Cen-logo

ដំណឹងអន្តរជាតិ

អន្តរជាតិ​ថ្កោលទោស​រដ្ឋប្រហារ​នៅ​ម៉ាលី​

ថ្ងៃទី 23 មីនា 2012, 04:02:PM

ការ​ថ្កោលទោស​ជា​អន្តរជាតិ​លើ​រដ្ឋប្រហារ​យោធា​នៅ​ម៉ាលី​កំពុង​កើនឡើង​ បន្ទាប់​ពី​ទាហាន​ឧទ្ទាម​ចាប់យក​អគារ​សំខាន់ៗ​នៅក្នុង​រដ្ឋធានី​និង​បង្ខំ​អោយ​ប្រធានាធិបតី​ចេញពី​និវាសដ្ឋាន​ផ្លូវការ​របស់​លោក​។​

​ពួក​ទាហាន​បាន​និយាយ​ថា​ពួកគេ​ធ្វើ​ដូច្នេះ ​ពីព្រោះ​រដ្ឋាភិបាលគ្មានស​ម​ត្ថភាព​បង្ក្រាប​ការបះបោ​ររបស់​ពួក​Tuareg​នៅ​ភាគ​ខាងជើង​ប្រទេស​។​

​ប្រធានាធិបតី​Amadou Toumani Toure​ពី​ដំបូង​បាន​សម្ងំ​នៅក្នុង​និវាសដ្ឋាន​ប្រធានាធិបតី​នៅពេល​មាន​ការបាញ់​នៅ​ខាងក្រៅ តែ​បាន​ភៀសខ្លួន​ចេញពី​ទីនោះ​និង​ត្រូវ​គេ​រាយការណ៍​ថា​កំពុង​សម្ងំ​នៅ​ក្នុង​បន្ទាយ​យោធា​មួយ​។​

​មហាអំណាច​លោកខាងលិច​និង​សហភាព​អាហ្វ្រិក​បាន​ថ្កោលទោស​ការបះបោរ​នេះ​។​ វា​ជា​រដ្ឋប្រហារ​លើកដំបូង​ក្នុង​រយៈពេល​២១​ឆ្នាំ​មកនេះ​នៅ​ម៉ាលី​។​

​ក្នុងពេល​ជាមួយគ្នា ធនាគារពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​បាន​ប្រកាស​ថា​ពួកគេ​ផ្អាក​ជំនួយ​អភិវឌ្ឍន៍​សំរាប់​ម៉ាលី​៕ R

ដំណឹងអន្តរជាតិផ្សេងទៀត

នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​ទម្លាក់​ចេញពី​តំណែង ចេញដំណើរ​ទៅ​អឺរ៉ុប​ (ថ្ងៃទី 24 កក្កដា 2014)

អ៊ុយ​ក្រែន​ចោទប្រកាន់រុ​ស្ស៊ី​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​២​របស់ខ្លួន​ (ថ្ងៃទី 24 កក្កដា 2014)

មនុស្ស​ជាង​៤០​នាក់​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​តៃវ៉ាន់​ (ថ្ងៃទី 24 កក្កដា 2014)

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ដែល​ទើប​ជាប់ឆ្នោត​រង​ការ​គំរាម​ដោយ​គ្រាប់បែក​ (ថ្ងៃទី 23 កក្កដា 2014)

ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន លុបចោល​ជើងហោះហើរ​ដោយសារ​គំរាមកំហែង​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ (ថ្ងៃទី 23 កក្កដា 2014)

ស្តេច​ថៃ​អនុម័ត​យល់ព្រម​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​ (ថ្ងៃទី 23 កក្កដា 2014)

មនុស្ស​២៧​នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្យល់ព្យុះ​រាំ​ម៉ា​ស៊ុន​នៅ​វៀតណាម​ (ថ្ងៃទី 22 កក្កដា 2014)

ឥណ្ឌូនេស៊ី​ប្រកាស​អ្នក​ឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ (ថ្ងៃទី 22 កក្កដា 2014)

ក្រុម​ឧទ្ទាម​អ៊ុយ​ក្រែន​ប្រគល់​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ទៅឲ្យ​ម៉ាឡេស៊ី​ (ថ្ងៃទី 22 កក្កដា 2014)

មនុស្ស​១០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន​បន្ទាប់ពី​មនុស្ស​៤៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ (ថ្ងៃទី 21 កក្កដា 2014)