លីន​សេ ឡូ​ហាន​ចេញ​ពី​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​គ្រោះថ្នាក់​រថយន្ត​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

លីន​សេ ឡូ​ហាន​ចេញ​ពី​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​គ្រោះថ្នាក់​រថយន្ត​

ថ្ងៃទី 9 មិថុនា 2012, 09:37:AM

Give our kids a better deal
​រថយន្ត​Porsche ដែល​ជួល​គេ​ជិះ​ត្រូវ​ឡូ​ហាន​បើ​កបំ​បុក​ខ្ទេច​ខាង​មុខ​តែ​សំណាង​មនុស្ស​ក្នុងរ​ថយន្ត​អត់​អី​

 

​តារាភាពយន្ត​ដ៏​សំបូរ​បញ្ហា​របស់​អាមេរិក​នាង លីន​សេ ឡូ​ហាន ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​ហើយ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​រថយន្ត​ដ៏​អាក្រក់​មួយ​ហើយ​នាង​បាន​​​វិល​ទៅ​ធ្វើការ​វិញ​។​

​របាយការណ៍​វេបសាយ​TMZ​បាន​និយាយថា​រថយន្ត​ទំនើប​ម៉ាក​Porsche ដែល​នាង​ជួល​គេ​ជិះ​បាន​បើក​បាន​បុក​រថយន្ត​កង់​១៨​មួយ​គ្រឿង​នៅ​លើ​ផ្លូវ​ហាយវេ​មួយ​​កាលពី​ថ្ងៃ​សុក្រ​។​រថយន្ត​ពណ៌​ខ្មៅ​នេះ​បាន​រួញ​កាបូ​មុខ​និង​បែក​ខ្ទេចខ្ទីរ​ផ្នែក​ខាង​មុខតែ​នាង​របួស​តិចតួច​ប៉ុណ្ណោះ​។​

​រថយន្ត​ពេទ្យ​ត្រូវបាន​គេ​ហៅ​មក​កាន់​កន្លែងកើតហេតុ​តែ​នាង​ត្រូវ​គេ​និយាយថា​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​មធ្យោបាយ​ផ្សេង​។​

​រូបភាព​បង្ហាញ​រថយន្ត​រួញ​ផ្នែក​ខាង​មុខ​និង​TMZ​បាន​និយាយថា​នាង​លីន​សេ​រង​របួសស្រាល​តែ​មាន​ចេញឈាម​។​ជំនួយការ​ម្នាក់​ក៏បាន​ស្ថិតនៅ​ក្នុង​រថយន្ត​ដែរ​ក្នុង​ពេល​កើតហេតុ​។​

​ប៉ូលីស​បាន​និយាយថា​មិន​មាន​សញ្ញា​ដែលថា​នាង​ឡូ​ហាន​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​ស្រវឹង​ឬ​ថ្នាំ​ញៀន​ទេ​ក្នុងពេល​បើក​បរជួប​ឧបទ្ទវហេតុ​​នេះ ដោយ​មិន​ដូច​កាលពី​ឆ្នាំ​២០០៧​នៅពេល​នាង​ត្រូវបាន​ចោទប្រកាន់ថា​បាន​បើកបរ​ក្នុង​ពេល​ផឹក​ស្រវឹង​និង​ថែម​ទាំង​ត្រូវបាន​គេ​ធ្វើ​​តេ​ស្តិ៍​រក​ឃើញ​ជាតិ​ថ្នាំញៀន​កូកាអ៊ីន​ទៀតផង​។​

​អ្នកនាំពាក្យ​ម្នាក់​របស់​នាង​បាន​និយាយ​ថា​តារា​វ័យ​២៦​ឆ្នាំ​នេះ​បាន​កំពុង​ធ្វើដំណើរ​ទៅ​ថត​ភាពយន្ត​នៅពេល​មាន​គ្រោះថ្នាក់​និង​នាង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​"​គ្រាន់តែ​ជា​ការបង្ការ​"​តែ​បាន​ចេញ​វិញ​បន្ទាប់ពី​បាន​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​អស់​ជាង​ពីរ​ម៉ោង​និង​នាង​មាន​សុខភាព​ល្អ​ទេ​។​

​បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ នាង​បាន​ធ្វើដំណើរ​ទៅ​កន្លែង​ថត​ភាពយន្ត​ចុងក្រោយ​របស់​នាង ជា​ភាពយន្ត​បញ្ចាំង​តាម​ទូរទស្សន៍​ដែល​និយាយ​អំពី​ជីវិត​នាង​អេ​លីហ្សា​បេ​ត ថៃល័​រ​និង​ស្នេហា​ដូច​រន្ទះ​របស់​នាង​ជាមួយ​សិល្បៈករ​រី​ឆាត​​ប៊ឺ​ថុន​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

ដំណើរ​របស់ Kim Kardashian ទៅកាន់​ឥណ្ឌា ត្រូវ​បាន​លុបចោល (ថ្ងៃទី 21 វិច្ឆិកា 2014)

ស្ត្រី​អភិជន​ដែល​មាន​ជាង​គេ​បំផុត​នៅអេ​ស្ប៉ាញ​បាន​ស្លាប់​នៅ​អាយុ​៨៨​ឆ្នាំ​ (ថ្ងៃទី 21 វិច្ឆិកា 2014)

Angelia Jolie មាន​គំរោង​បោះបង់​ការ​ដើរតួ​ភាពយន្ត​ (ថ្ងៃទី 21 វិច្ឆិកា 2014)

ចាប់ខ្លួន​បុរស​ពីរ​នាក់​ជុំវិញ​ការសម្លាប់​បវរកញ្ញា​ហុង​ឌូ​រ៉ា​ស់​នាង​អាល់​វ៉ា​រ៉ា​ដូ និង​បងស្រី​នាង​ (ថ្ងៃទី 20 វិច្ឆិកា 2014)

តួ​កូរ៉េ ជុង យ៉ុង​វ៉ា កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងប្រទេស​ចិន​ (ថ្ងៃទី 19 វិច្ឆិកា 2014)

មួក​អធិរាជ​ណាប៉ូឡេអុង​ត្រូវ​បាន​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ជាង​២​លាន​ដុល្លារ​ (ថ្ងៃទី 18 វិច្ឆិកា 2014)

បេ​ក្ខ​នារី​បវរកញ្ញា​ពិភពលោក​បាត់​មុខមុន​ការធ្វើដំណើរ​ទៅ​ចូលរួម​ប្រឡង​តែ​ប៉ុន្មាន​ថ្ងៃ​ (ថ្ងៃទី 18 វិច្ឆិកា 2014)

អតីត​ជំទាវ​ទីមួយ​បារាំង​នាង​ខា​ឡា ព្រូ​នី​នឹង​ថត​ចម្រៀង​ឲ្យ​ក្រុម​ចម្រៀង​សប្បុរសធម៌ Band Aid ដើម្បី​ប្រឆាំង​អេ​បូ​ឡា​ (ថ្ងៃទី 18 វិច្ឆិកា 2014)

Macaulay Culkin ឆ្លើយតប​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​លោក​ស្លាប់​ (ថ្ងៃទី 17 វិច្ឆិកា 2014)

ផ្ទាំងគំនូរ​Elvis និង Brando ត្រូវ​បាន​លក់​ដេញថ្លៃ​បាន​ក្នុងតម្លៃ​ជាង​១៥១​លាន​ដុល្លារ​ (ថ្ងៃទី 13 វិច្ឆិកា 2014)