មេដឹកនាំ​អាវ​ក្រហម​ថៃ​អំពាវនាវ​អោយ​កម្ចាត់​ពួក​ប្រជាធិបតេយ្យ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

មេដឹកនាំ​អាវ​ក្រហម​ថៃ​អំពាវនាវ​អោយ​កម្ចាត់​ពួក​ប្រជាធិបតេយ្យ​

ថ្ងៃទី 17 មិថុនា 2012, 06:04:PM

Give our kids a better deal
​ពួក​អាវ​ក្រហម​ជួបជុំ​គ្នា​ស្តាប់​មេដឹកនាំ​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរិ៍​

 

មេដឹកនាំ​ក្រុម​អាវ​ក្រហម​និង​ជា​សមាជិក​សភា​បក្ស​ភឿ​ថៃ​លោក វេង តូ​ហ្សី​រ៉ាកាន់​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​អោយ​មិត្ត​ភ័ក្តិ​អាវ​​ក្រហម​របស់​លោក​កម្ចាត់​គណបក្ស​ប្រជាធិបតេយ្យ​។​

លោ​កវេង​បាន​និយាយ​នៅ​លើ​វេទិកា​ក្នុង​ព្រឹត្តិការណ៍​"​ភឿ​ថៃ សច្ចភាព​សំរាប់​លទ្ធិប្រជាធិបតេយ្យ​"​ថា​"​ចូរ​ចេញមក​ធ្វើ​ការតស៊ូ​នយោបាយ​មួយ​ដើម្បី​កម្ចាត់​គណបក្ស​ប្រជាធិបតេយ្យ​ចេញពី​ឆាក​នយោបាយ​ថៃ​។​ពួក​ប្រជាធិបតេយ្យ​បាន​រំលោភ​បទបញ្ជា​សភា​ដូច​ជា​មិន​ស្តាប់​ប្រធាន​សភា​លោក​សំ​សាក់ គៀត​ស៊ូ​រ៉ា​ណុន​ក្នុងអំឡុង​​ការប្រជុំ​សភា​និង​ទាញ​កៅអី​ប្រធានសភា​ចេញ​ជា​ដើម​។​ការប្រព្រឹត្តិ​ដូច្នេះ​មានន័យ​ស្មើនឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​រដ្ឋ​ធម្ម​​នុ​ញ្ញ​"​។​

​គណបក្ស​ភឿ​ថៃ​និង​ប្រជាធិបតេយ្យ​បាន​វាយប្រហារ​គ្នា​ដោយ​សម្តី​នៅក្នុង​ការជួបជុំ​អ្នកគាំទ្រ​រៀងៗ​ខ្លួន​ដោយ​ភឿ​ថៃ​បាន​ជួបជុំ​នៅ​ឧទ្យាន​ប្រា គៀត​ផាក ទល់មុខ​នឹង​ការិយា​សង្កាត់​មីន ប៊ូ​រី​កន្លែង​ដែល​ពួក​ប្រជាធិបតេយ្យ​បាន​ជួបជុំ​អ្នកគាំទ្រ​កាល​ពី​មួយ​ថ្ងៃ​មុន​។​ក្នុងពេល​ជាមួយគ្នា​ពួក​​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​រួមមាន​អតីតរដ្ឋមន្ត្រី​ការបរទេស​កា​ស៊ីត ភិរម្យ បាន​និយាយ​នៅ​ស្រុក​មួយ​នៃ​ខេត្ត​យ៉ាឡា​ហើយ​ប្រធាន​បទ​របស់គេ​រួម​មាន​ការចោទប្រកាន់​រដ្ឋាភិបា​ល​ថា​ប្រព្រឹត្ត​មិន​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​ទឹកជំនន់​និង​អំពើហិង្សា​ដែល​មាន​សិទ្ធិ​ទទួល​​សំណង​។​ពួកគេ​ក៏​និយាយ​អំពី​ថ្លៃ​កសិផល​ថោក ពង្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ការផ្សះផ្សារ​ជាតិ​៕

ដំណឹងអន្តរជាតិផ្សេងទៀត

សេ​ណេហ្កា​ល់​អះអាង​អំពី​ការកើតអេ​បូឡា​ជា​លើកដំបូង​ (ថ្ងៃទី 30 សីហា 2014)

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​កាត់បន្ថយ​បុគ្គលិក​ចំនួន​៦.០០០​នាក់​ (ថ្ងៃទី 30 សីហា 2014)

Samsung​បញ្ចេញ​នាឡិកា​ដែល​អាច​ហៅ​ទូរស័ព្ទ​និង​បញ្ជូប​សារបាន​ដោយ​មិនបាច់​មាន​ទូរស័ព្ទ​ជំនួយ​ (ថ្ងៃទី 29 សីហា 2014)

អាហ្វ្រិក​ខាងលិច​ស្ថិតក្នុង​ភាព​ឯកោ​ដោយសារអេ​បូឡា​ (ថ្ងៃទី 29 សីហា 2014)

កងទ័ព​រុស្ស៊ី​ចូល​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ជម្លោះ​នៅ​អ៊ុ​យក្រែន​ (ថ្ងៃទី 29 សីហា 2014)

ស្ត្រី​ម៉ាឡេស៊ី​ផ្តល់​សេវា​សិច​សំរាប់​ពួក​សកម្មប្រយុទ្ធ​ISIS (ថ្ងៃទី 28 សីហា 2014)

អ៊ីស្រាអែល​បង្ហាញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ខ្លួន​ដែល​បាញ់​ទម្លាក់​រ៉ុ​ក​កែ​ត​១៥​គ្រាប់​ក្នុងពេល​តែមួយ​ (ថ្ងៃទី 28 សីហា 2014)

នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន​អូ​ចា និយាយប្រាប់​ក្រុម​អ្នកវិនិយោគ​បរទេស​ថា “ យើង​មិន​ផ្តាច់ការ​ទេ​” (ថ្ងៃទី 28 សីហា 2014)

​អ្នកដំណើរ​រុស្សី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ពីបទ​រត់ពន្ធ​កូកាអ៊ីន​ (ថ្ងៃទី 27 សីហា 2014)

អ្នកទេសចរ​បារាំង​ស្លាប់​ដោយ​ខ្ញែរ​ទិច​នៅ​សមុទ្រ​ថៃ​ (ថ្ងៃទី 27 សីហា 2014)