ម៉ា​ជី ជឿ​ង ពេលនេះ​នៅ​ខ្លួន​ទំនេរ ហើយ​សង្សារ​ជនជាតិ​អាល្លឺម៉ង់ ក្លាយ​ជា​មិត្ត​ល្អ​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

ម៉ា​ជី ជឿ​ង ពេលនេះ​នៅ​ខ្លួន​ទំនេរ ហើយ​សង្សារ​ជនជាតិ​អាល្លឺម៉ង់ ក្លាយ​ជា​មិត្ត​ល្អ​

ថ្ងៃទី 9 មិថុនា 2012, 10:38:AM

Give our kids a better deal
​ម៉ា​ជី ជឿ​ង ហក់លោត​ចុះឡើង​អាយុ​ជិត​៥០​ឆ្នាំ​នៅ​មិនទាន់​មានប្តី​

 

សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា តួ​សម្តែង​ស្រី​ហុងកុង នាង ម៉ា​ជី ជឿ​ង បាន​បង្ហើប​ឲ្យដឹង នៅ​អំឡុង​ព្រឹត្តិការណ៍​ឃោសនា ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​សុក្រ ថា នាង​បាន​បែកបាក់​ជាមួយ​មិត្ត​ប្រុស ដែល​ជា​ស្ថាបត្យករ​ជនជាតិ​អាល្លឺម៉ង់ លោក អូ​ឡេ ស្គីរ៉េន ដែល​ក្មេង​ជាង​នាង​ប្រាំពីរ​ឆ្នាំ​នោះ​ហើយ​។​

​នាង ជឿ​ង ដែល​បាន​ណាត់​ជួប​ទាក់ទង​ជាមួយ​លោក ស្គីរ៉េន កាល​ពី​ប្រាំ​ឆ្នាំមុន បាន​និយាយថា "​ថ្មីៗ​នេះ ខ្ញុំ​នៅ​ខ្លួន​ទំនេរ​។ ការបែកបាក់​ពី​គាត់ បាន​កើត​មាន​ប្រហែល​មួយ​ខែ​កន្លង​ទៅ​ហើយ​"​។​

"​យើង​ទាំង​ពីរ​នាក់​កំពុង​ចរចា​ពី​ការ​បែកផ្លូវ​គ្នា និង​ធ្វើ​នូវ​រឿង​ផ្ទាល់ខ្លួន​។ យើង​ទាំង​ពីរ​មាន​រឿង​ជាច្រើន​ដែល​ពួក​យើង​ចង់​ធ្វើ​។ ពេល​នេះ​ពួកយើង​ជា​មិត្ត​ល្អ​នឹង​គ្នា​"​។​

​នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ តួ​ស្រី​វ័យ​៤៧​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហាញ​ប្រាប់ថា នាង​មាន​បំណង​បន្ត​សម្តែង​ភាពយន្ត ហើយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​នឹង​កំពុង​មើល​អត្ថបទ​ភាពយន្ត ប៉ុន្តែ​នៅ​មិន​ទាន់​រក​បាន​អ្នក​ដែល​នាង​ចូល​ចិត្ត​នៅឡើយ​ទេ​។​

​នាង​បាន​និយាយថា "​អត្ថបទ​ភាពយន្ត​ទាំងអស់​ដែល​ខ្ញុំ​បាន​ឃើញ​ជា​ចុងក្រោយ មាន​ផ្ទៃរឿង​ដ៏​ខ្លោចផ្សារ និង​គ្រាំគ្រា​ចិត្ត​"៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

កូនប្រុស ជែក​ឃី ចាន ត្រូវ​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ (ថ្ងៃទី 18 កញ្ញា 2014)

មី​លី ស៊ី​រុស ត្រូវ​បាន​ស៊ើបអង្កេត​ចំពោះ​ការប្រមាថ​ទង់ជាតិ​ម៉ិក​ស៊ិច​ (ថ្ងៃទី 18 កញ្ញា 2014)

តួ​បារាំង​លោក Gerard Depardieu អាយុ ៦៥ ទទួលស្គាល់ថា​ផឹកស្រា​មួយថ្ងៃ ១៤ ដប​ទោះ​ធ្លាប់​វះកាត់​ធ្វើ​ចរន្ដឈាម​រត់​សិប្បនិម្មិត​ក្នុង​បេះដូង​ប្រាំ​ដង​ក្តី (ថ្ងៃទី 18 កញ្ញា 2014)

អ៊ី​ក​ជី អា​ហ្សា​លៀ​៖ ប្រសិនបើ​វីដេអូ​សិច​បែកធ្លាយ​ខ្ញុំ​នឹង​ចាត់ការ​ផ្លូវច្បាប់​ (ថ្ងៃទី 18 កញ្ញា 2014)

តារា​បង្ហាញ​ម៉ូត​វ័យ ៣០ ឆ្នាំ​ចំណាយលុយ​វះកាត់​ជិត ៥ ម៉ឺន​ដុល្លារ​ដើម្បី​ឲ្យ​មើលទៅ​ដូច​តុក្កតា​សិច​ដ៏​តឹង​ណែន​ (ថ្ងៃទី 17 កញ្ញា 2014)

​រឿង “708090”​ចូលរួម​សម្តែង​ដោយ សុង ជី យ៉ូ​ (ថ្ងៃទី 17 កញ្ញា 2014)

បវរកញ្ញា​មកពី​រដ្ឋ Nebraska លេច​ខោ​ក្នុង​ដាក់​ទស្សនិកជន​មើល​ផ្ទាល់​តាម​ទូរទស្សន៍​អំឡុង​ការប្រកួត​បវរកញ្ញា Miss America (ថ្ងៃទី 17 កញ្ញា 2014)

រឿង “No Good Deed” រកចំណូលបាន​ច្រើនជាងគេ​ពេល​ចាក់​បញ្ចាំង​លើកដំបូង​ (ថ្ងៃទី 17 កញ្ញា 2014)

នគរបាល​ច្រឡំ​វាយខ្នោះ​តារា​ស្រី ដា​នី​ញែ​ល វ៉ា​ត់ ព្រោះ​ស្មានថា​ជា​ស្រីពេស្យា​ (ថ្ងៃទី 16 កញ្ញា 2014)

អ្នកដឹកនាំ​រឿង​ដែលជា​ប្តី​របស់​តារា​ចិន​នាង ហ្សា​ង យូ​ឈិ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ជួល​ស្រីរកស៊ីផ្លូវភេទ​ (ថ្ងៃទី 16 កញ្ញា 2014)