សង្គ្រាមមនុស្សតុក្កតា | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

សង្គ្រាមមនុស្សតុក្កតា

ថ្ងៃទី 5 កុម្ភៈ 2013, 08:33:AM

Give our kids a better deal

Give our kids a better deal

Give our kids a better deal

Give our kids a better deal

 
​គូ​តុក្កតា​ដ៏​ល្អឥតខ្ចោះ Barbie និង Ken តាំងពីដើម​មក​ដូចជា​រូប និង​ស្រមោល តែ​រូប​ចម្លង​របស់​ពួកវា​ក្នុង​ជីវិត​ពិត​បែរ​ស្អប់​គ្នា​ដល់​ឆ្អឹង​រាល់ពេល​មាន​កិច្ចការ​ត្រូវ​ជួប​មុខ​គ្នា ។​
​នាង Valeria Lusyanova អាយុ​២៣​ឆ្នាំ ជនជាតិ​រុស្ស៊ី ជា​រូប​ចម្លង​របស់​តុក្កតា Barbie ជាមួយនឹង​សក់វែង​ពណ៌​លឿង ចង្កេះ​រៀវ​តូច និង​សុដន់​ណែន ។​

​ចំណែក​បុរស​ជនជាតិ​អាមេរិក Justin Jedlica អាយុ​៣២​ឆ្នាំ ដែល​ឱប​ក្តីសង្ឃឹម​បានក្លាយ​ជា​រូប​ចម្លង​របស់ Ken មិត្ត​ប្រុស​របស់​តុក្កតា Barbie ក្នុង​ជីវិត​ពិត បាន​ចំណាយ​ប្រាក់​ដល់​ទៅ ៧០.០០០ ផោន​អង់គ្លេស ដើម្បី​ធ្វើការ​វះកាត់​កែ​សម្ផស្ស​ដល់​ទៅ​៩០​លើក ។​
​ប៉ុន្តែ​ពេល​អ្នក​ទាំង​២​មានឱកាស​ជួបគ្នា​នៅឯ​ពិធី​ថតរូប​មួយ​នៅ​ទីក្រុង​ញូយ៉ក នោះ​ភ្លាមៗ​មួយ​រំពេច បាន​ផ្ទុះ​នូវ​ទំនាស់​បែកផ្សែង ។ គូ​នេះ​បាន​ពេបជ្រាយ​មិន​ឈប់ឈរ​វិធី​តុបតែង​ខ្លួន​ក៏​ដូច​ការវះកាត់​របស់​គ្នា​ទៅវិញទៅមក ។​

​ពេល​សន្និដ្ឋាន​អំពី​នាង "​តុក្កតា​" Lukyanova លោក Justin និយាយថា "​នាង​នោះបាន​ដូច្នេះ​គឺ​អាស្រ័យ​ដោយ​ការតុបតែង​មុខ ពាក់​សក់​ក្លែងក្លាយ និង​អាវទ្រនាប់​បន្ថយ​ធាត់ ។ រាជ​នី​ពី​បុរាណ​ជាច្រើន​ក៏បាន​ធ្វើ​ដូច្នេះ​ដែរ​" ។​
Lukyanova តបត​ទៅវិញ​ដោយ​ក្តៅក្រហាយ "Justin និយាយ​អាក្រក់​អំពីខ្ញុំ តែ​ខ្លួនឯង​គេ​ក៏បាន​វះកាត់​ដល់​៩០​លើក ក្នុងពេល​ខ្ញុំ​ទើប​វះកាត់​ម្តង​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​លាក់បាំង​ការវះកាត់ ។ ខ្ញុំ​ធ្លាប់​ផ្សាំ​ដើមទ្រូង​ដោយសារ ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ស្អាត​សក្តិសម ។ ខ្ញុំ​គិតថា Justin សង្ហារ​គួរសម តែ​គេ​បាន​បូម​មាត់​ជ្រុល​ហួសហេតុ​" ។​

​រូបភាព​របស់ Lukyanova លើ​អ៊ិន​ធឺ​ណេ​ត​បាន​ក្លាយជា​បាតុភូត​មួយ​ក្នុង​រយៈពេល​ថ្មីៗ​នេះ ។ មនុស្ស​ជាច្រើន​មិន​ជឿថា នាង​ជា​មនុ​ស្សពិត ហើយក៏​មិន​គិតថា នាង​ជា​ម៉ា​នី​កាំ​ង ។ ថ្វី​ត្បិត​ដូច្នេះ Lukyanova ឲ្យ​ដឹងថា នាង​មាន​អ្នក​ចូលចិត្ត​ជាច្រើន និង​មាន​អារម្មណ៍​សុភមង្គល​ពេល​ពួកគេ​សរសើរ​នាង​ដូច​តុក្កតា ។​
"​ពេលឮ​គ្រប់គ្នា​សរសើរ ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ព្រោះ​តុក្កតា ជា​រូបគំនូ​ដ៏​ល្អ​បំផុត​របស់​ស្ត្រី ។ គ្មាន​អ្នកណា​មិន​ពេញចិត្ត​ឡើយ​ប្រសិន​បាន​ប្រៀបធៀប​ជាមួយ​តុក្កតា "Lukyanova និយាយ​" ៕​M

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

WHO: ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​អេ​បូ​ឡា​នឹង​ធ្វើឡើង​នៅ​ខែមករា​ខាងមុខ​ (ថ្ងៃទី 22 តុលា 2014)

ភេសជ្ជ​មាន​ជាតិ​ស្ករ​ច្រើន បង្កភាព​ចាស់​ជាង​អាយុ ដូច​ការ​ជក់​បារី​ដែរ (ថ្ងៃទី 21 តុលា 2014)

ទទួលទាន​អាហារ​នៅ​ការិយាល័យ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ធាត់​ (ថ្ងៃទី 20 តុលា 2014)

ការសិក្សា​បង្ហាញថា ទទួលទាន​ផ្លែ​ប៉ោម​មួយ​ក្នុង​មួយថ្ងៃ​ជួយ​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​ស្ត្រី​ប្រសើរឡើង​ (ថ្ងៃទី 6 តុលា 2014)

តើ​ថៃ​រកឃើញ​វ៉ាក់សាំង​ប្រឆាំង​អេ​បូឡា​? (ថ្ងៃទី 5 តុលា 2014)

លើស​ទម្ងន់ និង​ធាត់​ជ្រុល​មាន​ទំនាក់ទំនង​ជាមួយនឹង​ជម្ងឺមហារីក​១០​ប្រភេទ​ (ថ្ងៃទី 23 កញ្ញា 2014)

អ្នកជំនាញ​៖ ស្រោមខ្នើយ​ចាស់ៗ​អាចធ្វើឱ្យ​កើតមុន និង​អា​លែ​ក​ស៊ី​ (ថ្ងៃទី 22 កញ្ញា 2014)

ផឹក​តែ ជួយ​កាត់បន្ថយ​ការស្លាប់​មុន​អាយុ​បាន​១​ភាគ​៤ (ថ្ងៃទី 17 កញ្ញា 2014)

វ៉ាក់សាំង​ប្រឆាំង​ជំងឺអេបូ​ឡាលើ​សត្វ​ស្វា​បង្ហាញ​ប្រសិទ្ធភាព​ (ថ្ងៃទី 8 កញ្ញា 2014)

អង្គការ​សុខភាព​ពិភពលោក​អះអាងថា មាន​វិធី​ព្យាបាល​ចំនួន​៨​និង​ថ្នាំ​វ៉ាក់សាំង​២​ប្រភេទ​សម្រាប់​ប្រឆាំង​ជំងឺអេបូ​ឡា (ថ្ងៃទី 5 កញ្ញា 2014)