បាញ់សម្លាប់​ប្រធានភូមិ​នៅ​ថៃ​ខាងត្បូង​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

បាញ់សម្លាប់​ប្រធានភូមិ​នៅ​ថៃ​ខាងត្បូង​

ថ្ងៃទី 12 កក្កដា 2012, 12:05:PM

មេប៉ូលីស​ខេត្ត​យ៉ាឡា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធាន​ភូមិ​ម្នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ដែល​ជិះ​ម៉ូតូ​នៅ​ស្រុក​មួយ​នៃ​ខេត្ត​យ៉ាឡា​ភាគខាងត្បូង​ថៃ​។​

​សាក្សី​ប្រាប់​ប៉ូលីស​ថា​លោក រ័​រសា ម៉ូ​សា អាយុ​៤០​ឆ្នាំ បាន​កំពុងធ្វើដំណើរ​តាម​ម៉ូតូ​នៅតាម​ផ្លូវ​មួយ​នៅពេល​ខ្មាន់កាំភ្លើង​បើក​ម៉ូតូ​តាម​​ពីក្រោយ​និង​បាញ់​លើ​គាត់​។​ជន​វាយប្រហារ​បន្ទាប់មក​បាន​គេចខ្លួន​។​

​ក្នុង​ហេតុការណ៍​មួយទៀត​ប៉ូលីស​បាន​បាញ់សម្លាប់​សមាជិក​ក្រុម​ផ្តាច់ខ្លួន​ម្នាក់​និង​ចាប់ខ្លួន​ម្នាក់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​មួយ​នៅ​​ខេត្ត​ផា​តានី​កាលពី​ថ្ងៃ​ពុធ​។​

​អ្នក​ដែល​ស្លាប់​ជា​ជន​ដែល​អាជ្ញាធរ​ថៃ​ត្រូវ​ការចាប់ខ្លួន​ចំពោះ​ការវាយប្រហារ​ជាច្រើនលើក​។​

​នៅ​ខេត្ត​ណារ៉ាត​ធី​វ៉ាត ជាប់​គ្នា​នោះ​វិញ សាកសព​បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​តែ​គេ​ជឿ​ថា​ជា​សមាជិក​ក្រុម​សន្តិសុខ​ការពារ​មូលដ្ឋាន​ត្រូវបាន​គេ​រកឃើញ​​នៅតាម​ចិញ្ចើមផ្លូវ​កាលពី​ថ្ងៃ​ពុធ​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

កសិករ​ចិន​ម្នាក់​ដាច់​ពីរ​បី​កំណាត់ ប៉ុន្តែ​ពេទ្យ​ត​ភ្ជាប់​វិញ​បាន​ (ថ្ងៃទី 19 ធ្នូ 2014)

អង្គការសហប្រជាជាតិ : ការនាំ​អង្ករ​ថៃ​ចេញ​កើនឡើង​ច្រើន​ (ថ្ងៃទី 19 ធ្នូ 2014)

ការធ្លាក់​ព្រិល​ខ្លាំង​សម្លាប់​មនុស្ស​៣​នាក់​និង​រំខាន​ការធ្វើដំណើរ​នៅ​ជប៉ុន (ថ្ងៃទី 18 ធ្នូ 2014)

ម៉ាឡេស៊ី​ចាប់​បុរស​ម្នាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ​ដោយ​សង្ស័យ​ទៅ​ស៊ី​រី​ដើម្បី​ចូលរួម​ក្រុម​ឧទ្ទាម​ISIS (ថ្ងៃទី 18 ធ្នូ 2014)

រលំ​បាក់​ផ្លូវ​រូង​ក្នុង​ដី​នៅ​វៀតណាម ជាប់​កម្មក​១២​នាក់​នៅ​ក្រោម​ដី (ថ្ងៃទី 17 ធ្នូ 2014)

ប៉ូលិស​ហ្វីលីពីន ផ្តល់​រង្វាន់​ជា​លុយ​២៧០.០០០​ដុល្លារ​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ (ថ្ងៃទី 17 ធ្នូ 2014)

មនុស្ស​១១​នាក់​ស្លាប់​និង​២៤​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​ក្លឹប​កម្សាន្ត​កា​រ៉ា​អូ​ខេ​នៅ​ចិន​ (ថ្ងៃទី 16 ធ្នូ 2014)

​ប្រាក់ចំណូល​ពី​ការនាំ​សម្លៀកបំពាក់​ចេញ​របស់​វៀតណាម​កើនឡើង​ជាង​២៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ (ថ្ងៃទី 16 ធ្នូ 2014)

អ្នកបោះឆ្នោត​ជប៉ុន គាំទ្រ ស៊ីន ហ្សូ​អា​បេ នៅពេល​នាយករដ្ឋមន្ត្រី​រូបនេះ​ឈ្នះការបោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ (ថ្ងៃទី 15 ធ្នូ 2014)

មហេសី​របស់​ព្រះអង្គម្ចាស់​ថៃ​ដែល​នឹង​ឡើង​សោយរាជ្យ លាលែង​ពី​សែ​រាជវង្ស​ (ថ្ងៃទី 15 ធ្នូ 2014)