Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

លីន​សេ ឡូ​ហាន ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅក្នុង​សណ្ឋាគារ​

ថ្ងៃទី 16 មិថុនា 2012, 09:35:AM

Give our kids a better deal
​បុគ្គលិក​ពេទ្យ​បាន​ប្រញាប់ប្រញាល់​ទៅ​បន្ទប់​សណ្ឋាគារ​ដើម្បី​ព្យាបាល​ការ​ហត់​ហេវ​និង​ខ្សោះ​ជាតិ​ទឹក តែ​អ្នកនាំពាក្យ​របស់​នាង​​និយាយថា​នាង​មិន​អី​ទេ​

 

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់​ត្រូវបាន​ហៅ បន្ទាប់ពី​នាង លីន​សេ ឡូ​ហាន ត្រូវបាន​ប្រទះឃើញ​សន្លប់​នៅក្នុង​សណ្ឋាគារ​មួយ ក្បែរ​ទីក្រុង​ឡូ​ស អ៊ែន​ជេ​ឡេស កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ផ្នែក​សេវា​សង្គ្រោះបន្ទាន់​បាន​និយាយថា នាង​មិន​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​នោះទេ​។​

​នាយកដ្ឋាន​អគ្គិភ័យ​ទីក្រុង​ឡូ​ស អ៊ែន​ជេ​ឡេស  បាន​និយាយថា ក្រុម​ពេទ្យ​សង្គ្រោះបន្ទាន់​ត្រូវបាន​ហៅ​មក​កាន់​សណ្ឋាគារ Ritz-Carlton នៅក្នុង​តំបន់​មាត់សមុទ្រ Marina del Rey នា​ពេល​ព្រឹក បន្ទាប់ពី​មាន​ការហៅ​ទូរ​សព្ទ​ផ្តល់ដំណឹង​ស្តី​អំពី​មនុស្ស​សន្លប់​ម្នាក់ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា ជា​នាង ឡូ​ហាន នោះទេ​។​

​សាខា​ទូរទស្សន៍​ថ្នាក់​តំបន់ KABC របស់​ទូរទស្សន៍ ABC បាន​រាយការណ៍​ថា នាង ឡូ​ហាន ដែល​កាលពី​ពេល​ថ្មីៗ​នេះ កំពុង​ថត​ភាពយន្ត​ទូរទស្សន៍​មួយ និយាយ​អំពី​ទំនាក់ទំនង​ស្នេហា​ដែល​មាន​ការឈ្លោះប្រកែក​គ្នា ត្រូវបាន​ប្រទះឃើញ​ស្ថិតនៅ​ក្នុង​បន្ទប់​ល្វែង​ជាន់​លើ​នៃ​សណ្ឋាគារ​នេះ​។​

​សាខា​ទូរទស្សន៍​នេះ​បាន​និយាយថា នាង​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​នាយកដ្ឋាន​អគ្គិភ័យ​មិន​អាច​បញ្ជាក់​អំពី​របាយ​ការណ៍​នេះ​ទេ​។​

​ស្របគ្នា​នេះដែរ វេបសាយ​ព័ត៌មាន​សម្រា​ប់តា​រាល្បី TMZ បាន​រាយការណ៍​ថា នាង ឡូ​ហាន បាន​នឹង​កំពុង​បំពេញ​ការងារ​រយៈពេល​ពីរ​ថ្ងៃ​ឥត​សម្រាក ដែល​រួម​មាន​ការថត​ឈុត​នៃ​ភាពយន្ត​ក្បែរ​សណ្ឋាគារ​នេះ​។​

​វេបសាយ TMZ បាន​រាយការណ៍​ថា នាង​ត្រូវបាន​គេ​ប្រទះឃើញ​គ្មាន​កម្រើក​សោះ​។ ក្រុម​ពេទ្យ​សង្គ្រោះ​បាន​ចាប់ផ្តើម​ព្យាបាល​នាង ហើយ​បាន​កំណត់​ថា គ្មាន​អ្វី​ធ្ងន់ធ្ងរ​បាន​កើតឡើង​ចំពោះ​នាង លីន​សេ ឡូ​ហាន នោះទេ​។​

​កាលពី​សប្តាហ៍​មុន តារា​សម្តែង​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ចំណាយ​ពេល​ពីរ​ម៉ោង​ទទួល​ការ​ធ្វើ​តេស្ត៍​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​គ្រោះថ្នាក់​រថយន្ត​ដែល​តាម​សេចក្តីរាយការណ៍ នាង​បាន​នឹង​កំពុង​បើក​ទៅ​បុក​នឹង​រថយន្ត​កង់​១៨​ធំ​មួយ នៅលើ​ផ្លូវ​ហាយវ៉េ Pacific Coast ភាគ​ខាងលិច នៃ​ទីក្រុង​ឡូ​ស អ៊ែន​ជេ​ឡេស​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

កូរ៉េខាងជើង​ប្តឹងទៅ​អង្គការសហប្រជាជាតិ​ប្រឆាំង​ខ្សែភាពយន្ត​ហូលីវូដ​ (ថ្ងៃទី 10 កក្កដា 2014)

ចា​ស្ទីន ប៊ី​ប៊ឺ ត្រូវ​តុលាការ​ព្យួរទោស​២​ឆ្នាំ​ចំពោះ​ករណី​ចោល​ស៊ុត​ (ថ្ងៃទី 10 កក្កដា 2014)

សង្សារ​រ៉ូ​ណា​ដូ Irina Shayk ថត​ព្រលែង​ល្វែងលើ​ឲ្យ​ទស្សនា​វ​ដ្តី Maxim ខណៈ​នាង​រអ៊ូ​ថា​ទទួល​បានតែ​តួ​ស្រាត​ក្នុង​ភាពយន្ត​ (ថ្ងៃទី 3 កក្កដា 2014)

នាង​បេ​យ៉ុ​ន​សេ​ឈរលើ​កំពូល​បញ្ជី​ជន​ល្បី​មាន​ឥទ្ធិពល​បំផុត​របស់​ទស្សនា​វ​ដ្តី Forbes (ថ្ងៃទី 1 កក្កដា 2014)

ស្រី​World Cup​កូរ៉េខាងត្បូង​ស្អាតៗ​បង្ក​ការទាក់ទាញ​ (ថ្ងៃទី 30 មិថុនា 2014)

តារាចំរៀង​តៃវ៉ា​Jay Chou រិះគន់​ពិធីបុណ្យ​ស៊ី​សាច់​ឆ្កែ​នៅ​ចិន​ (ថ្ងៃទី 28 មិថុនា 2014)

Timor Steffens ប្រុស​ក្មេង​ថ្មី​របស់​អ្នកចំរៀង​វ័យចាស់​Madonna (ថ្ងៃទី 26 មិថុនា 2014)

អ្នកគាំទ្រ សព​តារាចំរៀង ម៉ៃ​ឃើ​ល ជែក​សាន់ កត់សំគាល់​ខួ​ន​ទី​៥​នៃ​ការស្លាប់​របស់​គាត់​ (ថ្ងៃទី 26 មិថុនា 2014)

ជ្រូក​ខ្វៃ​និង​ការ​លាប​ដី​ភក់​ត្រូវបាន​រៀបចំ​ធ្វើ​សម្រាប់​ពិធីបុណ្យ​ពណ៌​ចម្រុះ​ហ្វីលីពីន​ (ថ្ងៃទី 25 មិថុនា 2014)

រូបគំនូរ "​ព្រលិត​" លក់បាន​ក្នុងតម្លៃ ៥៤ លាន​ដុល្លារ​ (ថ្ងៃទី 24 មិថុនា 2014)