ផ្កាយព្រះគ្រោះ​ទម្ងន់ ១៤​ម៉ឺន​តោន​អាច​នឹងធ្វើ​ដំណើរ​កៀក​នឹង​ផែនដី​ក្នុង​ខែកុម្ភៈ​ខាងមុខ និង​អាច​បំផ្លាញ​ផ្កាយរណប​ជាច្រើន | CEN: World News
Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

ផ្កាយព្រះគ្រោះ​ទម្ងន់ ១៤​ម៉ឺន​តោន​អាច​នឹងធ្វើ​ដំណើរ​កៀក​នឹង​ផែនដី​ក្នុង​ខែកុម្ភៈ​ខាងមុខ និង​អាច​បំផ្លាញ​ផ្កាយរណប​ជាច្រើន

ថ្ងៃទី 21 ឧសភា 2012, 10:11:AM

Give our kids a better deal
​រូបភាព​បង្ហាញ​ពី​ផ្កាយព្រះគ្រោះ 2012 DA14 រំកិល​ចូល​គន្លង​របស់​ផ្កាយរណប​ទូរគមនាគមន៍

Give our kids a better deal
​អ្នកវិទ្យាសាស្ត្រ​មិន​រំពឹងថា​ផ្កាយព្រះគ្រោះ 2012 DA14 នឹង​បុក​ផែនដី​ក្នុង​ឆ្នាំ​២០១៣​នោះទេ​ប៉ុន្តែ​វា​អាច​បុក​ពិតមែន​នៅ​ឆ្នាំ ២០២០

Give our kids a better deal
​ផ្កាយរណប​វិលជុំ​វិញ​ផែនដី​គឺជា​គោលដៅ​រង​ការបុក​ទង្គិច​របស់​ផ្កាយព្រះគ្រោះ 2012 DA14 ក្នុង​ខែកុម្ភៈ​

Give our kids a better deal
​ផែនដី​រងគ្រោះ​ធ្ងន់ធ្ងរ​ប្រសិនបើ​ផ្កាយព្រះគ្រោះ​នេះ​បុក​ផែនដី​នៅ​ឆ្នាំ ២០២០

Give our kids a better deal
​ព្រៃ​នៅ​ទន្លេ Tunguska ត្រូវ​ឆេះ​រាប​ដល់​ដី​អស់​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​ការ៉េ​កាលពី​ឆ្នាំ ១៩០៨

 
ផ្កាយព្រះគ្រោះ​ទំហំ ៤៥,៧២ ម៉ែត្រ​ដែល​ទើប​រកឃើញ​ថ្មី​អាច​នឹង​មក​កៀក​នឹង​ផែនដី​នៅ​ខែកុម្ភៈ​ខាងមុខ​ដូចនេះ​វា​អាច​នឹង​បុក​ផ្កាយរណប​គមនាគមន៍​ជាច្រើន ។ ដោយ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​តារាវិទូ​នៅ​មជ្ឈមណ្ឌល LaSagra Observatory ក្នុងប្រទេស​អេ​ស្ប៉ា​ញ ផ្កាយព្រះគ្រោះ​ឈ្មោះថា 2012 DA14 ត្រូវបាន​គេ​ព្យាករណ៍​ឃើញថា​នឹង​ផ្លាស់ប្តូរ​ទិសដៅ​មក​កៀក​នឹង​ផែនដី​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ផ្កាយរណប​នានា​ដែល​វិល​ជុំវិញ​ផែនដី​នៅ​ថ្ងៃទី ១៥ កុម្ភៈ ២០១៣ ។​

​ចំណែកឯ​អង្គការ​អវកាស​អាមេរិក ណា​សា វិញ​បាន​និយាយថា ឱកាស​ដែល​ផ្កាយព្រះគ្រោះ​នេះ​បុក​ទង្គិច​នឹង​ផែនដី​មាន ០,០៣១ ភាគរយ ហើយ​ប្រសិនបើ​វា​បុក​មែន វា​នឹង​បុក​ក្នុង​កម្លាំង ២,៤ មេ​ហ្គា​តុង ស្រដៀង​នឹង​ព្រឹត្តិការណ៍​ដ៏​អា​ថ៍​កម្បាំង​នៅក្បែរ​ទន្លេ Tunguska ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ១៩០៨ ដែល​ធ្វើ​ឲ្យ​ព្រៃ​នៅ​តំបន់​ស៊ី​បេ​រី​រាបស្មើ​អស់​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​ការ៉េ ។ 

​នៅ​ខណៈ​ពេលនេះ ផ្លូវ​គោចរ​ពិតប្រាកដ​របស់​ផ្កាយព្រះគ្រោះ​នេះ​ត្រូវបាន​កំណត់ដោយ​ណា​សា​រួចហើយ ហើយ​ក្រុម​តារាវិទូ​កំពុងតែ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​បង្ការ​ក្នុងករណី​ដែល​វា​ពិតជា​មក​កៀក​នឹង​ផ្កាយរណប​មែន ។ 

​លោក ផូ​ល កូ​ដាស មកពី​មជ្ឈមណ្ឌល Jet Propulsion Laboratory (JPL) របស់​ណា​សា​នៅក្នុង​ទីក្រុង Pasadena នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​និយាយថា "​វា​ទំនងជា​មិនអាច​កើតឡើង​នោះទេ ប៉ុន្តែ​យើង​ក៏​មិនអាច​ច្រានចោល​លទ្ធភាព​បុក​ទង្គិច​រប​ស់វា​នោះដែរ​" ។​

​បើទោះបីជា​បច្ចុប្បន្ននេះ​ផ្កាយព្រះគ្រោះ​នេះ​គឺ​មើលទៅ​ដូចជា​ស្នាម​ចុច​មួយ​ដ៏​តូច​ដូចដែល​គេ​មើលឃើញ​ក្នុង​កែវ​យឺត​ក៏ដោយ ក៏​ទីបំផុត​ផ្កាយព្រះគ្រោះ 2012 DA14 នេះ​ប្រហែលជា​ឆ្លងកាត់​ឆ្ងាយ​ពី​ផែនដី​ក្នុង​រយៈ​ចម្ងាយ ៣៣.៧៩៦ គីឡូម៉ែត្រ​ដោយ​ធ្វើ​ឲ្យ​ផ្កាយរណប​វិលជុំ​វិញ​ផែនដី​ស្ថិតក្នុង​ភាពគ្រោះថ្នាក់ ។​

​លោ​កកូ​ដាស និយាយថា "​គន្លង​សម្រាប់​ផ្កាយព្រះគ្រោះ 2012 DA14 នេះ​បច្ចុប្បន្ន​គឺ​មើលទៅ​ដូចនឹង​ផែនដី​ណាស់ មានន័យថា​វា​នឹងធ្វើ​ដំណើរ​មក​កៀក​នឹង​ផែនដី​តាម​គន្លង​ធម្មតា​របស់​វា​" ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​រហូតដល់​ខែកុម្ភៈ អង្គការ​អវកាស​ណា​សា​នឹង​ព្យាយាម​បង្កើត​រូបភាព​ពេញលេញ​នៃ​ទីតាំង​របស់​ផ្កាយព្រះគ្រោះ​ថា​តើ​វា​ស្ថិតនៅ​កៀក​នឹង​ផ្កាយរណប​ក្នុង​កំរិត​ប៉ុណ្ណា ។​

​ទោះបីជា​ក្រុម​តារាវិទូ​ពិនិត្យឃើញ​លទ្ធភាព​នៃ​ការបុក​ទង្គិច​ផែនដី​ពី​សំណាក់​ផ្កាយព្រះគ្រោះ 2012 DA14 មាន​ត្រឹមតែ ០,០៣១ ភាគរយ​ក៏ដោយ ក៏​ពួកគេ​មិនបាន​ច្រានចោល​លទ្ធភាព​នៃ​ការបុក​ទង្គិច​ផែនដី​នៅ​ឆ្នាំ ២០២០ នោះដែរ​នៅពេលដែល​ផ្កាយព្រះគ្រោះ​បន្ទាប់​ធ្វើដំណើរ​ឆ្លងកាត់​ផែនដី ។ ប្រសិនបើ​វា​បុក​មែន ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា​វា​នឹង​បុក​តំបន់​អង់​តាក​ទិច ឬ មហាសមុទ្រ​ប៉ូល​ខាងត្បូង ៕

បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

ប៉េកាំង​បញ្ចេញ​កាំភ្លើង​កាំរស្មី​កម្តៅ​ម៉ៃ​ក្រូ​វ៉េវ​សម្រាប់​គ្រប់គ្រង​ហ្វូង​បាតុករ​ (ថ្ងៃទី 18 ធ្នូ 2014)

អ្នកវិទ្យាសាស្ត្រ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បន្ទាន់​ដើម្បី​សង្គ្រោះ​ពូជសាសន៍​មនុស្ស​ពី​ផលប៉ះពាល់​របស់​អាចម៍​ផ្កាយ (ថ្ងៃទី 4 ធ្នូ 2014)

ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ទាំងស្រុង​ (ថ្ងៃទី 28 វិច្ឆិកា 2014)

អង្គការ​NASA និយាយថា អ្នក​អវកាស​អ៊ី​តា​ស្រី​លើក​ទី​មួយ​មក​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ថ្ងៃទី 24 វិច្ឆិកា 2014)

ក្រុមហ៊ុន Volvo បង្ហាញ​រថយន្ត​បើក​ដោយ​ខ្លួនឯង និង​មាន​គម្រោង​បង្កើត​រថយន្ត​មិនចេះ​មាន​គ្រោះថ្នាក់​នៅត្រឹម​ឆ្នាំ ២០២០ (ថ្ងៃទី 24 វិច្ឆិកា 2014)

Facebook ដាក់​ដំណើរការ​ទំព័រ​ព័ត៌មាន​បច្ចេកវិទ្យា​មួយ​ហៅថា FB Techwire (ថ្ងៃទី 19 វិច្ឆិកា 2014)

ថេ​ប្លេ​ត N1 របស់ Nokia ចេញមក​ប្រជែង​ជាមួយ iPad របស់ Apple (ថ្ងៃទី 19 វិច្ឆិកា 2014)

Lenovo បង្ហាញ​ស្មា​ត​ហ្វូ​ន Android ថ្មី មាន​រាង​ស្រដៀង iPhone 6 (ថ្ងៃទី 12 វិច្ឆិកា 2014)

អឺរ៉ុប​សម្រេច​បញ្ជូន​យាន​ទៅ​ចុះចត​លើ​ផ្កាយដុះកន្ទុយ​ដើម្បី​រុករក​ដើមកំណើត​នៃ​ប្រព័ន្ធ​សុរិយគតិ​ (ថ្ងៃទី 12 វិច្ឆិកា 2014)

អ្នកស្រាវជ្រាវ​ជប៉ុន​ប​ង្ហា​ញ​មនុស្ស​យន្ត​ដែលមាន​សមត្ថភាព​ផ្តួល​សិស្ស​មែនទែន​នៅក្នុង​ការប្រឡង​ចូល​សាកលវិទ្យាល័យ​ (ថ្ងៃទី 5 វិច្ឆិកា 2014)