Cen-logo

ប្លែកៗ

អ្នកភូមិ​ឥណ្ឌា​រៀបការ​ឲ្យ​កង្កែប​ដើម្បី​សុំ​ទឹកភ្លៀង​

ថ្ងៃទី 15 មិថុនា 2012, 10:37:AM

Give our kids a better deal
​ប្រជាជន​ក្នុងភូមិ​ឥណ្ឌា​នាំគ្នា​រៀបចំ​មង្គលការ​ឲ្យ​កង្កែប​ដើម្បី​សុំ​ទឹកភ្លៀង

Give our kids a better deal
​ប្រជាជន​ក្នុងភូមិ​ឥណ្ឌា​នាំគ្នា​រៀបចំ​មង្គលការ​ឲ្យ​កង្កែប​ដើម្បី​សុំ​ទឹកភ្លៀង

Give our kids a better deal
​ប្រជាជន​ក្នុងភូមិ​ឥណ្ឌា​នាំគ្នា​រៀបចំ​មង្គលការ​ឲ្យ​កង្កែប​ដើម្បី​សុំ​ទឹកភ្លៀង

Give our kids a better deal
​ប្រជាជន​ក្នុងភូមិ​ឥណ្ឌា​នាំគ្នា​រៀបចំ​មង្គលការ​ឲ្យ​កង្កែប​ដើម្បី​សុំ​ទឹកភ្លៀង

Give our kids a better deal
​ប្រជាជន​ក្នុងភូមិ​ឥណ្ឌា​នាំគ្នា​រៀបចំ​មង្គលការ​ឲ្យ​កង្កែប​ដើម្បី​សុំ​ទឹកភ្លៀង

 
​មិន​ថា​ពួកគេ​មាន​ជំនឿ​ចិត្ត​ចំពោះ​ទំនាក់ទំនង​របស់ខ្លួន​ប៉ុណ្ណា​នោះទេ រាល់​កូនក្រមុំ​ទាំងអស់​តែង​បារម្ភ​ខ្លាច​ថា​អនាគត​ស្វាមី​របស់ខ្លួន​នឹង​យំ​យ៉ាង​ចម្លែក​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍ ។​
​ប៉ុន្តែ​នៅក្នុង​ភូមិ​តា​ហាត់​ពួរ​ដ៏​ដាច់ស្រយាល​របស់​ឥណ្ឌា សម្លេង​កង្កែប​យំ​គឺជា​ទំនៀមទម្លាប់​មួយ​នៅ​អំឡុង​ពិធីមង្គលការ​របស់​ស​ត្វ​កង្កែប​ដែល​គេ​ចូលចិត្ត​ប្រារព្ធ​ធ្វើឡើង ។​

​ក្រុម​អ្នកភូមិ​ជឿថា​អាពាហ៍ពិពាហ៍​ដ៏​ចម្លែក​នេះ​នឹង​នាំមក​នូវ​ទឹកភ្លៀង​ដើម្បី​ជួយ​សម្រាល​ការខ្វះខាត​ទឹក​របស់​ពួកគេ​ដែល​បង្កឡើង​ដោយ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ។ នៅក្នុង​ផ្នែក​មួយចំនួន​នៃ​ប្រទេស​ឥណ្ឌា សត្វ​កង្កែប​ត្រូវបាន​គេ​គិតថា​មានអំណាច​ពិសេស​មួយ​ព្រោះ​ពួកវា​អាច​ដឹងថា​ពេលណា​មាន​ភ្លៀង​ដោយ​បញ្ចេញ​នូវ​សម្លេង​ចម្លែក​នៅពេលណា​ដែល​ឋានសួគ៌​បម្រុង​នឹង​បើកទ្វារ ។ 

​នៅក្នុង​រូបភាព​រៀបការ​ដ៏​ចម្លែក​ទាំងនេះ កូនកំលោះ និង កូនក្រមុំ​ត្រូវគេ​ថត​បាន​ដោយមាន​បុរស​ពីរ​នាក់​ជួយ​កាន់ ខណៈដែល​កង្កែប​ទាំងពីរ​ថើប​មាត់​គ្នា​ដើម្បី​ជាការ​ស្បថស្បែ ។ អ្នកភូមិ​ទាំងមូល​ហាក់ដូចជា​បានមក​ចូលរួម​ក្នុង​ពិធី​នេះ​ទាំងអស់គ្នា ហើយ​ក្មេងៗ​មើលទៅ​ហាក់ដូច​ជាមាន​ការចាប់​អារម្មណ៍​នឹង​ព្រឹត្តិការណ៍​នេះ​ខ្លាំងណាស់ ។​

​ប្តី​ប្រពន្ធ​ដ៏​រីករាយ​ទាំងពីរ​បន្ទាប់មក​ត្រូវបាន​គេ​ប៉ាត​ម្ស៉ៅ​ពណ៌​ទឹកក្រូច និង ថតរូប​ដោយ​អម​ទៅដោយ​ផ្កា​ចម្រុះ​ពណ៌​នៅ​ពីមុខ​ភ្លើងទៀន​មួយ​ដើម ។ បន្ទាប់ពី​បញ្ចប់​ពិធី​ដែល​មានការ​បួងសួង​ទៅដល់​ព្រះ​ភិ​រុណ​ផង​នោះ ប្តី​ប្រពន្ធ​ថ្មីថ្មោង​មួយគូ​នេះ​ត្រូវបាន​គេ​ព្រលែង​ទៅក្នុង​ស្ទឹង ឬ​ទន្លេ​ដើម្បី​រីករាយ​នឹង​ការ​ក្រេបទឹក​ឃ្មុំ​របស់​ពួកគេ​តាមចិត្ត​ចង់ ។​

​បើទោះបី​ជាការ​ប្រណិប័តន៍​នូវ​អាពាហ៍ពិពាហ៍​កង្កែប​នេះ​មើលទៅ​ហាក់ដូចជា​ចម្លែក​ចំពោះ​ពួក​បស្ចិមប្រទេស​ក៏ដោយ ក៏​នៅ​ក្នុងភូមិ​ជាច្រើន​របស់​ឥណ្ឌា​ក៏​ល្បី​ខាង​រៀបចំ​អាពាហ៍ពិពាហ៍​ឲ្យ​សត្វ​លា និង​ក្របី​ដើម្បី​សុំ​ទឹកភ្លៀង​ផងដែរ ៕

ប្លែកៗផ្សេងទៀត

មាន​មហិច្ឆតា​ក្លាយជា​អ្នកសុំទាន​ (ថ្ងៃទី 24 កក្កដា 2014)

ស្ត្រី​វៀតណាម​ម្នាក់​ត្រូវគេ​និយាយថា​ជា​មនុស្ស​ចាស់​ជាងគេ​បំផុត​របស់​ពិភពលោក​ (ថ្ងៃទី 24 កក្កដា 2014)

វេជ្ជបណ្ឌិត​ឥណ្ឌា​ដក​ធ្មេញ ២៣២ ចេញពី​មាត់​ក្មេងប្រុស​ម្នាក់​ (ថ្ងៃទី 24 កក្កដា 2014)

ទើប​ទិញ​រថយន្ត​ថ្មី​បង្អួត​ឪពុកម្តាយ​បែរជា​ជ្រុល​បើក​បុក​កម្ទេច​អស់​ផ្ទះ​របស់​អ្នកមានគុណ​ទាំងពីរ​ (ថ្ងៃទី 22 កក្កដា 2014)

ក្មេងប្រុស​អាយុ ៩ ឆ្នាំ រៀបការ​ជាថ្មី​ជាមួយ​កូនក្រមុំ​អាយុ ៦២ ឆ្នាំ ដើម្បី​ឲ្យ​ព្រលឹង​បុព្វបុរស​សប្បាយចិត្ត​ (ថ្ងៃទី 21 កក្កដា 2014)

ទីកន្លែង​បញ្ចុះសព​ធំ​បំផុត​របស់​ពិភពលោក​ដែលមាន​ចំណាស់ ១.៤០០ ឆ្នាំ​នៅ​អ៊ីរ៉ាក់​ផ្ទុក​សាកសព​ជាង ៥ លាន​នាក់​ (ថ្ងៃទី 20 កក្កដា 2014)

អា​ឡូ បញ្ជូន​ឡានពេទ្យ​មួយ​មក​ជា​បន្ទាន់​! ខ្ញុំ​វ៉ៃ​ជនល្មើស​ម្នាក់​ទុកអោយ​ (ថ្ងៃទី 19 កក្កដា 2014)

សេដ្ឋកិច្ច​រីកចំរើន​ពេក​នាំអោយ​មាន​ជំរំ​មនុស្ស​ធាត់​នៅចិន (ថ្ងៃទី 18 កក្កដា 2014)

បុរស​ឥណ្ឌា​ម្នាក់​ទូល​ម៉ូតូ​ឡើងជណ្តើ​រដាក់​លើដំបូលរ​ថ​យន្ត​ក្រុង​យ៉ាង​រំភើយ (ថ្ងៃទី 17 កក្កដា 2014)

រ​ពិស​ពេក​ជាប់​នៅក្នុង​ម៉ាស៊ីនបោកខោអាវ​ (ថ្ងៃទី 15 កក្កដា 2014)