ព្រមាន​អំពី​សង្គ្រាមស៊ីវិល​បើ​តុលាការ​ប្រឆាំង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

ព្រមាន​អំពី​សង្គ្រាមស៊ីវិល​បើ​តុលាការ​ប្រឆាំង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​

ថ្ងៃទី 12 កក្កដា 2012, 09:34:AM

Give our kids a better deal
​កោះ​កែវ​បាន​និយាយ​ថា​ការជួបជុំ​ប្រឆាំង​និង​គាំទ្រ​ចៅក្រម​ដ៏​ធំ​នឹង​កើតមាន​ហើយ​ប៉ូលីស​នឹង​មិន​អាច​គ្រប់​គ្រង​សភាពការណ៍​​បានទេ​

 
សមាជិក​គណបក្ស​ភឿ​ថៃ​និង​ជា​មេដឹកនាំ​ម្នាក់​នៃ​ក្រុម​អាវ​ក្រហម​លោក​កោះ​កែវ ភិ​គុល​ថង​កាលពី​ថ្ងៃ​ពុធ​បាន​ចេញ​ការព្រមាន​​ថា​សង្គ្រាម​ស៊ីវិល​មួយ​នឹង​ផ្ទុះ​ឡើង​បើ​តុលាការ​ធម្មនុញ្ញ​សំរេច​ប្រឆាំង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។​

​តែ​លោក​បាន​សម្តែង​ជំនឿ​ចិត្ត​ថា​តុលាការ​នឹង​មិន​ចេញ​សាលក្រម​ណា​ដែល​ចាត់ទុក​វិសោធនកម្ម​នេះ​ស្មើ​នឹង​ការប៉ុនប៉ង​ផ្តួលរំលំ​ប្រព័ន្ធគ្រប់គ្រង​អំណាច​បច្ចុប្បន្ន​និង​រំលោភ​មាត្រា​ទី​៦៨​នោះទេ​។​

​កោះ​កែវ​បាន​និយាយថា​លោក​រំពឹង​ថា​តុលាការ​នឹង​សំរេច​ថា​វិសោធនកម្ម​នេះ​អាច​ធ្វើបាន​ដោយ​ឈរ​លើ​មូលដ្ឋាន​មួយ​មាត្រា​ម្តងៗ​។​

​លោក​បាន​និយាយទៀតថា​ក្នុងករណី​អាក្រក់​បំផុត តុលាការ​នឹង​សំរេច​ថា​វិសោធនកម្ម​គឺ​ជា​ការប៉ុនប៉ង​ទម្លាក់​របបរាជានិយម​​អាស្រ័យ​ធម្មនុញ្ញ តែបើ​មាន​ករណី​បែប​ហ្នឹង សង្គ្រាម​ស៊ីវិល​មួយ​នឹង​ផ្ទុះ​ឡើង​។​រដ្ឋាភិបាល​នឹង​មិន​ទទួលយក​ការសំរេច​ដូច្នេះ​​ទេ​ហើយ​ពួក​អ្នកគាំទ្រ​រដ្ឋាភិបាល​នឹង​ប្តឹង​ពួក​ចៅក្រម​តុលាការ​ទៅ​ប៉ូលីស​ហើយ​បើ​ប៉ូលីស​មិន​ចាប់ខ្លួន​ពួកគេ​ទេ ប្រជាជន​នឹង​អនុ​​វត្ត​ច្បាប់​ដោយ​ខ្លួនឯង​ដោយ​ធ្វើ​ការចាប់ខ្លួន​ពួក​ចៅក្រម​។​

​មេដឹកនាំ​អាវ​ក្រហម​រូបនេះ​បាន​ប្រមើល​ឃើញថា ពួក​វរជន​នឹង​កេណ្ឌ​អ្នកគាំទ្រ​ការពារ​ពួក​ចៅក្រម​ហើយ​មនុស្ស​នៃ​ភាគី​ទាំង​​សងខាង​នឹង​ប៉ះទង្គិច​គ្នា​រហូត​ដល់​ថ្នាក់​ប៉ូលីស​មិន​អាច​ចូល​ធ្វើ​អន្តរាគមន៍​បាន ដូច្នេះ​យោធា​នឹង​ហក់​ចូល​មក​ធ្វើ​រដ្ឋប្រហារ​​ភ្លាម​។​បន្ទាប់​ពី​រដ្ឋប្រហារ ប្រជាជន​នឹង​ចេញ​មក​ធ្វើ​សង្គ្រាម​ស៊ីវិល​ប្រឆាំង​យោធា​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

ចិន​បញ្ជា​អោយ​បិទ​រោងចក្រ​ក្នុង​អំឡុង​កិច្ចប្រជុំ​Apec​ដើម្បី​បន្ថយ​ផ្សែង​អ័ព្ទ​នៅ​ក្រុង​ប៉េកាំង​ (ថ្ងៃទី 25 តុលា 2014)

វៀតណាម​ចាប់​ខ្លួន​សេដ្ឋី​ម្នាក់​ចំពោះ​ការ​ឆបោក​ឥណទាន​ (ថ្ងៃទី 25 តុលា 2014)

ចិន​ដាក់ទោស​មន្ត្រី​១៧​នាក់​បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​ដ៏​ហិង្សា​នៅ​ក្នុង​ភូមិ​ (ថ្ងៃទី 24 តុលា 2014)

តា​លី​បង់​ប៉ា​គី​ស្ថាន​បណ្តេញ​អ្នកនាំពាក្យ​ខ្លួន​បន្ទាប់ពី​អ្នក​នាំ​ពាក្យ​នេះ​សន្យា​ចូលរួម​ក្រុម​IS (ថ្ងៃទី 22 តុលា 2014)

កូរ៉េខាងជើង​ដោះលែង​ពលរដ្ឋ​អាមេរិក​ (ថ្ងៃទី 22 តុលា 2014)

ក្មេងប្រុស​ចិន​ម្នាក់ ត្រូវបាន​ខ្លាឃ្មុំ​ខាំ​ដាច់​ដៃ​ម្ខាង​នៅ​សួនសត្វ​ (ថ្ងៃទី 21 តុលា 2014)

មន្ត្រី​ចិន​ត្រូវបាន​ព្យួរទោស​ប្រហារជីវិត​ (ថ្ងៃទី 21 តុលា 2014)

២២​នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ផ្សារ​មួយ​នៅ​ចិន​ខាងលិច​ (ថ្ងៃទី 20 តុលា 2014)

ទេសចរ​បរទេស​២​នាក់​បាត់​ខ្លួន​បន្ទាប់​ពី​ទូក​ថៃ​លិច​ (ថ្ងៃទី 20 តុលា 2014)

មនុស្ស​១៦​នាក់​ស្លាប់​ក្នុងការ​រលំ​បាក់​ដំបូល​នៅ​កន្លែង​ប្រគំ​តន្ត្រី​នៅ​កូរ៉េខាងត្បូង​ (ថ្ងៃទី 18 តុលា 2014)