Cen-logo

ដំណឹងអន្តរជាតិ

ពិភពលោក​ត្រូវតែ​គិត​ឡើងវិញ​អំពី​គោលនយោបាយជីវឥន្ធនៈដើម្បី​ចៀសវាង​វិបត្តិ​ស្បៀងអាហារ​

ថ្ងៃទី 11 សីហា 2012, 01:56:PM

Give our kids a better deal
គ្រោះរាំងស្ងួតនៅអាមេរិកកំពុងបំផ្លាញផលកសិកម្មអាមេរិកនិងមានការអំពាវនាវអោយកាត់បន្ថយការយកពោតទៅផលិតអេតាណុល

 
​​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​និង​ទីផ្សារ​របស់​ទីភ្នាក់ងារ​ស្បៀងអាហារ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​សុក្រ​ថា ទីភ្នាក់ងារ​ស្បៀងអាហារ​របស់​អ្នកការ​សហប្រជាជាតិ​ច​ង់​បើក​កិច្ចពិភាក្សា​ម្តងទៀត​លើ​គោលនយោបាយ​ជីវឥន្ធនៈ និង​សម្លឹង​រក​ផ្លូវ​ដើម្បី​ធ្វើ​ឲ្យ​គោលនយោបាយ​ទាំងនោះ​កាន់តែ​ងាយ​បត់បែន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​វិបត្តិ​ស្បៀងអាហារ​។​
​ 
​លោក ដេវីដ ហា​ល្លាម ប្រធាន​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​តាម​ទូរ​សព្ទ​ថា "​យើង​កំពុង​ព្យាយាម​បើក​កិច្ចពិភាក្សា​ជា​អន្តរជាតិ​ខ្លះៗ​ទៅលើ​ប្រធានបទ​នេះ​"​។​
​ 
​គាត់​បាន​និយាយថា "​ចំណុច​សំខាន់​របស់​ពួកយើង​មិនមែន​ថា គួរតែមាន​គោលនយោបាយ​ជីវឥន្ធនៈ​នោះទេ ប៉ុន្តែ​ថា​គួរតែ​ជា​គោលនយោបាយ​ប្រេង​ចម្រាញ់​ដែល​អាច​បត់បែន​យ៉ាង​ងាយ​បំផុត​"​។​
​ 
​ការព្រមាន​ជាស​កល​លើ​វិបត្តិ​ស្បៀងអាហារ​ដែល​កើតមាន​ផ្ទួនៗ​នៅ​ឆ្នាំ​២០០៧​និង​២០០៨ បាន​កើន​រឹតតែ​ខ្លាំង បន្ទាប់ពី​ទិន្នន័យ​ចេញពី​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម បានបង្ហាញ​តម្លៃ​អាហារ​បាន​លោត​ឡើង​៦​ភាគរយ​នៅក្នុង​ខែកក្កដា​។ គ្រោះរាំងស្ងួត​ជាច្រើន​កន្លែង​បាន​បណ្តាល​ឲ្យ​មានការ​កើនឡើង​យ៉ាងគំហុក​នៃ​ថ្លៃ​ធញ្ញជាតិ ខណៈដែល​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក បាន​កាត់បន្ថយ​បរិមាណ​ផលិតកម្ម​ពោត​របស់ខ្លួន​៕

ដំណឹងអន្តរជាតិផ្សេងទៀត

មនុស្ស​២៧​នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្យល់ព្យុះ​រាំ​ម៉ា​ស៊ុន​នៅ​វៀតណាម​ (ថ្ងៃទី 22 កក្កដា 2014)

ឥណ្ឌូនេស៊ី​ប្រកាស​អ្នក​ឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ (ថ្ងៃទី 22 កក្កដា 2014)

ក្រុម​ឧទ្ទាម​អ៊ុយ​ក្រែន​ប្រគល់​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ទៅឲ្យ​ម៉ាឡេស៊ី​ (ថ្ងៃទី 22 កក្កដា 2014)

មនុស្ស​១០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន​បន្ទាប់ពី​មនុស្ស​៤៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ (ថ្ងៃទី 21 កក្កដា 2014)

ការស្ទង់មតិ​បង្ហាញ​ការសង្ស័យថា លោកស្រី យី​ង​ឡាក់ នឹង​មិន​ត្រឡប់​មក​ប្រទេស​វិញ​ទេ​ (ថ្ងៃទី 21 កក្កដា 2014)

ពូ​ទីន ប្តេជ្ញា​សហការ នៅពេល​ការបន្ទោស​អំពី​ការធ្លាក់​យន្តហោះ​MH17​កំពុង​ពូនផ្តុំ​លើ​រុស្ស៊ី​ (ថ្ងៃទី 21 កក្កដា 2014)

ទាហាន​អ៊ីស្រាអែល​១៨​នាក់​និង​ជន​ប៉ាឡេ​ស៊ីន​រាប់សិប​នាក់​នៅហ្គា​ហ្សា​ស្ទ្រីប​ត្រូវបាន​សម្លាប់​ (ថ្ងៃទី 21 កក្កដា 2014)

ពួក​ឧទ្ទាម​អ៊ុយ​ក្រែន​រង​ការចោទប្រកាន់​ថា​រារាំង​ការចូល​ទៅ​កាន់​កន្លែង​ធ្លាក់​យន្តហោះ​និង​បំផ្លាញ​ភស្តុតាង​ (ថ្ងៃទី 21 កក្កដា 2014)

ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​នៅ​ហ្វីលីពីន​កើន​ដល់​៧៧​នាក់ នៅពេល​ព្យុះ​ថ្មី​គំរាម​ (ថ្ងៃទី 19 កក្កដា 2014)

អ្នក​ស្លាប់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រីប​កើន​ឡើង​ជាង​៣០០​នាក់ ស្របពេល លោក បាន គីម៉ូ​ន ទៅ​តំបន់​នេះ​ (ថ្ងៃទី 19 កក្កដា 2014)