Cen-logo

ដំណឹងអន្តរជាតិ

​ជនជាតិ​អង់គ្លេស​ឈ្នះ​រង្វាន់​ឯតទគ្គកម្ម​២៩២​លាន​ដុល្លារ​

ថ្ងៃទី 11 សីហា 2012, 02:11:PM

Give our kids a better deal
​ឆ្នោត EuroMillions បានចាប់ផ្តើម​បើក​នៅក្នុង​ឆ្នាំ​២០០៤ ហើយ​ពេលនេះ​ត្រូវបាន​លេង​ដោយ​ប្រទេស​ចំនួន​ប្រាំបួន​ពាសពេញ​អឺរ៉ុប

 
​​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ម្ចាស់សន្លឹកឆ្នោត​ម្នាក់​នៅក្នុង​ប្រទេស​អង់គ្លេស​បានឈ្នះ​រង្វាន់​ឆ្នោត​ឯតទគ្គកម្ម​១៩០​លាន​អឺរ៉ូ (២៣៣លាន​ដុល្លា​រអាមេរិក​) នៅក្នុង​ឆ្នោត EuroMillions ។​
​ 
​អ្នកឈ្នះ​ដែល​អត្តសញ្ញាណ​មិនទាន់​ត្រូវបាន​ស្គាល់​នៅឡើយ បាន​យកឈ្នះ​លើ​ប្តី​ប្រពន្ធ​ជនជាតិ​ស្កុ​តលែ​ន​ដ៍ ដែល​បាន​ក្លាយជា​អ្នកឈ្នះឆ្នោត​ធំជាងគេ​បង្អស់​ដែល​ធ្លាប់មាន​របស់​អឺរ៉ុប នៅក្នុង​ខែកក្កដា​ឆ្នាំមុន នៅពេលដែល​ពួកគាត់​បាន​កើប​លុយ​១៨៥​លាន​អឺរ៉ូ​។​
​ 
​ប៉ុន្តែ​អត្រា​ប្តូរប្រាក់​អឺរ៉ូ​បច្ចុប្បន្នមានន័យថា រង្វាន់​នេះ​មាន​ចំនួន​តិច​ជាងគិត​ជា​លុយ​ផោន ជាង​រង្វាន់​១៦១​លាន​ផោន (៣១៤​លាន​ដុល្លារ​) ដែល​ឈ្នះ​ដោយ​លោក ស្កុ​ត​ស៍ ខូលីននិង​អ្នកស្រី គ្រី​ស វែ​រ។​
​ 
​អ្នកនាំពាក្យ​ឆ្នោតជាតិ​របស់​ប្រទេស​អង់គ្លេស​ម្នាក់​បាន​និយាយថា "​សំណាង​កំពុង​ធ្លាក់​ទៅលើ​ជនជាតិ​អង់គ្លេស​ម្តងទៀត​យ៉ាងច្បាស់ ជាមួយនឹង​ការ​ឈ្នះឆ្នោត EuroMillions ដ៏​ធំ​នៅ​ឆ្នាំនេះ ដែលជា​រង្វាន់​ធំ​បំផុត​ទី​ប្រាំពីរ​ដែល​ត្រូវ​បានឈ្នះ​នៅក្នុង​ឆ្នាំ​២០១២"​។​
​ 
​"​យើង​មាន​ស្រា​ស​ម្ប៉ា​ញ​ច្រើនណាស់​នៅលើ​ទឹកកក ហើយ​យើង​ទ​ង្ទឹ​ង​រង់ចាំ​ស្វាគមន៍​ម្ចាស់ឆ្នោត​ដែលមាន​សំណាង​ចូលមក​កាន់​ក្លឹប​មហាសេដ្ឋី​ឆ្នោតជាតិ​"​។​
​ 
​លេខ​ឈ្នះឆ្នោត​ធំ EuroMillions គឺ ៥០, ២១, ១៧, ៤៨ និង ១១ ហើយ​លេខ​តារា​សំណាង (Lucky Star) គឺ ០៩ និង ១០​។ អ្នកឈ្នះ​រង្វាន់​ធំ​នេះ​មានឱកាស​មួយ​ក្នុងចំណោម​ឱកាស​១១៦.៥៣១.៨០០​នៃ​ការ​ឈ្នះ​លេខ​សំណាង​។​
​ 
​ឆ្នោត EuroMillions បានចាប់ផ្តើម​បើក​នៅក្នុង​ឆ្នាំ​២០០៤ ហើយ​ពេលនេះ​ត្រូវបាន​លេង​ដោយ​ប្រទេស​ចំនួន​ប្រាំបួន​ពាសពេញ​អឺរ៉ុប ដែល​រួមមាន​ប្រទេស​អូស្ត្រាលី​, បែលហ្ស៊ិក​, អង់គ្លេស​, បារាំង​, អៀរ​ឡង់​, លុច​សំបួ​, ព័រទុយហ្កាល់​, អេ​ស្ប៉ា​ញ និង ស្វ៊ី​ស​៕

ដំណឹងអន្តរជាតិផ្សេងទៀត

ទោះបីជា​មាន​ការព្រួយបារម្ភ ប៉ុន្តែ​អាមេរិក​នៅ​តែ​ផ្តល់​គ្រឿង​សព្វាវុធ​បន្ថែម​ដល់​អ៊ីស្រាអែល (ថ្ងៃទី 31 កក្កដា 2014)

យន្តហោះ​ម៉ាឡេស៊ី​បង្ខំចិត្ត​បោះបង់​ការចេញដំណើរ​ដើម្បី​បញ្ចៀស​ការបុក​គ្នា (ថ្ងៃទី 31 កក្កដា 2014)

ពិភពលោក​ភ័យខ្លាច​អំពីអេ​បូឡា​ដោយ​អឺរ៉ុប​និង​អាស៊ី​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ (ថ្ងៃទី 31 កក្កដា 2014)

ក្រុម​ឧទ្ទាម​ភាគខាងត្បូង​ថៃ​រៀបចំ​យុទ្ធនាការ​វាយប្រហារ​ភេរវកម្ម​ជាថ្មី​ (ថ្ងៃទី 31 កក្កដា 2014)

យ៉ាងតិចណាស់​២០​នាក់​ស្លាប់​និង​ជាង​២០០​នាក់​កប់​ជាប់​ខ្លួន​ក្នុង​បំណាក់​ដី​នៅ​ឥណ្ឌា​ (ថ្ងៃទី 31 កក្កដា 2014)

អតីត​ប្រធាន​សន្តិសុខ​ជាតិ​ចិន ត្រូវបាន​ដាក់​នៅ​ក្រោម​កា​រ​ស៊ើបអង្កេត​អំពើពុករលួយ​ (ថ្ងៃទី 30 កក្កដា 2014)

តើ​មាន​អ្វី​កើតឡើង​នៅពេល​អ្នក​ឆ្លង​វីរុស​ស៊ីសាច់ Ebola? (ថ្ងៃទី 30 កក្កដា 2014)

​អាមេរិក​និង​សហភាព​អឺរ៉ុប​ ពង្រីក​ការដាក់ទណ្ឌកម្ម​ លើ​រុស្ស៊ី​ (ថ្ងៃទី 30 កក្កដា 2014)

​ប៉ូលិស​ចិន ​បាញ់សម្លាប់​ក្រុម​ជន​ប្រដាប់​ ដោយ​កាំបិត ចំនួន​រាប់សិប​នាក់ (ថ្ងៃទី 30 កក្កដា 2014)

មេដឹកនាំ​បាតុកម្ម​ថៃ បដិសេធ​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​ (ថ្ងៃទី 29 កក្កដា 2014)