អ្នកទោស​អ៊ីរ៉ង់​រួច​ជីវិត​ពី​ការព្យួរ​ក​លើកទីមួយ ឥឡូវ​ត្រូវ​ព្យួរ​ម្តងទៀត​ពេល​ចេញពី​មន្ទីរពេទ្យ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

អ្នកទោស​អ៊ីរ៉ង់​រួច​ជីវិត​ពី​ការព្យួរ​ក​លើកទីមួយ ឥឡូវ​ត្រូវ​ព្យួរ​ម្តងទៀត​ពេល​ចេញពី​មន្ទីរពេទ្យ​

ថ្ងៃទី 16 តុលា 2013, 10:38:AM

Give our kids a better deal
អ៊ីរ៉ង់​មាន​អត្រា​ប្រហារជីវិត​ខ្ពស់បំផុត​ក្នុង​មនុស្ស​ម្នាក់ៗ និង​បាន​ព្យួរ​ក​ប្រហារជីវិត​មនុស្ស​ច្រើន​ជា​ប្រទេស​ដទៃទៀត​ក្នុង​មួយឆ្នាំៗ​លើកលែង​ប្រទេស​ចិន

 
អ្នកទោស​ស្លាប់​ម្នាក់​ក្នុងប្រទេស​អ៊ីរ៉ង់​នឹងត្រូវ​ព្យួរ​ក​ជា​លើក​ទី​ពីរ នៅពេលដែល​អ្នកទោស​រូប​នេះ "​ជា​ស្រួលបួល​ម្តងទៀត​" បន្ទាប់ពី​អ្នកទោស​អ៊ីរ៉ង់​ម្នាក់នេះ​នៅមាន​ជីវិត​ពី​ការកាត់ទោស​ព្យួរ​ក​លើកទីមួយ​។​

​ឧក្រិដ្ឋជន​វ័យ ៣៧ ឆ្នាំឈ្មោះ Alireza M ត្រូវបាន "​ប្រហារជីវិត​ដោយ​ព្យួរ​ក​" នៅ​គុក Bojnourd នៃ​របប​ដឹកនាំ​អ៊ីស្លាម​កាលពី​ថ្ងៃ​ពុធ​ពីបទ​ជួញដូរ​គ្រឿងញៀន​។

​បន្ទាប់ពី​រយៈពេល ១២ នាទី បុរស​រូបនេះ​ត្រូវបាន​បញ្ជាក់ថា​ស្លាប់ និង ត្រូវបាន​យកទៅ​កន្លែង​ដាក់​សាកសព​។ ប៉ុន្តែ​នៅពេល​គ្រួសារ​របស់​អ្នកទោស​រូបនេះ​បានមក​យក​សព​លោ​កនៅ​ថ្ងៃ​បន្ទាប់ ពួកគេ​បាន​កត់សម្គាល់ឃើញ​លោក​នៅមាន​ដង្ហើម និង បាន​ប្រញាប់ប្រញាល់​នាំ​លោក​ទៅ​មន្ទីរពេទ្យ​។

អ៊ីរ៉ង់​មាន​អត្រា​ប្រហារជីវិត​ខ្ពស់បំផុត​ក្នុង​មនុស្ស​ម្នាក់ៗ និង​បាន​ព្យួរ​ក​ប្រហារជីវិត​មនុស្ស​ច្រើន​ជា​ប្រទេស​ដទៃទៀត​ក្នុង​ មួយឆ្នាំៗ​លើកលែង​ប្រទេស​ចិន

​សមាជិកគ្រួសារ​ម្នាក់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់​ថា "​នៅពេល​យើង​ត្រូវបាន​ប្រាប់​មក​ថា ការកាត់ទោស​ប្រហារជីវិត​ត្រូវបាន​អនុវត្ត​រួចហើយ យើង​ក៏​ទៅយក​សាកសព​របស់គាត់​ដើម្បី​ត្រៀម​ធ្វើបុណ្យ​។ ប៉ុន្តែ​នៅពេល​យើង​បាន​ទៅដល់​ការិយាល័យ​របស់​អ្នកធ្វើ​សព​វិភាគ យើង​បានឃើញ​គាត់​រស់​ម្តងទៀត ដែល​ធ្វើ​ឲ្យ​កូនស្រី​ពីរ​នាក់​របស់គាត់​សប្បាយចិត្ត​ជាខ្លាំង​"​។​

​នៅពេល​ក​ក្រុមមន្ត្រី​ត្រូវបាន​គេ​ប្រាប់ថា ឈ្មោះ Alireza M នៅមាន​ជីវិត ពួគគេ​ក៏​ដាក់​គាត់​ឲ្យ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​ឆ្មាំ​ប្រដាប់អាវុធ​នៅ​មន្ទីរពេទ្យ​ដើម្បី​រង់ចាំ​ការកាត់ទោស​ប្រហារជីវិត​ជា​លើក​ទី​ពីរ​"​។

​អ៊ីរ៉ង់​បាន​កាត់ទោស​ប្រហារជីវិត​អ្នកទោស ៥៦០ នាក់​ក្នុងឆ្នាំនេះ ក្នុងនោះ​អ្នកទោស​ប្រហែល ២០០ នាក់ ត្រូវបាន​ព្យួរ​ក​ចាប់តាំងពី​លោក​ប្រធានាធិបតីនិយម​កណ្តាល ហាស​សាន រូ​ហា​នី បាន​ឡើងមក​កាន់អំណាច​ក្នុង​ខែមិថុនា​។

​លោក​រូ​ហា​នី​បាន​ប្តេជ្ញា​បញ្ចប់​ការគាបសង្កត់​នៃ​របប​ដឹកនាំ​មុន ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយថា ការកាត់ទោស​ប្រហារជីវិត​ពិតជា​បាន​កើនឡើង​ច្រើន​ក្រោម​ការដឹកនាំ​របស់លោក​។ អ៊ីរ៉ង់​មាន​អត្រា​ប្រហារជីវិត​ខ្ពស់បំផុត​ក្នុង​មនុស្ស​ម្នាក់ៗ និង​បាន​ព្យួរ​ក​ប្រហារជីវិត​មនុស្ស​ច្រើន​ជា​ប្រទេស​ដទៃទៀត​ក្នុង​មួយឆ្នាំៗ​លើកលែង​ប្រទេស​ចិន​៕

ដំណឹងអន្តរជាតិផ្សេងទៀត

ហ្គារី កាស្ព៉ា​រ៉ូវ អតីត​ជើងឯក​អុក​ពិភពលោក និយាយថា វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​មនុស្ស​ដ៏​គ្រោះថ្នាក់​បំផុត (ថ្ងៃទី 1 តុលា 2014)

រដ្ឋ​កាលីហ្វ័​ញ៉ា ហាមឃាត់​អ្នក​ថតរូប​តាម​ប្រមាញ់​រូបថត​តារា​ល្បីៗ​ (ថ្ងៃទី 1 តុលា 2014)

មេទ័ព​ថៃ​​ចូលនិវត្តន៍ ក្រោយ​ចលាចល​រាប់​ឆ្នាំ​ (ថ្ងៃទី 1 តុលា 2014)

បុគ្គលិក​រថភ្លើង​ថៃ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពី​រំលោភ​និង​សម្លាប់​ក្មេងស្រី​លើ​រថភ្លើង​ (ថ្ងៃទី 1 តុលា 2014)

តើ​ជីវិត​របស់លោក​អូ​បា​ម៉ា​មាន​សុវត្ថិភាព​ក្នុង​ដៃ​របស់​ក្រុម​ស៊ើបការណ៍​សំងាត់​? (ថ្ងៃទី 30 កញ្ញា 2014)

តើ​ឆត្រ​ក្លាយ​ជា​និមិត្តរូប​នៃ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ដូច​ម្តេចទៅ​? (ថ្ងៃទី 30 កញ្ញា 2014)

​ជន​មូ​ស្លឹ​ម​រាប់លាន​នាក់​ទៅដល់​ទីក្រុង​ម៉េ​កា​(​ឡា​ម៉ិច​)​ដើម្បី​ធម្ម​យាត្រា​ប្រចាំឆ្នាំ​ (ថ្ងៃទី 30 កញ្ញា 2014)

១២​នាក់​ស្លាប់​និង​៣២​នាក់​រងរបួស​ក្នុង​ការប៉ះទង្គិច​នៅ​អ៊ុ​យក្រែន​ (ថ្ងៃទី 30 កញ្ញា 2014)

ហ្វីលីពីន​និង​អាមេរិក​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ (ថ្ងៃទី 29 កញ្ញា 2014)

ពួក​ជាតិនិយម​អ៊ុយ​ក្រែន​វាយបំផ្លាញ​រូបសំណា​កឡេ​នី​ន​ (ថ្ងៃទី 29 កញ្ញា 2014)