ប័ណ្ណ​បើកបរ​របស់ នី​ច​ឃុន សមាជិក​ក្រុម 2PM ត្រូវបាន​ដកហូត​ហើយ​កម្មវិធី​ទូរទស្សន៍​ត្រូវបាន​ផ្អាក​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

ប័ណ្ណ​បើកបរ​របស់ នី​ច​ឃុន សមាជិក​ក្រុម 2PM ត្រូវបាន​ដកហូត​ហើយ​កម្មវិធី​ទូរទស្សន៍​ត្រូវបាន​ផ្អាក​

ថ្ងៃទី 30 កក្កដា 2012, 06:20:PM

Give our kids a better deal
នី​ច​ឃុន សមាជិក​ក្រុម 2PM

 

ក្រោយពី​ការចាប់ខ្លួន​ដោយសារ​ការបើកបរ​ស្រវឹង​របស់ នី​ច​ឃុន ក្រុមហ៊ុន​ទូរទស្សន៍ NHK បាន​ផ្អាក​ការផ្សាយ​កម្មវិធី​ភាសា​កូរ៉េ​របស់​ក្រុម 2PM នៅក្នុង​ប្រទេស​ជប៉ុន​។​
​ 
​ផលិតកម្ម JYP បាន​អះអាង​ថា បណ្តាញ​ទូរទស្សន៍​ជប៉ុន​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ថា "​កម្មវិធី One-Point Korean របស់​ក្រុម 2PM" នឹងត្រូវ​បាន​ផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​។​
​ 
​ស្របគ្នា​នេះដែរ​សួន​ទឹក​កម្សាន្ត Caribbean Bay បាន​លុបចោល​ការផ្សាយពាណិជ្ជកម្ម​មួយ​ដែល​ថតរូប​គាត់​និង​សមាជិក​ក្រុម​របស់គាត់​ជាមួយ​នាង ស៊ូ​ហ្ស៊ី របស់​ក្រុម Miss A ។​
​ 
បណ្តាញ​មួយ​ដែល​បាន​ជួយ​គាំទ្រ​គាត់​គឺ​បណ្តាញ​ទូរទស្សន៍ MBC ហើយ​កម្មវិធី Idol Star Olympics ដែលជា​កម្មវិធី​ពិសេស​មួយ​ថត​ដោយ​សមាជិក​ក្រុម​ល្បីៗ ដែល​ធ្វើការ​ប្រកួតប្រជែង​ជាមួយគ្នា ត្រូវបាន​សម្រេចចិត្ត​ផ្សាយ​​តាម​ការគ្រោងទុក​។​
​ 
​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ឡាន​របស់​តារាចម្រៀង​ជនជាតិ​ថៃ​កាត់​អាមេរិក​រូបនេះ​បាន​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​។​

​​តាម​សេចក្តីរាយការណ៍​លោក នី​ច​ឃុន បាន​ប្រាប់​ប៉ូលីស​ថា គាត់​បាន​ផឹកស្រា​បៀរ​អស់ពីរ​កំប៉ុង ហើយ​ជាតិ​អាល់កុល​ក្នុង​ឈាម​របស់គាត់​ត្រូវបាន​កត់ត្រា​នៅ​កម្រិត​០,០៥៦ ដែល​ត្រូវបាន​ដាក់ពិន័យ​ដោយ​ការដកហូត​ប័ណ្ណ​បើកបរ​របស់គាត់​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

អ៊ែន​ជែ​លី​ណា ចូ​លី បង្ហាញ​ឈុត​រៀបការ​ដ៏​ស្រស់ស្អាត​ក្នុង​រូបភាព​ដំបូង​ពី​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​ប្រ៊ែ​ត ភី​ត​ (ថ្ងៃទី 2 កញ្ញា 2014)

FBI ស៊ើបអង្កេត​ការ​លេច​ធ្លាយ​រូបភាព​ឯកជន​របស់​ជន​ល្បី "​តាម​អន​ឡាញ​" (ថ្ងៃទី 2 កញ្ញា 2014)

អតីត​តារា​ស្រាត​Playboy​ជាប់គុក​៣​ឆ្នាំ​ចំពោះ​ការនាំ​គ្រឿងញៀន​ចូល​អូស្រ្តាលី (ថ្ងៃទី 30 សីហា 2014)

បវរកញ្ញា​មី​យ៉ាន់​ម៉ា​រត់គេចខ្លួន​ជាមួយនឹង​ម្កុដ​តម្លៃ ១០ ម៉ឺន​ដុល្លារ​ (ថ្ងៃទី 30 សីហា 2014)

ការ​រៀបការរបស់ Brad Pitt និង Angelina Jolie ត្រូវបាន​ប្រកាស​ (ថ្ងៃទី 29 សីហា 2014)

​តារា​បង្ហាញ​ម៉ូត​ម៉ាឡេស៊ី​ត្រូវបាន​ពិន័យ​ប្រាក់ ចំពោះ​ការថតរូប​អាពាហ៍ពិពាហ៍​អាក្រាត​ពាក់កណ្តាល​ខ្លួន​ (ថ្ងៃទី 28 សីហា 2014)

ប៊ែ​ក ជី​យ៉ង់ នឹង​ក្លាយជា​តារាចម្រៀង​ប៉ប់​កូរ៉េ​ដំបូង​ដែល​រៀបចំ​ការប្រគំ​តន្ត្រី​នៅ​មជ្ឈមណ្ឌល Lincoln Center (ថ្ងៃទី 27 សីហា 2014)

​ជេ ឆូវ សុំ​មិត្តស្រី​រៀបការ ពេល​ទៅ​កម្សាន្ត​ម៉ា​ល់​ឌី​វ​ (ថ្ងៃទី 27 សីហា 2014)

គុយទាវ​សាច់គោ​មួយ​ចាន មិនគួរ​ក្លាយជា​ពាក្យ​ចចាមអារ៉ាម​ (ថ្ងៃទី 26 សីហា 2014)

តារាភាពយន្ត​អាមេរិក Lauren Bacall ទុក​មរតក រាប់ពាន់​ដុល្លារ​ឲ្យ​ឆ្កែ​ (ថ្ងៃទី 26 សីហា 2014)