​ជាតិ​សាសន៍និង អាយុ ក្លាយជា​បញ្ហា​សំរាប់​បវរកញ្ញា​ហ្វីជី | CEN: World News
Cen-logo

ដំណឹងកម្សាន្ត/ សិល្បៈ

​ជាតិ​សាសន៍និង អាយុ ក្លាយជា​បញ្ហា​សំរាប់​បវរកញ្ញា​ហ្វីជី

ថ្ងៃទី 16 ឧសភា 2012, 07:10:PM

Give our kids a better deal
នាងTorika Watters អាយុ​១៦​ឆ្នាំ​រូប​នេះ ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​របស់​“Miss World Fiji” កាលពី​ខែ​មុន

Give our kids a better deal
នាងTorika Watters

 

​វា​ជា​លើកទីមួយ​ហើយ​ដែល​មាន​ការតវ៉ា​ថា នាង​ Torika Watters ដែល​ជា​អ្នកឈ្នះ​​ការប្រកួត​បវរកញ្ញា​ហ្វីជីពិភ​ពលោក ​“Miss World Fiji” ​នេះ ហាក់ដូចជា​មាន​ចរិត​លក្ខណៈ​បែប​បស្ចិមប្រទេស​ខ្លាំង​ពេក​រហូត​ដល់​មិន​អាច​តំណាង​អោយ​ប្រទេស​ហ្វី​ជី​របស់​នាង​បាន​នោះទេ ហើយ អាយុ​របស់នាង បាន​ស្ថិតនៅ​ក្រោម​ការពិនិត្យ​មើល​ឡើងវិញ​។​

​ចៅក្រម​ម្នាក់​បាន​និយាយថា ឥឡូវនេះ មកុដ​ដែល​តំណាងអោយ​ជ័យជម្នះ​របស់​នាង Torika Watters  បាន​បាត់បង់​ទៅវិញ ហើយ​ថា​ការប្រកួត​បវរកញ្ញា​នេះ​បាន​ចាប់ផ្តើម​មាន​បញ្ហា​តាំងពី​ការចាប់ផ្តើម​ដំបូង​មក​។​

​ការប្រកួត​បវរកញ្ញា​នេះ​បាន​ក្លាយ​ជា​ភាពអាម៉ាស់​ដ៏​អាប់​មុខមាត់​របស់​ប្រទេស​ហ្វី​ជី​ដែល​ស្ថិត​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​មួយនេះ​។​

​នាង Torika Watters អាយុ​១៦​ឆ្នាំ​រូប​នេះ ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​របស់ ​“Miss World Fiji” កាលពី​ខែ​មុន ដោយ​​ក្រុម​ចៅក្រម​អន្តរជាតិ​។​

​ប៉ុន្តែ ក្រោយម​ក ក្រុមអ្នកតវ៉ា​រាប់សិប​នាក់​បាន​សរសេរ​សារ​តវ៉ា​នៅ​ទំព័រ ​Facebook​ របស់ ​“Miss World Fiji”​ នេះ  ដោយ​បាន​ចោទ​ជា​សំនួរ​​ថា នាង Torika Watter ដែល​មាន​ជាតិ​សាសន៍​ចម្រុះ និង មាន​ចរិត​លក្ខណៈ​បែប​បស្ចិម​ប្រទេស​បែបនេះ អាច​តំណាង​អោយ​​ប្រទេស​ហ្វី​ជី ឬ​បវរកញ្ញា​ហ្វី​ជី​បាន​ដែរឬទេ ឬ​មួយ​ក៏​គ្រាន់តែ​តំណាងអោយ​ទស្សនៈ​និង​ជាតិ​សាសន៍​បស្ចិមប្រទេស​។​

​ការប្រកួត​បវរកញ្ញា​អន្តរជាតិ​នេះ​គឺ​តម្រូវ​អោយ​បេក្ខជន​មាន​អាយុ​យ៉ាងតិចណាស់​ចំនួន​១៧​ឆ្នាំ ប៉ុន្តែនាង Torika Watter ដែល​មាន​អាយុ​​ត្រឹមតែ​១៦​ឆ្នាំ​រូប​នេះ បាន​និយាយថា លោក Andhy Blake នាយក​គ្រប់គ្រង ​“Miss World Fiji” ​នេះ បាន​ធានា​ចំពោះ​នាង​ថា “ វា​មិន​មាន​បញ្ហា​អ្វី​ទេ​​ពីព្រោះ​នាង​បាន​ទទួល​ការយល់ព្រម​រួច​ហើយ​ពី​ក្រុម​អ្នករៀបចំ​ការប្រកួត​ប​វរ​កញ្ញា​អន្តរជាតិ​នេះ​ដែល​ថា​នាង​អាច​ចូល​ប្រកួត​បាន​នោះ​៕ R

ដំណឹងកម្សាន្ត/ សិល្បៈផ្សេងទៀត

រូបភាព​ដំបូង​នៃ​អាពាហ៍ពិពាហ៍​របស់លោក George Clooney និង​នាង Amal Alamuddin បង្ហាញ​លើ​ទស្សនា Hello និង People (ថ្ងៃទី 1 តុលា 2014)

ចាង ជី​យី ទទួលបាន​ពាន​តារា​ស្រី​ឆ្នើម​លើក​ទី​១១ ក្នុង​កម្មវិធី Hundred Flowers Awards លើក​ទី​៣២ (ថ្ងៃទី 1 តុលា 2014)

ទូរទស្សន៍​ជប៉ុន​បង្កើត​កម្មវិធី​មួយ​តម្រូវ​ឲ្យ​ក្រុម​ចម្រៀង​ស្រី​ស្លៀកពាក់​ឈុត​ប៊ី​គី​នី និង​ឲ្យ​អ្នកគាំទ្រ​ដាក់ពាក្យ​ដើរលេង​ជាមួយ​ពួកនាង​នៅពេល​រាត្រី​ថែមទៀត​ (ថ្ងៃទី 30 កញ្ញា 2014)

​នី​គី ចូ​វ ឡើង​កូដ​ក្នុង​រឿង “Queen Han” (ថ្ងៃទី 30 កញ្ញា 2014)

មិនមែន​តារា​ល្បី និង​អ្នកនយោបាយ​ទាំងអស់​សុទ្ធតែ​ប្រតិកម្ម​ល្អៗ​ចំពោះ​កូន​ទើប​កើត​របស់​នាង Chelsea Clinton (ថ្ងៃទី 29 កញ្ញា 2014)

កញ្ចប់​ទេសចរណ៍​ទៅកាន់​តំបន់​អច្ឆរិយៈ​១០​ក្នុង​លោក ៖ ១​ខែ ជាង​១២​ម៉ឺន​ដុល្លារ​ (ថ្ងៃទី 29 កញ្ញា 2014)

មធ្យោបាយ​ដឹក​ភ្ញៀវ​ដ៏​ហ៊ឺហា​នៅតាម​សណ្ឋាគារ​ប្រណីត​បំផុត​លើ​ពិភពលោក​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​ (ថ្ងៃទី 28 កញ្ញា 2014)

អាល់​ប៊ុ​ម​របស់​ក្រុម Tae Ti Seo ឈរ​កំពូល​លើ​តារាង​ចាត់ថ្នាក់ Billboard World Album Chart (ថ្ងៃទី 28 កញ្ញា 2014)

ប៊្រីតនី ស្ពៀ មិនទាន់ដាច់អាល័យ (ថ្ងៃទី 28 កញ្ញា 2014)

តួ​ប្រុស​ស្អាត Lee Min Ho បង្ហាញ​រូបរាង "​សមជា​បុរស​ជាង​មុន​" នៅក្នុង​ភាពយន្ត​ថ្មី (ថ្ងៃទី 28 កញ្ញា 2014)