ឡេឌី ហ្កា​ហ្កា ជួ​បញ្ហា​ជា​ថ្មី​ដោយសារ​ការប្រគំ​តន្ត្រី​នៅ​បាងកក​ | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

ឡេឌី ហ្កា​ហ្កា ជួ​បញ្ហា​ជា​ថ្មី​ដោយសារ​ការប្រគំ​តន្ត្រី​នៅ​បាងកក​

ថ្ងៃទី 15 មិថុនា 2012, 08:08:PM

Give our kids a better deal
​អ្នកគាំទ្រ​រង់ចាំ​ឡេឌី ហ្កា​ហ្កា​នៅ​អាកាសយានដ្ឋាន​ដន​មឿង​កាលពី​ថ្ងៃ​២៣​ឧសភា​

Give our kids a better deal
ពូល​តារាចម្រៀង​ប៉ុប​របស់​សហរដ្ឋអាមេរិក នាង ឡេឌី ហ្កា​ហ្កា កំពុង​សម្តែង​លើ​ឆាក​នៅឯ​កីឡាដ្ឋាន​មួយ ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១២

 

​ជាដំបូង​នាង​បាន​និយាយ​ពាក្យ​លេងសើច​អំពី​ការទឹញ​នាឡិកាដៃ​រ៉ូ​ឡិច​ក្លែងក្លាយ​មួយ​។ ពេល​នេះ​ក្រសួង​វប្បធម៌​របស់​ប្រទេស​ថៃ បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលីស ប្រឆាំងនឹង ឡេឌី ហ្កា​ហ្កា ដោយសារ​ការប្រើប្រាស់​ទង់​ជាតិថៃ​ខុស នៅ​អំឡុង​ការសម្តែង​របស់​នាង កាលពី​ខែ​មុន​។​

​ក្រសួង​នេះ​បាន​និយាយថា ផ្នែក​នៃ​ការសម្តែង​របស់ ឡេឌី ហ្កា​ហ្កា នៅពេលដែល​នាង​បាន​ពាក់​ប្រដាប់​គ្រប​ក្បាល​ប្រពៃណី ហើយ​បាន​អង្គុយ​នៅលើ​ម៉ូតូ​មួយ ដោយ​ស្លៀក​សំលៀក​បំពាក់​វាល​សាច់ ជាមួយនឹង​ទង់ជាតិ​ថៃ​មួយ​ដែល​ស្ថិតនៅ​ពីក្រោយ គឺ​មិន​ស័ក្តិសម និង​ធ្វើឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​របស់​ប្រជាជន​ថៃ​។​

​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ម្នាក់ ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​តាម​ទូរ​សព្ទ​ថា "​យើង​មិនមែន​កំពុង​ស្នើសុំ​ឲ្យ​ប៉ូលីស​ចោទប្រកាន់​នាង​នោះទេ ប៉ុន្តែ​វា​គឺជា​នីតិវិធី​ធម្មតា​របស់​យើង​ដែល​ត្រូវ​ដាក់​ពាក្យបណ្តឹង ដើម្បី​បង្ក​ក្តីបារម្ភ​ដល់​ក្រុម​ភ្នាក់ងារ​នៅ​ពេល​ដែល​យើង​ទទួល​ពួកគេ​"​។​

​ក្រសួង​នេះ​បាន​កត់សម្គាល់​ថា ទង់ជាតិ​ថៃ​មាន​ពណ៌​ចំនួន​បី ៖ ពណ៌​ក្រហម​តំណាង​ឲ្យ​ជាតិ ពណ៌​ខៀវ​តំណាងឲ្យ​រាជាធិបតេយ្យ​ជាទីគោរព និង​ពណ៌​ស​តំណាង​ឲ្យ​សាសនា​។​

​មាន​មនុស្ស​ប្រហែល​៥០.០០០​នាក់ បាន​ចូលរួម​ទស្សនា​ការសម្តែង​តន្ត្រី​របស់​នាង នៅក្នុង​ទីក្រុង​បាងកក ដែល​ជា​ផ្នែក​នៃ​តន្ត្រី​ទេសចរណ៍​ចំនួន​បួន ដែល​បាន​បង្ក​ឲ្យមាន​ការប្រឆាំង​តវ៉ា​ពី​ពួក​អ្នក​កាន់​សាសនានិយម​ជ្រុល នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​កូរ៉េខាងត្បូង​៕

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

លោកពូ​ទីន​លាតត្រដាង​ថា​លោក​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ដ៏​មានសំណាង​ម្នាក់​ (ថ្ងៃទី 19 ធ្នូ 2014)

ការ​បញ្ចាំង​រឿង​The Interview ត្រូវ​បាន​លុបចោល នៅ​ពេល​ពួក​ហែក​កឺ​គំរាម​វាយប្រហារ​ស្រដៀង​គ្នា​ទៅនឹង​9/11 (ថ្ងៃទី 18 ធ្នូ 2014)

សណ្ឋាគារ​ទឹកកក​ (ថ្ងៃទី 17 ធ្នូ 2014)

នាង Myolie Wu និយាយថា “ ខ្ញុំ​ឆាប់​ប្រច័ណ្ឌ​ណាស់ ” (ថ្ងៃទី 17 ធ្នូ 2014)

​Angelina Jolie : អាមេរិក​ត្រូវ​នាំ​មុន​អំពី​គោលការណ៍​ធ្វើ​ទារុណកម្ម​ (ថ្ងៃទី 16 ធ្នូ 2014)

កញ្ញា​អាហ្វ្រិក​ខាងត្បូង​ជាប់​ជា​បវរកញ្ញា​ពិភពលោក​ (ថ្ងៃទី 15 ធ្នូ 2014)

Jack Ma ស្ថាបនិក​ក្រុមហ៊ុន​Alibaba ក្លាយជា​អ្នកមាន​ជាង​គេ​បំផុត​នៅ​អាស៊ី (ថ្ងៃទី 12 ធ្នូ 2014)

លី ស៊ា​វ ឡុង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ល្បី​ពេញ​អ៊ិន​ធឺ​ណែ​ត​ (ថ្ងៃទី 11 ធ្នូ 2014)

ថាក់ស៊ីន​ក្លាយជា​ជីតា​គេ​ (ថ្ងៃទី 9 ធ្នូ 2014)

ព្រះអង្គម្ចាស់​វីលៀម​និង​ព្រះ​នាង​ខេ​ត បាន​យាង​ទៅ​ដល់​ក្រុង​ញូវយ៉ក​ (ថ្ងៃទី 8 ធ្នូ 2014)