្ងៃទី 11 កក្កដា 2012, 12:42:PM

Give our kids a better deal
បង​ប្រុស​អាយុ​៧៦​ឆ្នាំ​រូប​នេះ​ត្រូវបាន​នាំ​ទៅកាន់​មណ្ឌល​ឃុំឃាំង​ភ្លាម​បន្ទាប់ពី​ការចេញ​ដីកា​ចាប់ខ្លួន​

 
​បងប្រុស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​លី ម្យុង​-​បាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ដើម្បី​រង់ចាំ​សវនាការ​កាត់ទោស​ចំពោះ​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​។​

​តុលាការ​សង្កាត់​កណ្តាល​សេ​អ៊ូ​ល​បាន​អនុម័ត​យល់ព្រម​តាម​សំណើ​របស់​ពួក​រដ្ឋអាជ្ញា​អោយ​ចាប់ខ្លួន​លោក​លី សាង​-​ឌឿ​ក អតីត​សមាជិកសភា​គណបក្ស​កាន់អំណាច​។​

​ពួក​រដ្ឋអាជ្ញា​ចោទប្រកាន់ថា​លោក​បាន​ទទួល​ប្រាក់​៦០០​លាន​វ៉ុន​(៥២៥.០០០​ដុល្លារ​)​ពី​ប្រធាន​ធនាគារ​ពីរ​គឺ​Solomon Savings Bank និង Mirae Savings Bank រវាង​ឆ្នាំ​២០០៧​និង​២០១១​ជា​ថ្នូរ​នឹង​ការជួយ​ពួកគេ​អោយ​រួចផុត​ពី​សវនកម្ម​និង​ការពិន័យ​។​

​ចៅក្រម​ប៉ាក ប្យុង​-​សាម ត្រូវបាន​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហាប់​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា​"​បទឧក្រិដ្ឋ​របស់​លី​ច្បាស់​ក្រឡែត​និង​មាន​ការព្រួយបារម្ភ​សម​ហេតុផល​ដែល​ជនសង្ស័យ​អាវ​ព្យាយាម​បំផ្លាញ​ភស្តុតាង បើ​គិត​អំពី​ឋានៈ​និង​ឥទ្ធិពល​នយោបាយ​របស់​គាត់​"​។​

​បង​ប្រុស​អាយុ​៧៦​ឆ្នាំ​រូប​នេះ​ត្រូវបាន​នាំ​ទៅកាន់​មណ្ឌល​ឃុំឃាំង​ភ្លាម​បន្ទាប់ពី​ការចេញ​ដីកា​ចាប់ខ្លួន​។​

​មនុស្ស​ដែល​មាន​កំហឹង​ដែល​បាន​បាត់បង់​ប្រាក់​តម្កល់​របស់​ពួកគេ​នៅពេល​ធនាគារ​សន្សំ​មួយចំនួន​ត្រូវបាន​ផ្អាក​អាជីវកម្ម នោះ បាន​ចោល​ស៊ុត​ដាក់​លោក​លី​នៅពេ​លោក​បាន​ទៅ​ដល់​តុលាកា​រកា​លពី​ថ្ងៃ​អង្គារ​។​

​ពួក​និយ័ត​ករ​កាលពី​ខែ​ឧសភា​បាន​ផ្អាក​ប្រតិបត្តិការ​ធនាគារ​សន្សំ​ចំនួន​៤​រួម​ទាំង​ធនាគារ​olomon និង Mirae ជា​ហេតុ​បណ្តាល​​អោយ​អតិថិជន​ជាច្រើន​មិន​អាច​ដក​ប្រាក់​បាន​។​

​វា​ជា​រឿងអាស្រូវ​ចុងក្រោយ​មួយ​ក្នុងចំណោម​រឿងអាស្រូវ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​ដែល​អាណត្តិ​៥​ឆ្នាំ​របស់​លោក​ត្រូវ​ចប់​នៅ​ខែ​កុម្ភៈ​ឆ្នាំក្រោយ​។​ការបោះឆ្នោត​សំរាប់​អ្នក​ស្នង​តំណែង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១៩​ធ្នូ​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

អូស្ត្រាលី​និយាយថា ពួក​ជី​ហាដ​ផ្តោត​ការវាយប្រហា​រលើ​នាយករដ្ឋមន្ត្រី​និង​សភា​ (ថ្ងៃទី 19 កញ្ញា 2014)

ព្យុះ​Kalmaegi សម្លាប់​មនុស្ស​១០​នាក់​នៅ​វៀតណាម​ (ថ្ងៃទី 19 កញ្ញា 2014)

អ្នកភូមិ​ហ្វីលីពីន​រាប់ពាន់នាក់ ត្រូវបាន​ជម្លៀសចេញ បន្ទាប់​ពី​ភ័យខ្លាច​ភ្នំភ្លើង​ផ្ទុះ​ (ថ្ងៃទី 18 កញ្ញា 2014)

ក្រុម​សកម្មប្រយុទ្ធ​ថ្មី​នៃ​ក្រុម​អាល់​-​កៃ​ដា​អះអាងថា​បាន​ចាប់​យក​នាវា​ប៉ា​គី​ស្ថាន​ហើយ​បាញ់​ទៅ​លើ​នាវា​អាមេរិក​ (ថ្ងៃទី 18 កញ្ញា 2014)

បុរស​អាមេរិក​ត្រូវបាន​ចាប់ឃុំខ្លួន​បន្ទាប់​ពី​ប៉ុនប៉ង​ហែល​ឆ្លងកាត់​ទន្លេ​ទៅ​កូរ៉េខាងជើង​ (ថ្ងៃទី 17 កញ្ញា 2014)

រញ្ជួយ​ដី​កំលាំង​៥,៦​រិ​ច្ឆ​ទ័រ​វាយប្រហារ​ភាគ​ឦសាន​ក្រុង​តូ​ក្យូ​ (ថ្ងៃទី 16 កញ្ញា 2014)

រញ្ជួយ​ដី​កំលាំង​៥,៦​រិ​ច្ឆ​ទ័រ​វាយប្រហារ​ភាគ​ឦសាន​ក្រុង​តូ​ក្យូ​ (ថ្ងៃទី 16 កញ្ញា 2014)

ព្យុះ​Kalmaegi​សម្លាប់​មនុស្ស​៣​នាក់​ (ថ្ងៃទី 15 កញ្ញា 2014)

១៤​នាក់​ស្លាប់ និង​១២​នាក់​បាត់​ខ្លួន​ក្រោយ​ទូក​លិច​នៅ​ឥណ្ឌូនេស៊ី​ (ថ្ងៃទី 14 កញ្ញា 2014)

១០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​គ្រោះថ្នាក់​លិច​នាវា​នៅ​ហ្វីលីពីន​ (ថ្ងៃទី 14 កញ្ញា 2014)