ភឿ​ថៃ​បដិសេធ​ថា​មិន​បាន​ទៅរក​លោក​ស៊ូ​ថេប​ទេ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

ភឿ​ថៃ​បដិសេធ​ថា​មិន​បាន​ទៅរក​លោក​ស៊ូ​ថេប​ទេ​

ថ្ងៃទី 17 មិថុនា 2012, 01:20:PM

Give our kids a better deal
​ប្រូ​មពង់ បដិសេធ​ការអះអាង​របស់​ស៊ូ​ថេប​

 

អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ​លោកប្រូ​មពង់ ណុប​ផា​រិត​និយាយថា​ការអះអាង​របស់​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស៊ូ​ថេប​​ធឿក​ស៊ូបាន ដែល​ថា​សមាជិក​បក្ស​ភឿ​ថៃ​មួយ​រូប​បាន​ទៅរ​កលោក​ដើម្បី​អញ្ជើញ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​មក​ចូលរួម​រដ្ឋាភិបាល​​នោះ​ជា​ការនិយាយ​គ្មាន​មូលដ្ឋាន​ទាំងស្រុង​។​

​ថ្លែង​នៅ​ជំនួប​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ លោក​ស៊ូ​ថេប អតីត​អគ្គលេខាបក្ស​ប្រជាធិបតេយ្យ អះអាង​ថា​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​បាន​បញ្ជូន​សមាជិកភឿ​ថៃ​មួយ​រូប​មក​ទាក់ទ​ង​លោក​អំពី​ការចូលរួម​ក្នុង​រដ្ឋាភិបាលចំរុះ​។​

​តែ​ការអញ្ជើញ​នេះ​មាន​ភ្ជាប់​ចំណង នេះ​បើ​តាម​លោក​ស៊ូ​ថេប​។​លោក​បាន​និយាយថា​លោក​ត្រូវបាន​ប្រាប់​ថា​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​តែ​អត់ទ្រាំ​កុំ​ប្រឆាំង​ផែនការ​​របស់​គណបក្ស​ភឿ​ថៃ​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ស្តីពី​ការផ្សះផ្សារ​ជាតិ​។​

​អតីត​ឧបនាយករដ្ឋមន្ត្រី​រូបនេះ​បាន​និយាយ​ទៀត​ថា​លោក​បាន​ច្រាន​ចោល​ការអញ្ជើញ​នេះ​ពីព្រោះ​លោក​នឹង​មិន​អនុញ្ញាត​អោយ​ច្បាប់​​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ផ្សះផ្សារ​ជាតិ​ទទួល​បាន​ការអនុម័ត​ពី​សភា​ទេ​។​

​តែ​លោកប្រូ​ម​ពង់​បាន​និយាយ​ថា​អ្នកសម្របស​ម្រួ​ល​អំណាច​ជើងចាស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​ស៊ូ​រ៉ា​ត ថា​នី​រូប​នេះ​ជា​អ្នក​​ប្រឌិត​រឿង​ឡើង​ទាំងស្រុង​និង​ថា​"​ការអះអាង​របស់​ស៊ូ​ថេប​មិន​ពិត​ហើយ​វា​គ្រាន់តែ​ជា​ល្បែង​នយោបាយ​មួយ​ដើម្បី​មួលបង្កាច់​រដ្ឋាភិបាល​។​វា​ទៅ​មិន​រួច​ទេ​ដែល​ភឿ​ថៃ​ធ្វើការ​ជាមួយ​ពួក​ប្រជាធិបតេយ្យ​ពី​ព្រោះ​គណបក្ស​ទាំងពី​មាន​មនោគមន៍វិជ្ជា​នយោបាយ​ខុស​គ្នា​ទាំងស្រុង​"៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

កងទ័ព​ប៉ា​គី​ស្ថាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​៣២​នាក់ គឺ​ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​ការសម្លាប់​រង្គាល​នៅ​សាលារៀន (ថ្ងៃទី 19 ធ្នូ 2014)

មនុស្ស​១១​នាក់​ស្លាប់​ដោយសារ​ព្យុះ​ព្រិល​ទឹកកក​នៅ​ជប៉ុន​ (ថ្ងៃទី 19 ធ្នូ 2014)

កសិករ​ចិន​ម្នាក់​ដាច់​ពីរ​បី​កំណាត់ ប៉ុន្តែ​ពេទ្យ​ត​ភ្ជាប់​វិញ​បាន​ (ថ្ងៃទី 19 ធ្នូ 2014)

អង្គការសហប្រជាជាតិ : ការនាំ​អង្ករ​ថៃ​ចេញ​កើនឡើង​ច្រើន​ (ថ្ងៃទី 19 ធ្នូ 2014)

ការធ្លាក់​ព្រិល​ខ្លាំង​សម្លាប់​មនុស្ស​៣​នាក់​និង​រំខាន​ការធ្វើដំណើរ​នៅ​ជប៉ុន (ថ្ងៃទី 18 ធ្នូ 2014)

ម៉ាឡេស៊ី​ចាប់​បុរស​ម្នាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ​ដោយ​សង្ស័យ​ទៅ​ស៊ី​រី​ដើម្បី​ចូលរួម​ក្រុម​ឧទ្ទាម​ISIS (ថ្ងៃទី 18 ធ្នូ 2014)

រលំ​បាក់​ផ្លូវ​រូង​ក្នុង​ដី​នៅ​វៀតណាម ជាប់​កម្មក​១២​នាក់​នៅ​ក្រោម​ដី (ថ្ងៃទី 17 ធ្នូ 2014)

ប៉ូលិស​ហ្វីលីពីន ផ្តល់​រង្វាន់​ជា​លុយ​២៧០.០០០​ដុល្លារ​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ (ថ្ងៃទី 17 ធ្នូ 2014)

មនុស្ស​១១​នាក់​ស្លាប់​និង​២៤​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​ក្លឹប​កម្សាន្ត​កា​រ៉ា​អូ​ខេ​នៅ​ចិន​ (ថ្ងៃទី 16 ធ្នូ 2014)

​ប្រាក់ចំណូល​ពី​ការនាំ​សម្លៀកបំពាក់​ចេញ​របស់​វៀតណាម​កើនឡើង​ជាង​២៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ (ថ្ងៃទី 16 ធ្នូ 2014)