បុរស​ជប៉ុន​អាយុ​២២​ឆ្នាំ​ចំអិន​អង្គ​ជាតិ​ខ្លួនឯង​ធ្វើ​ម្ហូប​រួច​លើក​បម្រើ​ជូន​ភ្ញៀវ​ | CEN: World News
Cen-logo

ប្លែកៗ

បុរស​ជប៉ុន​អាយុ​២២​ឆ្នាំ​ចំអិន​អង្គ​ជាតិ​ខ្លួនឯង​ធ្វើ​ម្ហូប​រួច​លើក​បម្រើ​ជូន​ភ្ញៀវ​

ថ្ងៃទី 26 ឧសភា 2012, 09:20:AM

Give our kids a better deal
​ម៉ៅ ស៊ូ​ជី​យ៉ាម៉ា អាយុ ២២ ឆ្នាំ​កាត់​លិង្គ​ខ្លួនឯង​សម្រាប់ធ្វើ​ម្ហូប​

Give our kids a better deal
​ចុងភៅ​កំពុង​បង្ហាញ​ម្ហូប​ធ្វើ​ពី​អង្គ​ជាតិ​របស់លោក​ម៉ៅ​

Give our kids a better deal
​ម្ហូប​ធ្វើ​ពី​អង្គ​ជាតិ​មាន​តុបតែង​ជាមួយ​ផ្សិត និង​ជី​វ៉ាន់ស៊ុយ

Give our kids a better deal
​ម្ហូប​ធ្វើ​ពី​អង្គ​ជាតិ​មាន​តុបតែង​ជាមួយ​ផ្សិត និង​ជី​វ៉ាន់ស៊ុយ

 
បុរស​ម្នាក់​ដែល​ឲ្យ​គេ​កាត់​លិង្គ​ខ្លួនឯងបាន​យក​លិង្គ​នោះមក​ផ្សំ​គ្រឿង​មុនពេល​យក​វា​ទៅ​ចំអិន​សម្រាប់​ភ្ញៀវ​ក្នុង​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​ដែល​បាន​បង់ប្រាក់​រួច​ចំនួន​ប្រាំ​នាក់ ។ 

​ម៉ៅ ស៊ូ​ជី​យ៉ាម៉ា អាយុ ២២ ឆ្នាំ ដែលជា​មនុស្ស​ខ្ទើយ បាន​ស្ម័គ្រចិត្ត​ទទួល​ការវះកាត់​ដើម្បី​យក​អង្គ​ជាតិ​ចេញ ។ ប៉ុន្តែ​អ្នក​គំនូរ​សម្រាប់​ទស្សនា​វ​ដ្តី​រូបនេះ​បាន​យក​លិង្គ​ក្លាសេ និង ពងស្វាស​របស់ខ្លួន​ពី​មន្ទីរពេទ្យ​មក​ផ្ទះ និង បានរៀបចំ​ពិធីជប់លៀង​ដ៏​គួរ​ឲ្យ​ខ្លា​ចមួយ ។​

​បុរស​នេះ​បានគិត​ថ្លៃ​ពី​ភ្ញៀវ​ម្នាក់​ប្រហែល ១៦០ ផោន​ដើម្បី​ទទួលទាន​អង្គ​ជាតិ​មើល​មិន​យល់​របស់ខ្លួន​នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។ អង្គ​ជាតិ​ចំ​អិត​ឆ្អិន​ទាំងនោះ​ត្រូវបាន​តុបតែង​លំអ​ជាមួយ​ផ្សិត និង ជី​វ៉ាន់ស៊ុយ ។​

​វេ​ប​សាយ CalorieLab.com បាន​រាយការណ៍​ថា មុនពេល​ចាប់ផ្តើម​ទទួល​អាហារ​ពេល​ល្ងាច ភ្ញៀវ​ទាំងអស់​បាន​អង្គុយ​ចុះ​ដើម្បី​ស្តាប់​ការលេង​ភ្លេង​ព្យា​ណូ និង ចូលរួម​ក្នុងការ​ពិភាក្សា​ជា​ក្រុម ។ លោក​ម៉ៅ ដែលមាន​ឈ្មោះ​ក្រៅ​ហៅថា HC ដំបូង​ឡើយ​គិតថា​ចង់​ទទួលទាន​លិង្គ​ខ្លួនឯង ប៉ុន្តែ​ក៏​សម្រេចចិត្ត​ធ្វើ​ម្ហូប​ជូន​ភ្ញៀវ​ជំនួស​វិញ ។​

​លោក​បាន​ចំអិន​អង្គ​ជាតិ​ដោយ​ខ្លួនឯង ខណៈ​លោក​ត្រូវបាន​ចុងភៅ​ម្នាក់​ជួយ​មើល​ខុសត្រូវ ។ នៅក្នុង​ការសន្ទនា​តាម Twitter លោក​បាន​យល់ព្រម​ចំអិន​លិង្គ​ខ្លួនឯង​សម្រាប់​ភ្ញៀវ​ក្នុងតម្លៃ ៨០០ ផោន ។ ទោះជា​យ៉ាងណា ចុងក្រោយ​លោក​បាន​សម្រេចចិត្ត​បែងចែក "​ម្ហូប​ធ្វើ​ពី​លិង្គ​" រវាង​ភ្ញៀវ​ប្រាំមួយ​អ្នក ។​

​លោក​បាន​សរសេរ​ក្នុង Twitter ថា "​ខ្ញុំ​នឹង​ផ្តល់​អង្គ​ជាតិ​ឈ្មោល (​លិង្គ​ទាំងមូល និង​ពងស្វាស​) សម្រាប់​ធ្វើជា​ម្ហូប​មានតម្លៃ ១០០.០០០ យ៉េន (៨០០​ផោន​) ខ្ញុំ​គឺជា​ជនជាតិ​ជប៉ុន ។ សរីរាង្គ​អង្គ​ជាតិ​ត្រូវបាន​យកចេញ​តាម​ការវះកាត់​នៅ​អាយុ ២២ ឆ្នាំ ។ ខ្ញុំ​ត្រូវបាន​ធ្វើតេស្ត​រួចហើយ​ពុំមាន​ជំងឺ​សង្គម​នោះទេ ។ អង្គ​ជាតិ​មាន​មុខងារ​ដំណើរការ​ធម្មតា ។ ខ្ញុំ​មិនបាន​ទទួល​ការព្យាបាល​អ័រម៉ូន​ភេទ​ស្រី​នោះទេ ។ អ្នកទិញ​ដែលមាន​ចំណាប់អារម្មណ៍​ដំបូង​គេ​នឹង​ទទួលបាន​ពួកវា បើ​មិន​ដូច្នោះ​ទេ​ខ្ញុំ​នឹង​ពិចារណា​លក់​វា​ឲ្យ​ទៅ​ក្រុមមនុស្ស ។ ខ្ញុំ​នឹង​រៀបចំ​និង​ចំអិន​នៅពេល​អ្នកទិញ​ស្នើ នៅ​កន្លែង​ដែល​អ្នកទិញ​បានកំណត់​យក​" ។ 

​សរុបមក​មាន​មនុស្ស​ចំនួន ៧០ នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធ្វើ​ម្ហូប​ពី​លិង្គ​នៅក្នុង​សង្កាត់ Suginami ក្នុង​តូ​ក្យូ ។ ខណៈ​មនុស្ស​ប្រាំ​នាក់​បាន​ទទួលទាន​អង្គ​ជាតិ​របស់លោក​ម៉ៅ ស៊ូ​ជី​យ៉ាម៉ា អ្នក​ផ្សេងទៀត​បានទទួល​ទាន​សាច់គោ ឬ សាច់​ក្រពើ ។​

​អ្នក​ដែល​ទទួលទាន​អង្គ​ជាតិ​របស់លោក​ម៉ៅ មាន​ប្តី​ប្រពន្ធ​អាយុ​៣០​ឆ្នាំ​, នារី​អាយុ ២២ ឆ្នាំ​ម្នាក់​, បុរស​អាយុ ៣២ ឆ្នាំ​ម្នាក់ និង អ្នករៀបចំ​ព្រឹត្តិការណ៍​គឺ​លោក ហ្ស៊ី​ចេ​ន​ណូ​ប៊ូ ម៉ាត់​ស៊ូ​ហ្សា​វ៉ា អាយុ ២៩ ឆ្នាំ ៕ 

ប្លែកៗផ្សេងទៀត

ទាល់តែ​ដាក់​ដប​ទឹក​លើ​ក្បាល​អ​ញ្ជឹ​ង​ទើប​សិស្ស​នាយទាហាន​ចិន​មិន​ហ៊ាន​បំពាន​វិន័យ​! (ថ្ងៃទី 20 កញ្ញា 2014)

យក​សង្សារ​ខ្លួន​ទៅ​ជួល​ឲ្យ​បុរស​ផ្សេងៗ​ដើម្បី​យក​លុយ​ទិញ​ទូរស័ព្ទ iPhone 6 (ថ្ងៃទី 20 កញ្ញា 2014)

​សុនខ​ចម្លែក​ជើង​ ៨ ​បំភ័យ​អ្នកដំណើរ​ឱ្យ​រត់​ស្ទើរ​លស់​ព្រលឹង​ (ថ្ងៃទី 20 កញ្ញា 2014)

​ស្លាប់​កាន់​ដៃ​គ្នា​ក្នុង​ធរណី​អស់​៧០០​ឆ្នាំ​, ពួកគាត់​ជា​នរណា​? (ថ្ងៃទី 20 កញ្ញា 2014)

មាន​តែ​មនុស្ស​គគ្រិច​ទេ​ដែល​ស្លៀកពាក់​ប៊ី​គីនី​មានសុវត្ថិភា​ព​នៅទៅនេះ​ (ថ្ងៃទី 19 កញ្ញា 2014)

ឥណ្ឌូនេស៊ី ៖ នាំ​សព​ដើរលេង​ក្នុងភូមិ​មួយឆ្នាំ​ម្តង​ (ថ្ងៃទី 19 កញ្ញា 2014)

​សុំ​អង្វរ​តុលាការ​លែងលះ​ប្រពន្ធ​ដោយសារ​ប្រពន្ធ​ល្មោភកាម​ពេក​ (ថ្ងៃទី 18 កញ្ញា 2014)

អ្នកស្រុក​​មួយ​ភូមិ​កោសក់​ដើម្បី​កាន់ទុក្ខ​ស្វាងាប់​ (ថ្ងៃទី 18 កញ្ញា 2014)

​ការងារ​ដ៏​គ្រោះថ្នាក់​បំផុត​នៅក្នុង​ពិភពលោក​ (ថ្ងៃទី 18 កញ្ញា 2014)

ពួក​ឆ្កួត​នឹង​ថតរូប​អនុស្សាវរីយ៍​, យក​ជីវិត​ក្មេង​ទៅ​ប្រថុយ​ (ថ្ងៃទី 18 កញ្ញា 2014)